រូបភាព Renders ថ្មីរបស់ OnePlus 6T បានបង្ហាញ Notch ដែលមានរាងដំណក់ទឹក និងមានកាមេរ៉ា 3 គ្រាប់ ហើយនិងប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់

កាលពីខែឧសភា ក្រុមហ៊ុន OnePlus បានបង្ហាញស្មាតហ្វូនស៊េរីថ្មីម៉ូដែល OnePlus 6 ដែលការរចនារូបរាងរបស់ស្មាតហ្វូននេះ គឺស្រដៀងគ្នាទៅនឹងស្មាតហ្វូន R15 របស់ក្រុមហ៊ុន Oppo ដែលបានបង្ហាញខ្លួននៅក្នុងខែមីនាឆ្នាំនេះដែរ។ ពេលនេះ ស្មាតហ្វូនស៊េរីថ្មី OPPO R15 ចេញលក់ជាផ្លូវការហើយ។ ប៉ុន្តែមានការព្យាករណ៍ថា ស្មាតហ្វូន OnePlus 6T ប្រហែលជាមានការរចនារូបរាងថ្មីសម្រាប់អេក្រង់របស់ស្មាតហ្វូននេះ។ លោក Waqar Khan ក៏ធ្វើការចែករំលែកនូវរូបភាព Renders របស់ស្មាតហ្វូនថ្មីនេះ និងវីដេអូដែលបង្ហាញអំពីការរចនារូបរាងរបស់ស្មាតហ្វូននេះទាំងអស់ផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមរយៈរូបភាព Renders របស់ស្មាតហ្វូន OnePlus 6T នេះ បានទម្លាយថា ស្មាតហ្វូននេះ នឹងប្រើប្រាស់អេក្រង់កញ្ចក់នៅខាងក្រោយដូចគ្នាទៅនឹងស្មាតហ្វូន OnePlus 6។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ នឹងប្រើប្រើប្រាស់នូវកាមេរ៉ាបញ្ឈរ 3 គ្រាប់ ដែលកាមេរ៉ាទី 3 គឺនៅដាច់ដោយឡែកពីប្រព័ន្ធកាមេរ៉ាភ្លោះ។ វាក៏មានការប្រើប្រាស់នូវភ្លើង LED Flash ស្ថិតនៅក្រោមកាមេរ៉ា 3 គ្រាប់នេះ ស្របពេលដែលឡូហ្គោរបស់ក្រុមហ៊ុនគឺស្ថិតនៅក្រោមភ្លើង Flash នេះ។

ប្រសិនបើយើងក្រឡេកមើលកាន់តែកៀកទៅលើផ្នែកខាងមុខរបស់ស្មាតហ្វូននេះ យើងអាចមើលឃើញនូវ Notch ដែលមានការរចនារូបរាងជាដំណក់ទឹកភ្លៀង ដូចគ្នាទៅនឹងស្មាតហ្វូន OPPO R17 ។ ផ្នែកខាងលើនេះ គឺជារន្ធស្តាប់សំឡេង។ ដូចគ្នាទៅនឹងស្មាតហ្វូន R17 ដែរ ស្មាតហ្វូន OnePlus 6T ប្រហែលជាប្រើប្រាស់អេក្រង់ទំហំ 6.4-inch AMOLED display ។ 

សម្រាប់គែមរបស់ស្មាតហ្វូន OnePlus 6T គឺពិតជាស្តើងមែនទែន។ ប៊ូតុងសំឡេងស្ថិតនៅគែមផ្នែកខាងឆ្វេង ស្របពេលដែលប៊ូតុង Alert Slider និង Power Key ស្ថិតនៅគែមផ្នែកខាងស្តាំ។ អ្វីដែលកាន់តែទាក់ទាញនោះ ផ្នែកខាងក្រោមនៃអេក្រង់នេះក៏ប្រើប្រាស់នូវបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់ផងដែរ។

រូបភាព Renders របស់ស្មាតហ្វូន OnePlus 6T បានបង្ហាញថា ស្មាតហ្វូន នឹងមានពណ៌ជាច្រើនដូចជាពណ៌ក្រហម ពណ៌ខ្មៅ និងពណ៌ស។ វីដេអូនេះ មិនមានការទម្លាយនូវព័ត៌មានច្រើននោះទេ អំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន OnePlus 6T នោះ។ ដូចគ្នាទៅនឹងស្មាតហ្វូន OP6 ស្មាតហ្វូនស៊េរីថ្មីនេះ នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 845 SoC។ ស្មាតហ្វូន OnePlus 5T បានបង្ហាញខ្លួននៅក្នុងខែវិច្ឆិកាឆ្នាំ 2017 ដូចនេះ ស្មាតហ្វូន OnePlus 6T ទំនងជាបង្ហាញខ្លួននៅក្នុងខែដូចគ្នានេះផងដែរ៕

 

 

 

 

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ដោយ ប៉េងលីន