Motorola P30 ប្រកាសចេញជាផ្លូវការជាមួយនឹងអេក្រង់ Notch នឹងមានរ៉េមទំហំ 6GB ដំណើរការដោយ Snapdragon 636

នៅថ្ងៃនេះ ក្រុមហ៊ុន Motorola បានបង្ហាញស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន ដែលមានឈ្មោះថា Motorola P30 នៅក្នុងព្រឹត្តិការណ៍មួយនៅក្នុងប្រទេសចិន។ នេះគឺជាស្មាតហ្វូនដំបូងបំផុតដែលប្រើប្រាស់នូវអេក្រង់ Notch។ ស្មាតហ្វូនជំនាន់ថ្មីនេះ គឺមានការរចនារូបរាងយ៉ាងស្រស់ស្អាត។ 

លក្ខណៈសម្បត្តិ និងមុខងារសំខាន់ៗរបស់ស្មាតហ្វូន Motorola P30

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូនស៊េរីថ្មី Motorola P30 ប្រើប្រាស់នូវកញ្ចក់ប្រភេទ 2.5D glass ស្ថិតនៅផ្នែកខាងមុខ និងផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ។ កញ្ចក់របស់ស្មាតហ្វូននេះបង្កើតឡើងមកពី polysilicon powder ដែលអាចធ្វើការទប់ទល់ទៅនឹងសីតុណ្ហភាពខ្ពស់បាន។ ស្មាតហ្វូននេះមានច្រើនពណ៌សម្រាប់ធ្វើការជ្រើសរើសដូចជាពណ៌ Ice Jade White, Bright Black និង Aurora ។ ស្មាតហ្វូននេះមានវិមាត្រ 155.5 x 75.95 x 7.69mm និងទម្ងន់ 170 grams។

ស្មាតហ្វូន P30 មានអេក្រង់ទំហំ 6.2-inch IPS LCD display ដែលទ្រទ្រង់នូវកម្រិតភាពច្បាស់ Full HD+ 2246 x 1080 pixels ជាមួយនឹងកម្រិតសមាមាត្រ aspect ratio 19:9 ។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Snapdragon 636 SoC រួមជាមួយនឹងរ៉េមទំហំ 6GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB និង 128GB ផងដែរ។ ស្មាតហ្វូននេះប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo ជាមួយនឹង ZUI 4.0 ។ អ្នកប្រើប្រាស់អាចធ្វើការបន្ថែមនូវ microSD នៅលើរន្ធដោត hybrid SIM slot នៅលើស្មាតហ្វូននេះបានផងដែរ។ ស្មាតហ្វូននេះមានថាមពលថ្ម 3,000mAh និងការទ្រទ្រង់នូវបច្ចេកវិទ្យា 18W fast charging ដែលមានន័យថាស្មាតហ្វូននេះអាចបញ្ចូលថ្មត្រឹម 15 នាទីអាចប្រើប្រាស់បានដល់ទៅ 8 ម៉ោង។

សម្រាប់ផ្នែកខាងក្រោយរបស់ស្មាតហ្វូន Motorola P30 នេះប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះទំហំ f/1.8 aperture OV16B 16-megapixel primary sensor និង f/2.2 aperture OV5675 5-megpaixel secondary sensor ។ កាមេរ៉ាភ្លោះនេះភ្ជាប់ជាមួយនឹងមុខងារជាច្រើនដូចជា dual-tone LED flash, background blur, HDR, professional mode, panorama photo និង portrait mode ផងដែរ។ កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះគឺមានទំហំ f/2.0 aperture 12-megapixel selfie snapper ហើយវាក៏ភ្ជាប់ជាមួយនឹងមុខងារ AI និង bokeh effect ផងដែរ។ 

ស្មាតហ្វូននេះ ប្រើប្រាស់ឡូហ្គោ Motorola “M” logo នៅផ្នែកខាងក្រោយជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃ fingerprint scanner ផងដែរ។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូននេះក៏ភ្ជាប់ជាមួយនឹងមុខងារ facial recognition ថែមទៀត ។ ស្មាតហ្វូន Motorola P30 ភ្ជាប់ជាមួយនឹងមុខងារជាច្រើនដូចជា Dolby sound output, game mode, hybrid SIM slot, 4G VoLTE, Wi-Fi 802.11ac, Bluetooth 5.0, USB-C, GPS និងរន្ធដោតកាសស្តាប់ 3.5mm audio jack ផងដែរ។

តម្លៃ និងកាលបរិច្ឆេទនៃការលក់ស្មាតហ្វូន Motorola P30

ស្មាតហ្វូន Motorola P30 មានម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB និងរ៉េមទំហំ 6GB មានតម្លៃ Motorola P30 ។ លោកអ្នកអាចជ្រើសរើសពណ៌ Ice Jade White និង Bright Black។ សម្រាប់ម៉ូដែលម៉េមូរីទំហំ 128GB និង 6GB គឺមានតម្លៃ 2,499 Yuan (~$361) ហើយវាមានពណ៌ Ice Jade White និង Aurora ។ ក្រុមហ៊ុន Motorola ចាប់ផ្តើមទទួលការកក់ហើយសម្រាប់ស្មាតហ្វូន P30 នៅក្នុងប្រទេសចិន ហើយការដាក់លក់ស្មាតហ្វូននេះនៅក្នុងប្រទេសចិនគឺនៅថ្ងៃទី ១៥ ខែកញ្ញាខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ដោយ ប៉េងលីន