no-alternative title

ពេលនេះ Vivo X23 Symphony Edition អាចធ្វើការកម្មង់កក់ទិញមុនហើយនៅក្នុងប្រទេសចិនជាមួយនឹងតម្លៃ $403

បន្ទាប់ពីការបង្ហាញនូវស្មាតហ្វូនស៊េរីថ្មី Vivo X23 Star Edition រួចមក ក្រុមហ៊ុនបច្ចេកវិទ្យាស្មាតហ្វូនរបស់ចិនមួយនេះ បានប្រកាសចេញនូវជំនាន់ថ្មីមួយទៀតរបស់ស្មាតហ្វូន Vivo X23 ដែលមានឈ្មោះហៅថា Vivo X23 Symphony Edition ដែលមានពីរពណ៌សម្រាប់ធ្វើការជ្រើសរើសគឺពណ៌ Arctic Morning Light និង Starry Night Ocean ហើយនឹងប្រកាសដាក់លក់នៅក្នុងតម្លៃ 2,798 Yuan ដែលប្រហែលជា $403។ 

ស្មាតហ្វូននេះ ដាក់អោយធ្វើការកម្មង់កក់ទិញមុនហើយនៅលើគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន ហើយនឹងចាប់ផ្តើមធ្វើការដឹកជញ្ជូននៅថ្ងៃទី 23 ខែវិច្ឆិកានេះ។ ស្មាតហ្វូនស៊េរីថ្មី X23 Symphony Edition នេះ ត្រូវភ្ជាប់ជាមួយនឹងលក្ខណៈពិសេសនៃការប្រើប្រាស់នូវ Effects សម្រាប់ការចាក់ពណ៌នៅផ្នែកកញ្ចក់ខាងក្រោយរបស់ស្មាតហ្វូននេះដែលក្រុមហ៊ុនឆ្លងកាត់នូវដំណាក់កាលដ៏ស្មុគស្មាញនៃការប្រើប្រាស់នូវ “optical nano”, “holographic coaxial” និង “high-quality pearl” ដែលជាកន្លែងធ្វើឱ្យពណ៌ និងចន្លោះទទេរនេះ អាចធ្វើការបញ្ចូលគ្នាក្នុងការបង្កើតទៅជារូបភាព 3D ដ៏ស្រស់ស្អាតបំផុត។

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូនស៊េរីថ្មីនេះមានអេក្រង់ទំហំ 6.41 អ៊ីង Full HD+ SuperAMOLED ភ្ជាប់ជាមួយនឹងកម្រិតភាពច្បាស់ 2340x1080px ជាមួយនឹងទំហំអេក្រង់ដល់ទៅ 91.2% បើធៀបជាមួយនឹងតួខ្លួនរបស់វា និង 19.5:9 aspect ratio ផងដែរ។ ស្មាតហ្វូនស៊េរីថ្មីនេះប្រើប្រាស់នូវ waterdrop notch នៅផ្នែកខាងលើរបស់ស្មាតហ្វូនសម្រាប់ដាក់នូវកាមេរ៉ាខាងមុខ សេនស័រ និងរន្ធស្រូបសំលេងផងដែរ។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Snapdragon 660 AIE octa-core processor ជាមួយនឹងរ៉េមទំហំ 6GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB។ ស្មាតហ្វូននេះក៏ប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ជំនាន់ទី 4 ផងដែរ។

បើនិយាយអំពីការថតរូបភាពវិញនោះ ស្មាតហ្វូននេះ ប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះនៅខាងក្រោយទំហំ 12MP primary Dual Core Pixel sensor និង 13MP secondary wide-angle lens។ សម្រាប់កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះ គឺមានទំហំ 25MP។ ស្មាតហ្វូននេះ ទ្រទ្រង់នូវបច្ចេកវិទ្យាស្កេនមុខ facial recognition សម្រាប់ដោះសោរបានលឿនផងដែរ។ ស្មាតហ្វូននេះ ដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo  ជាមួយនឹង FunTouch OS 4.1។ កាន់តែពិសេសជាងនេះទៀតនោះ ស្មាតហ្វូននេះ ក៏មានប្រើប្រាស់នូវជំនួយការឆ្លាតវៃ AI ផ្ទាល់ខ្លួនផងដែរ។ វាមានថាមពលថ្មទំហំ 3,400mAh  ដែលទ្រទ្រង់នូវបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន 18W fast charging technology ថែមទៀត៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

ដោយ ប៉េងលីន
TOYOTA បាននាំយករថយន្តអគ្គិសនីស៊េរីថ្មីចំនួនពីរម៉ូដែល ទៅដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

TOYOTA បាននាំយករថយន្តអគ្គិសនីស៊េរីថ្មីចំនួនពីរម៉ូដែល ទៅដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

ដោយ ប៉េងលីន
Hongqi EH7 រថយន្តស៊េរីទំនើបមានដំបូលអាចបត់ទំលាក់ចុះបាន មានវត្តមានក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 នៅទីក្រុងប៉េកាំង

Hongqi EH7 រថយន្តស៊េរីទំនើបមានដំបូលអាចបត់ទំលាក់ចុះបាន មានវត្តមានក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 នៅទីក្រុងប៉េកាំង

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី Mazda EZ-6 បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

រថយន្តស៊េរីថ្មី Mazda EZ-6 បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

ដោយ ប៉េងលីន
ថេប្លេតស៊េរីថ្មី HONOR Pad X9 អេក្រង់2K ល្បឿនអេក្រង់ 120Hz បង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃ ត្រឹមតែ 249$ ថែមកាដូកក្រើក

ថេប្លេតស៊េរីថ្មី HONOR Pad X9 អេក្រង់2K ល្បឿនអេក្រង់ 120Hz បង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃ ត្រឹមតែ 249$ ថែមកាដូកក្រើក

ដោយ ប៉េងលីន
HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃត្រឹមតែ 999$ ថែមកាដូសរុបតម្លៃ 317$

HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃត្រឹមតែ 999$ ថែមកាដូសរុបតម្លៃ 317$

ដោយ ប៉េងលីន