no-alternative title
no-alternative title

LG Electronics បង្កើតព្រឹត្តិការណ៍ TWINWash Song & Dance challenge ដើម្បីបំបែកនូវកំណត់ត្រាពិភពលោក

នៅដើមខែនេះ ក្រុមហ៊ុន LG Electronics បានព្យាយាមបំបែកនូវកំណត់ត្រាពិភពលោក GUINNESS WORLD RECORDS មួយទៀតហើយ តាមរយៈយុទ្ធនាការដែលមានមនុស្សរាប់រយនាក់ជាជនជាតិម៉ិចស៊ិកូ ច្រៀង និងរាំ។ មានមនុស្សប្រុសប្រហែលជា 500 នាក់ បាននាំគ្នារាំលេង ដើម្បីយកឈ្នះនូវកម្មវិធីធំមួយនេះ ដែលនេះ គឺជាពេលវេលាដ៏អស្ចារ្យល្អបំផុត។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ គឺជាលទ្ធផលនៃយុទ្ធនាការ TWINWash Song & Dance campaign របស់ក្រុមហ៊ុន LG នៅក្នុងប្រទេសម៉ិចស៊ិកូ ដែលនៅមិនទាន់ជាប់លទ្ធផលនៅក្នុងកំណត់ត្រាពិភពលោក GUINNESS WORLD RECORDS នោះទេ ប៉ុន្តែវាបានទាក់ទាញពិភពលោកអោយមានការចាប់អារម្មណ៍ខ្លាំងទៅលើម៉ាស៊ីន LG TWINWash របស់ក្រុមហ៊ុនកូរ៉េមួយនេះ យ៉ាងខ្លាំង។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមការបញ្ជាក់របស់អ្នករៀបចំព្រឹត្តិការណ៌នេ បានអោយដឹងថា មានមនុស្សសរុបប្រមាណជា 497 នាក់ប្រមូលផ្តុំគ្នានៅទីតាំងប្រវត្តិសាស្រ្តដ៏ល្បីឈ្មោះ Plaza Manuel Tolsá នៅក្នុងទីក្រុងម៉ិចស៊ិកូដើម្បី ចាប់ផ្តើមសំដែងនូវ “Running Man” ដែលជាក្បាច់រាំនៃយុទ្ធនាការចុងក្រោយនៃ  TWINWash Challenge campaign របស់ក្រុមហ៊ុន LG ដែលមានការចូលរួមពីសំណាកតារាល្បីៗជាច្រើន និងមានមនុស្សជាច្រើន ដែលមកពីជុំវិញពិភពលោកថែមទៀតផង។ 

អ្នកតំណាងមកពី Guinness World Records កំពុងតែត្រួតពិនិត្យមើលទៅលើការប៉ុនប៉ងបំបែកនូវកំណត់ត្រាពិភពលោកនេះផងដែរ នឹងសម្រេចប្រគល់នូវប័ណ្ណបញ្ជាក់ជាផ្លូវការផងដែរ។ យុទ្ធនាការដ៏អស្ចារ្យនេះ ធ្វើឱ្យក្រុមហ៊ុន LG មានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងប្រទេសម៉ិចស៊ិកូ ហើយវាក៏ធ្វើឱ្យម៉ាកយីហោនេះ ត្រូវបានគេស្គាល់បានច្រើនផងដែរ។ ប្រភពព័ត៌មានខាងលើនេះ មានការរំពឹងថា ក្រុមហ៊ុននឹងរៀបចំនូវព្រឹត្តិការណ៍ជាច្រើនទៀតនៅជុំវិញពិភពលោកក្នុងពេលឆាប់ៗនេះផងដែរ

TWINWash Song & Dance challenge របស់ក្រុមហ៊ុននេះ គឺមាន 5 ក្បាច់ងាយៗដែលវាបង្ហាញអំពីមុខងារនៅលើម៉ាស៊ីនបោកគក់ LG TWINWash; ការបោកដាច់ដោយឡែក ការកំណត់បោកគក់ ការបោកគក់នៅក្នុងពេលដំណាលគ្នា ទំហំផ្ទុកកាន់តែធំ និងមុខងារ TWIN Wash ។ TWINWash ពិតជាមានផ្តល់នូវភាពរីករាយ ងាយស្រួលនៅក្នុងការរាំតាមដែលចំណាយកម្លាំងតិចថែមទៀត។ នៅក្នុងយុទ្ធនាការនេះក៏ធ្វើឱ្យអ្នកចូលរួមដែលប៉ុនប៉ងបំបែកកំណត់ត្រានេះចែករំលែកនូវវីដេអូជាច្រើននៅលើបណ្តាញសង្គម Social Media ផងដែរ៕

 

 

 

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ត្រកូលស៊េរី V ថ្មីគឺ V60: បច្ចេកវិទ្យាថតរូបថ្មីពី vivo ផ្លាស់ប្តូរវិធីថតរូបបែប Portrait កាន់តែប្រសើរនៅកម្ពុជា

ត្រកូលស៊េរី V ថ្មីគឺ V60: បច្ចេកវិទ្យាថតរូបថ្មីពី vivo ផ្លាស់ប្តូរវិធីថតរូបបែប Portrait កាន់តែប្រសើរនៅកម្ពុជា

ដោយ ប៉េងលីន
ស្ងាត់ៗ MG ត្រៀមឡាន SUV Off-Road ស៊េរីថ្មីខ្លួន ប្រជែងជាមួយ Ford Everest និង Toyota Prado

ស្ងាត់ៗ MG ត្រៀមឡាន SUV Off-Road ស៊េរីថ្មីខ្លួន ប្រជែងជាមួយ Ford Everest និង Toyota Prado

ដោយ ប៉េងលីន
ក្រុមហ៊ុន RMA Cambodia រៀបចំសន្និសីទសារព័ត៌មានស្ដីពី “តម្លៃថ្មីសម្រាប់រថយន្ដនាំចូលពីអាមេរិក

ក្រុមហ៊ុន RMA Cambodia រៀបចំសន្និសីទសារព័ត៌មានស្ដីពី “តម្លៃថ្មីសម្រាប់រថយន្ដនាំចូលពីអាមេរិក

ដោយ ប៉េងលីន
ASUS Gaming V16 មក​ដល់​កម្ពុជាហើយ! លេង​ហ្គេម​កាន់​តែ​សប្បាយ និងការច្នៃ​ប្រឌិត​កាន់​តែ​អស្ចារ្យ!

ASUS Gaming V16 មក​ដល់​កម្ពុជាហើយ! លេង​ហ្គេម​កាន់​តែ​សប្បាយ និងការច្នៃ​ប្រឌិត​កាន់​តែ​អស្ចារ្យ!

ដោយ ប៉េងលីន
អេក្រង់ Galaxy S26 Ultra នឹងមាន AI ការពារឯកជនភាព តាមរយៈនៃការប្រើប្រាស់ “Flex Magic Pixel”

អេក្រង់ Galaxy S26 Ultra នឹងមាន AI ការពារឯកជនភាព តាមរយៈនៃការប្រើប្រាស់ “Flex Magic Pixel”

ដោយ ប៉េងលីន
ការបង្ហាញវត្តមាន iPhone 18 Series នៅឆ្នាំក្រោយនេះ អាចនឹងមានការផ្លាស់ប្តូរ

ការបង្ហាញវត្តមាន iPhone 18 Series នៅឆ្នាំក្រោយនេះ អាចនឹងមានការផ្លាស់ប្តូរ

ដោយ ប៉េងលីន