no-alternative title

MediaTek Helio P90 ត្រូវបានប្រកាសចេញជាផ្លូវការហើយ ដោយមានបំពាក់មកជាមួយ Google Lens និង ARCore

ពេលវេលាពីរខែបន្ទាប់ពីការណែនាំអំពី Helio P70 MediaTek ត្រូវបានចាប់ផ្តើមមានអ្នកស្នងតំណែងដោយ Helio P90 ដែលមានភ្ជាប់នូវបច្ចេកវិទ្យា AI និងស៊ីភីយូមានល្បឿនលឿនជាងមុន។ បន្ទះឈីបថ្មីនេះគឺមានតំឡើងមកជាមួយនូវ Google Lens និង ARCore ក៏ដូចជាជំនាន់ទី2 នៃ MediaTek APU សម្រាប់ AI ដែលមានភាពត្រឹមត្រូវជាងមុន។

រូបភាពពាណិជ្ជកម្ម
no-alternative title

បន្ទះឈីបត្រូវបានសាងសង់ឡើងដំណើរការលើ FinFET របស់ TSMC 12nm ហើយគួរតែវាយលុកលើទូរស័ព្ទនៅត្រីមាសទី1 ឆ្នាំ 2019 ខាងមុខនេះ។ គ្រប់ផ្នែកនៃបន្ទះឈីនេះ គឺមានគ្រឿងថាមពលសំខាន់ៗ ត្រូវបានកែលម្អ បើប្រៀបធៀបទៅនឹងជំនាន់មុនរបស់ Helio P70។ ស្របពេលដែលបន្ទះស៊ីភីយូ មានភាពខុសគ្នា និងមានគោលបំណងបង្កើនប្រសិទ្ធភាពថាមពល ឲ្យប្រសើរជាងមុន សមត្ថភាពកាមេរ៉ាមានភាពប្រសើរឡើងយ៉ាងខ្លាំង។

លោក TL Lee អ្នកគ្រប់គ្រងទូទៅនៅ MediaTek បាននិយាយថា ការ Update ថ្មី គឺការគាំទ្រដល់ 480 ដងនៅក្នុងមួយវិនាទី វីដេអូ Slow-mo និង ISP បីដងសម្រាប់រូបភាព RAW និងការចាក់បញ្ចាំង AI ល្អជាងមុន ក្នុងកម្រិតពន្លឺទាប។ GPU គឺថ្មីទាំងស្រុងនៅក្នុង Helio P90 មាន IMG PowerVR GM9446 ចំនួន 970 មេហ្គាហឺត ដែលនាំមកនូវភាពប្រសើរឡើងចំនួន 15% ធៀបទៅនឹង Mali-G72 MP3 ប្រើនៅក្នុង Helio P60 និង Helio P70។ អង្គប្រតិបត្តិការថ្មីនេះ ប្រើ AR និង MR acceleration ស្របដែលអ្នកអភិវឌ្ឍន៍ អាចណែនាំកម្មវិធី ដោយប្រើប្រាស់ Framework រួម ដូចជា TensorFlow, TF Lite, Caffe និង Caffe2 ដែលផ្អែកលើ NeuroPilot SDK របស់ MediaTek ដោយសារតែភាពជាដៃគូ រវាងក្រុមហ៊ុន chipset និង Google ។

ការភ្ជាប់បណ្តាញវិញ មានដូចជា Dual 4G VoLTE ប៉ុន្តែប៊្លូធូសបានរីកចម្រើនរហូតដល់ 5.0 ហើយឥឡូវនេះ ប្រព័ន្ធ Wi-Fi ទាំងអស់គឺស្របគ្នា។ ការផលិតបន្ទះឈីបនេះ បានចាប់ផ្តើមរួចជាស្រេច ជាមួយស្មាតហ្វូនដែលប្រើប្រាស់ថាមពលដំបូងរបស់ Helio P90 ដែលរំពឹងថា នឹងមកដល់នៅត្រីមាសទីមួយ នៃឆ្នាំ 2019។ ក្នុងពេលនេះ Mediatek នឹងជំរុញការធ្វើឱ្យទាន់សម័យ ទៅឧបករណ៍នៅលើ Helio P60 និង Helio P70 ជាមួយការគាំទ្រ Google Lens និង ARCore ជាមួយនឹងការចេញផ្សាយចុងក្រោយ ដែលគេរំពឹងទុកមុនចុងឆ្នាំនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

ដោយ ប៉េងលីន
TOYOTA បាននាំយករថយន្តអគ្គិសនីស៊េរីថ្មីចំនួនពីរម៉ូដែល ទៅដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

TOYOTA បាននាំយករថយន្តអគ្គិសនីស៊េរីថ្មីចំនួនពីរម៉ូដែល ទៅដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

ដោយ ប៉េងលីន
Hongqi EH7 រថយន្តស៊េរីទំនើបមានដំបូលអាចបត់ទំលាក់ចុះបាន មានវត្តមានក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 នៅទីក្រុងប៉េកាំង

Hongqi EH7 រថយន្តស៊េរីទំនើបមានដំបូលអាចបត់ទំលាក់ចុះបាន មានវត្តមានក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 នៅទីក្រុងប៉េកាំង

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី Mazda EZ-6 បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

រថយន្តស៊េរីថ្មី Mazda EZ-6 បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

ដោយ ប៉េងលីន
ថេប្លេតស៊េរីថ្មី HONOR Pad X9 អេក្រង់2K ល្បឿនអេក្រង់ 120Hz បង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃ ត្រឹមតែ 249$ ថែមកាដូកក្រើក

ថេប្លេតស៊េរីថ្មី HONOR Pad X9 អេក្រង់2K ល្បឿនអេក្រង់ 120Hz បង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃ ត្រឹមតែ 249$ ថែមកាដូកក្រើក

ដោយ ប៉េងលីន
HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃត្រឹមតែ 999$ ថែមកាដូសរុបតម្លៃ 317$

HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃត្រឹមតែ 999$ ថែមកាដូសរុបតម្លៃ 317$

ដោយ ប៉េងលីន