ក្រុមហ៊ុន Samsung ឈ្នះពានរង្វាន់ការពារបរិស្ថានសម្រាប់ការផ្តួចផ្តើម និងការទទួលខុសត្រូវលើការចោលសំរាម

កាលពីពីរសប្តាហ៍មុន ក្រុមហ៊ុន Samsung Electronics ត្រូវទទួលស្គាល់ក្នុងភាពជាអ្នកដឹកនាំបរិស្ថាននៅប្រទេសរុស្ស៊ីតាមរយៈការទួលបានពានរង្វាន់មាស Kommersant Initiative Golden Crane។ គណៈវិនិច្ឆ័យរបស់ពានរង្វាន់នេះ ធ្វើការកោតសរសើរយ៉ាងខ្លាំងចំពោះគំនិតផ្តួចផ្តើមផ្នែកបរិស្ថានរបស់ក្រុមហ៊ុន Samsung ក្នុងវិស័យការរៀបចំ និងការកែច្នៃទៅលើគ្រឿងអេឡិចត្រូនិច និងផ្តល់ជូនទៅកាន់ក្រុមហ៊ុន Samsung នូវពានរង្វាន់ជាលើកដំបូងបំផុតនៅក្នុងប្រភេទបរិស្ថានវិទ្យា(Ecology category) នេះ។

Kommersant Initiative ទទួលស្គាល់នូវគម្រោង និងសាជីវកម្មដ៏ល្អបំផុតនៅក្នុងក្រុមចំនួន 4 ប្រភេទ: "វប្បធម៌", "សប្បុរសធម៌ និងការទទួលខុសត្រូវសង្គម", "បរិស្ថានវិទ្យា" និង "ការចូលរួមចំណែករបស់បុគ្គល"។ ផ្នែកមួយនៃពានរង្វាន់ ដែលត្រូវបង្ហាញដោយ Kommersant Publishing House គំរោងបរិស្ថានពីរដោយក្រុមហ៊ុន Samsung Electronics ទទួលកិត្តិយសជាមួយនឹងពានរង្វាន់ទាំងនេះ។ ទីមួយគឺការតំឡើង ecoboxes នៅក្នុងមជ្ឈមណ្ឌលសេវារបស់ក្រុមហ៊ុន ហើយទី 2 គឺកម្មវិធីផ្តួចផ្តើម "School of recycling: electronics" ដែលបង្កើតឡើង ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការការពារបរិស្ថាន និងលើកកម្ពស់អាកប្បកិរិយាប្រកបដោយទំនួលខុសត្រូវចំពោះការចោលកាកសំណល់នៅក្នុងចំណោមសិស្សានុសិស្សជាច្រើននៅក្នុងសាលារៀនប្រទេសរុស្ស៊ី។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

កម្មវិធី “Eco Recycling” program គឺត្រូវបានអនុវត្តក្នុងឆ្នាំ 2010 ហើយរួមបញ្ចូលទាំងការដាក់នូវធុងពិសេសជាច្រើននៅក្នុងមជ្ឈមណ្ឌលសេវាកម្ម Samsung ទូទាំងប្រទេសរុស្ស៊ី សម្រាប់ការប្រមូលឧបករណ៍ចល័តកែច្នៃឡើងវិញ ដូចជាស្មាតហ្វូន ថេបប្លេត និងឧបករណ៍តន្ត្រីចល័តពីសាធារណជន និងការបោះបង់ចោលជាបន្តបន្ទាប់របស់ពួកគេ។ យុទ្ធនាការបរិស្ថានសហព័ន្ធដ៏ធំទូលាយ “School of recycling: electronics” នេះ ត្រូវបានផ្តួចផ្តើមដោយក្រុមហ៊ុន Samsung Electronics នៅដើមឆ្នាំ 2018 ដោយសហការជាមួយមូលនិធិគ្រប់គ្រងបរិស្ថានសម្រាប់អង្គការក្រៅរដ្ឋាភិបាលមួយនៅប្រទេសរុស្ស៊ី។ 

 

គោលបំណងចម្បងនៃកម្មវិធីនេះ គឺការបង្កើនការយល់ដឹងអំពីអេកូឡូស៊ី ការកាត់បន្ថយការប៉ះពាល់បរិស្ថានដែលបណ្តាលមកពីការបំផ្លាញកាកសំណល់អេឡិចត្រូនិក ការអភិវឌ្ឍជំនាញសម្រាប់ឥរិយាបថទទួលខុសត្រូវចំពោះបរិស្ថាន ការអភិរក្សធនធាន និងការប្រមូលកាកសំណល់ដែលដាច់ដោយឡែក។ ជាផ្នែកមួយនៃយុទ្ធនាការនេះសាលារៀនដែលចូលរួមចំនួនជាង 400 កន្លែងអាចដាក់ ecoboxes ដែលសិស្សអាចបោះចោលថ្ម និងអាគុយម៉ង់ចាស់ៗបាន។ ថ្នាក់បរិស្ថានវិទ្យាត្រូវរៀបចំឡើងផងដែរសម្រាប់សិស្សជាច្រើន ដែលកុមារត្រូវគេបង្រៀនអំពីសារៈសំខាន់នៃការកែច្នៃគ្រឿងអេឡិចត្រូនិច និងការការពារបរិស្ថាន។

រហូតមកដល់ពេលនេះ សំណល់អេឡិចត្រូនិកជាង 500 តោន ត្រូវបានប្រមូលដោយសាលារៀន និងក្រុងនានាដែលជាផ្នែកនៃគម្រោងនេះ។ លោក Rinat Nigmatullin ប្រធានរបស់ Field Service Group, CIS Office នៃក្រុមហ៊ុន Samsung Electronicsនិយាយថា "ក្រុមហ៊ុន Samsung Electronics ប្តេជ្ញាការពារបរិស្ថាននៅកម្រិតសកល។ ដោយយកចិត្តទុកដាក់លើបរិស្ថានវិទ្យាក្នុងដំណាក់កាលនៃការរចនា និងជំហាននីមួយៗនោះ យើងព្យាយាមកាត់បន្ថយផលប៉ះពាល់អវិជ្ជមានរបស់វាទៅលើបរិស្ថានជុំវិញគ្រប់វិស័យទាំងអស់”។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ដោយ ប៉េងលីន