no-alternative title

OPPO F11 Pro នឹងបង្ហាញខ្លួននៅដើមខែមីនានេះ ជាមួយកាមេរ៉ាមុខទំហំ 32MP និងកាមេរ៉ាក្រោយទំហំ 48MP

កាលពីខែមុននេះ ស្មាតហ្វូនស៊េរីថ្មី OPPO F11 Pro ទទួលបានការបញ្ជាក់វិញ្ញាបនបត្រជាច្រើនពីប្រទេសមួយចំនួនដូចជាថៃ និងឥណ្ឌូនេស៊ីជាដើម។ ស្មាតហ្វូន OPPO F11 Pro នេះគឺ មានលេខម៉ូដែល CPH1969។ តាមរយៈរូបភាពបែកធ្លាយជាច្រើនដែលបានទម្លាយនៅដើមឆ្នាំនេះ បានបង្ហាញថា ស្មាតហ្វូន OPPO F11 Pro ប្រហែលជាភ្ជាប់ជាមួយនឹងកាមេរ៉ាផុសឡើង និងកាមេរ៉ាខាងក្រោយចំនួន 3 គ្រាប់ថែមទៀតផង។ 

នៅថ្ងៃនេះ ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសឥណ្ឌា បានធ្វើការចែករំលែកនូវរូបភាព Renders របស់ស្មាតហ្វូន OPPO F11 Pro ជាមួយនឹងលក្ខណៈសម្បត្តិពិសេសមួយចំនួន។ ស្មាតហ្វូននេះ អាចនឹងបង្ហាញខ្លួននៅដើមសប្តាហ៍ទី 1 នៅខែក្រោយនេះក្នុងប្រទេសឥណ្ឌា។ រូបភាព Renders របស់ស្មាតហ្វូន OPPO F11 Pro បានបង្ហាញថា ស្មាតហ្វូននេះ នឹងមានអេក្រង់លាតពេញគែមតែម្តង ហើយស៊ុមព័ទ្ធអេក្រង់វិញពិតជាស្តើងមែនទែន។ នៅផ្នែកកណ្តាលខាងលើនៃផ្នែកខាងក្រោយ គឺមានភ្លើង LED។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ស្មាតហ្វូននេះ មានកាមេរ៉ាបញ្ឈរស្ថិតនៅកៀកទៅនឹងផ្នែកខាងលើតែម្តង។ នៅក្រោមប្រព័ន្ធកាមេរ៉ាខាងក្រោយនេះ គេសង្កេតឃើញមានប្រព័ន្ធស្កេនក្រយ៉ៅដៃ ហើយវាថែមទាំងប្រើប្រាស់នូវពណ៌ Gradient ថែមទៀត។ ស្មាតហ្វូននេះ នឹងមានច្រើនពណ៌សម្រាប់ធ្វើការជ្រើសរើសទៅតាមចិត្តរបស់អ្នក។ ស្មាតហ្វូន OPPO F11 Pro នឹងភ្ជាប់ជាមួយនឹងកាមេរ៉ាគោលទំហំ 48-megapixel ដំណើរការជាមួយនឹងសេនស័រប្រភេទ Samsung ISOCELL GM1 sensor ដែលធ្លាប់ប្រើប្រាស់នៅលើស្មាតហ្វូន Redmi Note 7 កន្លងមក។ 

សូមជំរាបថា សេនស័រដូចគ្នានេះ ត្រូវបានគេរំពឹងថានឹងប្រើប្រាស់នៅលើស្មាតហ្វូន Vivo V15 Pro ដែលគ្រោងនឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 20 ខែកុម្ភៈខាងមុខនេះផងដែរ។ ស្មាតហ្វូន OPPO F11 Pro នឹងមានកាមេរ៉ាផុសឡើងទំហំ 32-megapixel pop-up selfie ដូចគ្នាទៅនឹងស្មាតហ្វូន Vivo V15 Pro ដែរ។ ស្មាតហ្វូននេះ មានសមត្ថភាពក្នុងការថតរូបភាពច្បាស់នៅកន្លែងដែលមានពន្លឺតិចថែមទៀតផង។ ស្មាតហ្វូនស៊េរីថ្មីនេះ ប្រហែលជាប្រើប្រាស់នូវបន្ទះឈីប MediaTek រ៉េមទំហំ 6GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ។ ស្មាតហ្វូននេះអាចនឹងបង្ហាញខ្លួននៅក្នុងសប្តាហ៍ទី ១ នៃខែមីនានេះ។ ស្មាតហ្វូននេះអាចមានតម្លៃ Rs. 25,000 (~$350) នៅក្នុងប្រទេសឥណ្ឌា៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

ដោយ ប៉េងលីន
TOYOTA បាននាំយករថយន្តអគ្គិសនីស៊េរីថ្មីចំនួនពីរម៉ូដែល ទៅដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

TOYOTA បាននាំយករថយន្តអគ្គិសនីស៊េរីថ្មីចំនួនពីរម៉ូដែល ទៅដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

ដោយ ប៉េងលីន
Hongqi EH7 រថយន្តស៊េរីទំនើបមានដំបូលអាចបត់ទំលាក់ចុះបាន មានវត្តមានក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 នៅទីក្រុងប៉េកាំង

Hongqi EH7 រថយន្តស៊េរីទំនើបមានដំបូលអាចបត់ទំលាក់ចុះបាន មានវត្តមានក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 នៅទីក្រុងប៉េកាំង

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី Mazda EZ-6 បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

រថយន្តស៊េរីថ្មី Mazda EZ-6 បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

ដោយ ប៉េងលីន
ថេប្លេតស៊េរីថ្មី HONOR Pad X9 អេក្រង់2K ល្បឿនអេក្រង់ 120Hz បង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃ ត្រឹមតែ 249$ ថែមកាដូកក្រើក

ថេប្លេតស៊េរីថ្មី HONOR Pad X9 អេក្រង់2K ល្បឿនអេក្រង់ 120Hz បង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃ ត្រឹមតែ 249$ ថែមកាដូកក្រើក

ដោយ ប៉េងលីន
HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃត្រឹមតែ 999$ ថែមកាដូសរុបតម្លៃ 317$

HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃត្រឹមតែ 999$ ថែមកាដូសរុបតម្លៃ 317$

ដោយ ប៉េងលីន