no-alternative title

Samsung បង្ហាញចេញនូវថេប្លេត Galaxy Tab A 10.1 ជំនាន់ថ្មី 2019 មានការរចនារូបរាងយ៉ាងប្រណិតបំផុត

កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុន Samsung ទើបតែបង្ហាញអំពីព័ត៌មានថេប្លេត Android របស់ខ្លួនជាមួយនឹងការប្រកាសថា ក្រុមហ៊ុនបច្ចេកវិទ្យារបស់ប្រទេសកូរ៉េខាងត្បូងមួយនេះ អាចនឹងបញ្ចេញនូវថេប្លេតស៊េរីថ្មី Galaxy Tab A 10.1 ជំនាន់ថ្មីឆ្នាំ 2019 នៅក្នុងទីផ្សាររយៈពេលប្រហែលជា 2 ខែទៀត។ ថ្មីៗនេះ ក៏មានការលើកឡើងដែរថា ថេប្លេតស៊េរីថ្មីនេះ នឹងបង្ហាញវត្តមានជាមួយនឹងថេប្លេត Galaxy Tab S5e ជាផ្លូវការនៅក្នុងប្រទេសអាល្លឺម៉ង់ នឹងនៅក្នុងប្រទេសមួយចំនួនទៀតនៅក្នុងអ៊ឺរ៉ុបថែមទៀតផង។

ខុសប្លែកពីថេប្លេត Galaxy Tab S5e ដែលយើងធ្លាប់ដឹងហើយនោះ ថេប្លេត Galaxy Tab A 10.1 ជំនាន់ថ្មី 2019 នឹងមិនមានតម្លៃថ្លៃអោយអ្នកចំណាយលុយច្រើន ដើម្បីទិញនោះទេ ពោលគឺតម្លៃសមរម្យ។ នៅលើថេប្លេតនេះ នឹងមានម៉េមូរីពាក់កណ្តាលបើធៀបជាមួយនឹងថេប្លេត Galaxy Tab S5e ដែលមានរ៉េមទំហំ 2GB និងម៉េមូរីទំហំ 32GB (អាចបន្ថែម microSD Card ទំហំដល់ទៅ 400GB)។ ក្រុមហ៊ុន Samsung បានសម្រេចចិត្តក្នុងការប្រើប្រាស់នូវបន្ទះឈីប Exynos 7904។ សម្រាប់បន្ទះឈីបនេះ គឺមានអង្គគណនាចំនួន 8 ដូចគ្នាទៅនឹងបន្ទះឈីប Galaxy Tab S5e's Snapdragon 670 SoC ប៉ុន្តែសមត្ថភាពរបស់វានៅមិនទាន់ខ្លាំងក្លានៅឡើយទេ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ថេប្លេត Galaxy Tab A 10.1 ជំនាន់ថ្មី 2019 នេះមានអេក្រង់ទំហំ 10.1-inch ជាមួយនឹងកម្រិតភាពច្បាស់ 1920x1200 px ប៉ុន្តែនេះមិនមែនជាអេក្រង់ Super AMOLED នោះទេ។ បន្ថែមពីនេះទៀត ថេប្លេតនេះ អនុញ្ញាតអោយអ្នកប្រើប្រាស់ធ្វើការថតរូបភាពជាមួយនឹងកាមេរ៉ាខាងក្រោយទំហំ 8MP និងកាមេរ៉ាខាងមុខទំហំ 5MP។ ថេប្លេតនេះដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 9 Pie និងមានថាមពលថ្មដែលមានទំហំ 6150 mAh តូចជាងថេប្លេត Galaxy Tab S5e។ សម្រាប់ Galaxy Tab A 10.1 មានពីរជម្រើសគឺ Wi-Fi និង LTE ។ ថេប្លេតនេះមានតួខ្លួនធ្វើពីលោហធាតុ ដែលធ្វើអោយអ្នកមានអារម្មណ៍ប្រណិតបំផុតក្នុងការប្រើប្រាស់។ 

បើនិយាយអំពីតម្លៃ និងកាលបរិច្ឆេទរបស់ថេប្លេតនេះ Samsung Galaxy Tab A 10.1 អាចរកទិញបានជាមួយនឹងតម្លៃ €210 (Wi-Fi) និង €270 (LTE)។ ថេប្លេតនេះ នឹងដាក់លក់ជាមួយនឹង 3 ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺពណ៌ខ្មៅ ពណ៌មាស និងពណ៌ទឹកប្រាក់។ Samsung ប្រកាសថា អតិថិជនជាច្រើនអាចធ្វើការកម្មង់ទិញមុនទៅលើថេប្លេត 2019 Galaxy Tab A 10.1 ចាប់ពីថ្ងៃទី 14 ខែមីនាដល់ថ្ងៃទី 4 ខែមេសាខាងមុខនេះ។ សម្រាប់អតិថិជនដែលធ្វើការកម្មង់ទិញមុនទៅលើថេប្លេត Galaxy Tab S5e នៅក្នុងអំឡុងពេលនេះនឹងទទួលបានកាសស្តាប់ AKG Headphones Y500 ពណ៌ខៀវដោយឥតគិតថ្លៃ។

មានការលើកឡើងថា ចាប់ផ្តើមពីថ្ងៃទី 5 ខែមេសាខាងមុខនេះ ក្រុមហ៊ុន Samsung នឹងដាក់លក់នូវ Covers ផ្សេងៗគ្នា និងជើងទម្រ POGO stand សម្រាប់ថេប្លេតទាំងពីរនេះផងដែរ។ ដូចដែលបានលើកឡើងកាលពីពេលមុននេះ ថេប្លេត Galaxy Tab A 10.1 ជំនាន់ថ្មី 2019 នឹងចាប់ផ្តើមដាក់លក់នៅក្នុងប្រទេសអាល្លឺម៉ង់ ប៉ុន្តែវាក៏នឹងដាក់លក់នៅក្នុងប្រទេសមួយចំនួនទៀតផងដែរ។ ថេប្លេត Galaxy Tab A ជាច្រើនទៀតរបស់ក្រុមហ៊ុន Samsung អាចរកទិញបាននៅក្នុងសហរដ្ឋអាមេរិកផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

ដោយ ប៉េងលីន
TOYOTA បាននាំយករថយន្តអគ្គិសនីស៊េរីថ្មីចំនួនពីរម៉ូដែល ទៅដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

TOYOTA បាននាំយករថយន្តអគ្គិសនីស៊េរីថ្មីចំនួនពីរម៉ូដែល ទៅដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

ដោយ ប៉េងលីន
Hongqi EH7 រថយន្តស៊េរីទំនើបមានដំបូលអាចបត់ទំលាក់ចុះបាន មានវត្តមានក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 នៅទីក្រុងប៉េកាំង

Hongqi EH7 រថយន្តស៊េរីទំនើបមានដំបូលអាចបត់ទំលាក់ចុះបាន មានវត្តមានក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 នៅទីក្រុងប៉េកាំង

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី Mazda EZ-6 បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

រថយន្តស៊េរីថ្មី Mazda EZ-6 បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

ដោយ ប៉េងលីន
ថេប្លេតស៊េរីថ្មី HONOR Pad X9 អេក្រង់2K ល្បឿនអេក្រង់ 120Hz បង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃ ត្រឹមតែ 249$ ថែមកាដូកក្រើក

ថេប្លេតស៊េរីថ្មី HONOR Pad X9 អេក្រង់2K ល្បឿនអេក្រង់ 120Hz បង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃ ត្រឹមតែ 249$ ថែមកាដូកក្រើក

ដោយ ប៉េងលីន
HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃត្រឹមតែ 999$ ថែមកាដូសរុបតម្លៃ 317$

HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃត្រឹមតែ 999$ ថែមកាដូសរុបតម្លៃ 317$

ដោយ ប៉េងលីន