អង់គ្លេស មានចេតនាចង់ប្រើផលិតផល Huawei នៅក្នុងបណ្តាញ 5G របស់ខ្លួន ដោយសារតែខ្លួនជឿថា នឹងអាចគ្រប់គ្រងហានិភ័យបាន

ថ្វីបើសហរដ្ឋអាមេរិក បានព្រមានថា សម្ព័ន្ធមិត្តរបស់ខ្លួន មិនត្រូវប្រើប្រាស់ឧបករណ៍របស់ក្រុមហ៊ុន Huawei សម្រាប់បណ្តាញ 5G របស់ខ្លួនក៏ដោយ ចក្រភពអង់គ្លេសជឿជាក់ថា ខ្លួនអាចកំណត់ហានិភ័យណាមួយ ដែលអាចធ្វើឱ្យការហាមឃាត់នេះមិនមានភាពចាំបាច់នោះទេ។ ការសម្រេចចិត្តនេះ អាចមើលឃើញថា មេដឹកនាំអ៊ឺរ៉ុបដទៃទៀត នឹងបន្តធ្វើតាមហើយថែមទាំងប្រើបច្ចេកវិទ្យារបស់ក្រុមហ៊ុនចិនកាន់តែច្រផននេះថែមទៀតផង។

សារព័ត៌មាន Financial Times បានរាយការណ៍ថា មជ្ឈមណ្ឌលសុវត្ថិភាពអ៊ីនធឺណិតរបស់ចក្រភពអង់គ្លេស (NCSC) ដែលជាផ្នែកមួយនៃ GCHQ បានធ្វើសេចក្តីសន្និដ្ឋានថា ហានិភ័យដែលបង្កដោយឧបករណ៍របស់ក្រុមហ៊ុន Huawei អាចនឹងត្រូវបានកាត់បន្ថយ។ ទីភ្នាក់ងារនេះ មានការជឿជាក់ថា នឹងអាចធ្វើទៅបានតាមរយៈការដាក់កម្រិតផ្នែកមួយចំនួននៃបណ្តាញ 5G និងការប្រើប្រាស់អ្នកផ្គត់ផ្គង់ផ្សេងៗជាច្រើន។ កាលពីខែវិច្ឆិកាឆ្នាំមុននេះ សហរដ្ឋអាមេរិក បានប្រកាសប្រាប់ទៅដល់សម្ព័ន្ធមិត្តរបស់ខ្លួន ដោយផ្តល់ដំបូន្មានដល់ពួកគេ មិនឱ្យប្រើគ្រឿងសម្ភារៈរបស់ក្រុមហ៊ុន Huawei នៅក្នុងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍របស់ពួកគេនោះទេ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

រដ្ឋាភិបាលចិន បានធ្វើការចោទប្រកាន់ក្រុមហ៊ុនបច្ចេកវិទ្យានេះថាធ្វើការតាមដានជាយូរមកហើយនៅតាមសំណើរបស់ប្រទេសចិន ហើយទីភ្នាក់ងារសហរដ្ឋអាមេរិកកាលពីឆ្នាំមុនក៏ព្រមានជនជាតិអាមេរិកមិនឱ្យប្រើប្រាស់ឧបករណ៍របស់ក្រុមហ៊ុន Huawei ឬ ZTE ព្រោះអាចប្រឈមនឹងទិន្នន័យផ្ទាល់ខ្លួនរបស់ពួកគេត្រូវគេលួច។ ខណៈពេលដែលប្រទេសអូស្ត្រាលី និងនូវែលសេឡង់ក៏ហាមឃាត់ក្រុមហ៊ុន Huawei ពីការផ្តល់ឧបករណ៍សម្រាប់បណ្តាញ 5G របស់ពួកគេនោះ ការសន្និដ្ឋានរបស់ NCSC នឹងមានទម្ងន់ធ្ងន់ជាមួយនឹងមេដឹកនាំជាច្រើនរបស់អ៊ឺរ៉ុប។

ប្រភពរបស់ FT បាននិយាយថា “ប្រទេសដទៃ អាចជជែកវែកញែកថា ប្រសិនបើអង់គ្លេសមានទំនុកចិត្តលើការកាត់បន្ថយការគំរាមកំហែងផ្នែកសន្តិសុខជាតិនោះ ពួកគេក៏អាចធានាដល់សាធារណជន និងរដ្ឋបាលសហរដ្ឋអាមេរិកថា ពួកគេកំពុងធ្វើសកម្ម ភាពដោយប្រុងប្រយ័ត្នក្នុងការបន្តអនុញ្ញាតឱ្យអ្នកផ្តល់សេវាទូរគមនាគមន៍របស់ពួកគេប្រើប្រាស់សមាសភាគរបស់ប្រទេសចិនដរាបណាពួកគេទទួលការផ្ដល់អនុសាសន៍ពីចក្រភពអង់គ្លេសនោះ"។ អ្នកនាំពាក្យរបស់នាយកដ្ឋានឌីជីថល វប្បធម៌ និងប្រព័ន្ធផ្សព្វផ្សាយរបស់ចក្រភពអង់គ្លេស បាននិយាយថា ការពិនិត្យមើលសុវត្ថិភាពនៃបច្ចេកវិទ្យា 5G កំពុងបន្ត។ អ្វីៗគឺនឹងអាស្រ័យលើរដ្ឋាភិបាលរបស់ប្រទេសនេះ ដើម្បីសម្រេចចិត្តថាតើ ត្រូវទទួលយកដំបូន្មានរបស់ NCSC ឬយ៉ាងណា។

ព័ត៌មាននេះ នឹងមិនត្រូវបានស្វាគមន៍ពីសំណាក់សហរដ្ឋអាមេរិកដែលកំពុងរារាំងក្រុមហ៊ុន Huawei នៅប៉ុន្មានខែថ្មីៗនេះទេ។ នាយកផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវចាប់ខ្លួននៅប្រទេសកាណាដាតាមសំណើរបស់សហរដ្ឋអាមេរិកនៅខែធ្នូ ហើយក្រុមហ៊ុននេះ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតពីបទលួចព័ត៌មានអាថ៌កំបាំងផ្នែកពាណិជ្ជកម្ម។ ក្រុមហ៊ុន Huawei កាលពីសប្ដាហ៍មុននេះ បាននិយាយថា នេះគឺជារឿងភ្ញាក់ផ្អើល ឬជួនកាលត្រូវគេប្រើប្រាស់ដោយការចោទប្រកាន់ផ្នែកសន្តិសុខ ហើយមានឆន្ទៈ "ទទួលយកការត្រួតពិនិត្យ និងការផ្តល់យោបល់ពីគ្រប់រដ្ឋាភិបាលអឺរ៉ុប និងអតិថិជនទាំងអស់៕"

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ដោយ ប៉េងលីន