no-alternative title
no-alternative title
no-alternative title
no-alternative title

Samsung Galaxy S10 អាចទ្រទ្រង់បានជាមួយនឹងកម្រិតភាពច្បាស់ HDR សម្រាប់ការទស្សនាវីដេអូ Netflix

គិតត្រឹមថ្ងៃនេះ ស្មាតហ្វូនស៊េរីថ្មីត្រកូល Galaxy S10 របស់ក្រុមហ៊ុន Samsung នៅមិនទាន់ដាក់លក់នៅក្នុងទីផ្សារនៅឡើយទេ ប៉ុន្តែអ្នកអាចធ្វើការកម្មង់ទិញស្មាតហ្វូននេះ បាននៅគ្រប់ទីកន្លែងនៅលើពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ មុនពេលដែលស្មាតហ្វូននេះ ដាក់លក់នៅលើទីផ្សារនោះ ក្រុមហ៊ុន Samsung បានប្រកាសនូវដំណើរការមុខងារមួយក្នុងចំណោមមុខងារជាច្រើន ដែលអ្នកប្រើប្រាស់ជាច្រើនចង់បានពីស្មាតហ្វូនស៊េរីថ្មីនេះ។ 

និយាយអំពីការទ្រទ្រង់ទៅលើកម្រិត HDR10 សម្រាប់ Netflix នេះ គឺមានការទាមទារនូវកម្មវិធី Software ជាក់លាក់បំផុត។ សម្រាប់ស្មាតហ្វូនជាច្រើន ដែលបានបង្ហាញខ្លួននៅក្នុងពេលសព្វថ្ងៃនេះ នៅមិនទាន់អាចទ្រទ្រង់ទៅលើបច្ចេកវិទ្យា HDR សម្រាប់ Netflix នៅឡើយទេ ប៉ុន្តែវាអាចនឹងដំណើរការឆាប់ៗនេះ នៅលើទីផ្សារផងដែរ។ ជាក់ស្តែង ស្មាតហ្វូនរបស់អ្នកពិតជាមានលក្ខណៈសម្បត្តិម៉ាស៊ីនខ្លាំងក្លា ដើម្បីអាចដំណើរការទៅលើមុខងារនេះបានហើយ នឹងមានការបង្ហាញនៅលើបញ្ជីរបស់ក្រុមហ៊ុន Netflix នៃស្មាតហ្វូន Android ដែលអាចទ្រទ្រង់នូវកម្រិតភាពច្បាស់ HDR10 នេះ។ នៅក្នុងបញ្ជីនេះ គឺមានស្មាតហ្វូនមួយចំនួន ចាប់ពីថ្ងៃនេះ ស្មាតហ្វូន Galaxy S10 ស៊េរីថ្មីទាំងអស់របស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung គឺមានមុខងារនេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ពេលនេះ ក្រៅពីការបន្ថែមនូវការទ្រទ្រង់ទៅលើកម្រិត HDR10 នៅលើស្មាតហ្វូន Galaxy S10 , S10e និង S10+ នោះ ក្រុមហ៊ុន Samsung ក៏បានធ្វើការអាប់ដេតទៅលើកម្មវិធី Software នេះសម្រាប់ស្មាតហ្វូនដែលមានតម្លៃសមរម្យមួយចំនួនរបស់ខ្លួនគឺ M10, M20 និង M30 ដែលនឹងទ្រទ្រង់នូវកម្រិត HD សម្រាប់ Netflix ។ អ្វីដែលសំខាន់ជាងនេះទៀតនោះ Netflix បានប្រកាសថា សម្រាប់ស្មាតហ្វូនទាំងអស់ ដែលប្រើប្រាស់ជាមួយនឹងបន្ទះឈីប Snapdragon 675, 710 និង 855 អាចទ្រទ្រង់ទៅលើកម្រិតភាពច្បាស់ Netflix HD បានហើយនៅពេលនេះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍