no-alternative title

Galaxy S10 Series ត្រូវបានគេព្យាការណ៍ថា អាចនឹងមានការនាំចេញរហូតដល់ទៅ 10 លានគ្រឿង នៅក្នុងខែមីនានេះ

គិតត្រឹមពេលនេះ ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S10 series បានចាប់ផ្តើមដាក់លក់ជាផ្លូវការហើយ។ ថ្មីៗនេះ ស្មាតហ្វូននេះបំបែកនូវកំណត់ត្រានៃការកម្មង់ទិញមុនទាំងនៅក្នុងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។ ស្មាតហ្វូននេះ ក៏មានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកប្រើប្រាស់នៅក្នុងប្រទេសចិនជាច្រើនផងដែរ។ តាមការបញ្ជាក់អំពីប្រភពឧស្សាហកម្មខាងក្នុងនេះ បានបញ្ជាក់ថា សម្រាប់តួរលេខនៃការលក់ស្មាតហ្វូននេះគឺពិតជាគួរអោយភ្ញាក់ផ្អើលខ្លាំងមែនទែន។

នៅចុងខែមិថុនាខាងមុខនេះ ស្មាតហ្វូនស៊េរីថ្មីចុងក្រោយបំផុតរបស់ក្រុមហ៊ុន Samsung នេះ ត្រូវបានគេរំពឹងថា នឹងមានការនាំចេញរហូតដល់ទៅ 20 លានគ្រឿង។ ក្រុមហ៊ុនអ្នកដឹកជញ្ជូនជាច្រើនត្រូវបានវគេរំពឹងថា ការនាំចេញគឺមានរហូតដល់ទៅ 10 លានគ្រឿងនៅក្នុងខែនេះផងដែរ។ សម្រាប់ 10 លានគ្រឿងទៀត អាចនឹងត្រូវចែកចាយចាប់ពីខែមេសា ដល់ខែមិថុនានោះ។ បើធ្វើការប្រៀបធៀបនូវតួរលេខនៃការព្យាករណ៍នេះ ជាមួយនឹងស្មាតហ្វូនជំនាន់មុននោះ ស្មាតហ្វូន Galaxy S9/S9+ គឺលក់បានចំនួនដល់ទៅ 19.2 លានគ្រឿងនៅក្នុងអំឡុងពេលឆមាសទី 1 ឆ្នាំ 2018 នេះ មានន័យថា ប្រសិនបើស្មាតហ្វូនស៊េរីថ្មី Galaxy S10 series នេះ ដំណើរការល្អដូចការរំពឹងទុកនោះ វាអាចនឹងមានចំនួនច្រើនជាងស្មាតហ្វូនជំនាន់មុនដល់ទៅ 1 លានគ្រឿង។

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅត្រឹមចុងឆ្នាំ 2019 នេះ អ្នកវិភាគ Ming-Chi Kuo ថ្មីៗនេះ ក៏វិភាគថា ការលក់ស្មាតហ្វូននេះ អាចមានចំនួនពី 40 ទៅ 45 លានគ្រឿង។ ប្រសិនបើនេះគឺជាការពិតនោះ វាគឺជាលើកដំបូងបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ដែលសម្រេចនូវការលក់បានច្រើនជាង 40 លានគ្រឿងចាប់តាំងពីឆ្នាំ 2016 នៅពេលដែលក្រុមហ៊ុននេះ បានបង្ហាញនូវស្មាតហ្វូនត្រកូល Galaxy S7 series ដែលមានការពេញនិយមខ្លាំងជាមួយនឹងការនាំចេញរហូតដល់ទៅ 48.7 លានគ្រឿងនៅចុងឆ្នាំនោះ។

សម្រាប់ការប្រកួតប្រជែងនេះ ក្រុមហ៊ុន Huawei គ្មានអាថ៌កំបាំងនោះទេក្នុងការបង្ហាញអំពីគម្រោងជាច្រើនរបស់ខ្លួនក្នុងការយកឈ្នះក្រុមហ៊ុន Samsung នៅឆ្នាំក្រោយនេះ។ សម្រាប់ស្មាតហ្វូនជំនាន់ថ្មីនេះ ហាក់ដូចជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ ពិតជាមានមហិច្ឆិតាខ្លាំងក្លាមែនទែន។ បើធ្វើការប្រៀបធៀបវិញនោះ ស្មាតហ្វូនស៊េរីថ្មី Huawei Mate 20 series នេះចំណាយពេលវេលាដល់ទៅ 4.5 ខែសម្រាប់ការនាំចេញស្មាតហ្វូនចំនួន 10 លានគ្រឿង ខណៈពេលដែលស្មាតហ្វូន Galaxy S10 Series នេះ ត្រូវបានគេរំពឹងថា នឹងសម្រេចនូវគោលដៅនេះនៅក្នុងរយៈពេលតែ 3 សប្តាហ៍នោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

ដោយ ប៉េងលីន
TOYOTA បាននាំយករថយន្តអគ្គិសនីស៊េរីថ្មីចំនួនពីរម៉ូដែល ទៅដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

TOYOTA បាននាំយករថយន្តអគ្គិសនីស៊េរីថ្មីចំនួនពីរម៉ូដែល ទៅដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

ដោយ ប៉េងលីន
Hongqi EH7 រថយន្តស៊េរីទំនើបមានដំបូលអាចបត់ទំលាក់ចុះបាន មានវត្តមានក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 នៅទីក្រុងប៉េកាំង

Hongqi EH7 រថយន្តស៊េរីទំនើបមានដំបូលអាចបត់ទំលាក់ចុះបាន មានវត្តមានក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 នៅទីក្រុងប៉េកាំង

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី Mazda EZ-6 បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

រថយន្តស៊េរីថ្មី Mazda EZ-6 បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

ដោយ ប៉េងលីន
ថេប្លេតស៊េរីថ្មី HONOR Pad X9 អេក្រង់2K ល្បឿនអេក្រង់ 120Hz បង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃ ត្រឹមតែ 249$ ថែមកាដូកក្រើក

ថេប្លេតស៊េរីថ្មី HONOR Pad X9 អេក្រង់2K ល្បឿនអេក្រង់ 120Hz បង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃ ត្រឹមតែ 249$ ថែមកាដូកក្រើក

ដោយ ប៉េងលីន
HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃត្រឹមតែ 999$ ថែមកាដូសរុបតម្លៃ 317$

HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃត្រឹមតែ 999$ ថែមកាដូសរុបតម្លៃ 317$

ដោយ ប៉េងលីន