ពាក្យចចាមអារ៉ាមថ្មីបញ្ជាក់ទៀតហើយថា ស្មាតហ្វូន Samsung Galaxy A (2018) នឹងមាន 3 ពណ៌សម្រាប់ជ្រើសរើស

កាលពីពេលថ្មីៗនេះ ពាក្យចចាមអារ៉ាមថ្មីដកស្រង់ពី SamMobile បានបង្ហាញថា ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy A (2018) នឹងមាន 3 ពណ៌សម្រាប់ធ្វើការជ្រើសរើស។ ស្មាតហ្វូន Android ថ្នាក់កណ្តាលរបស់ក្រុមហ៊ុន Samsung នេះ នឹងមានពណ៌ខ្មៅ ពណ៌មាស និងពណ៌ Orchid Gray ។ គួរបញ្ជាក់ថា ពណ៌ Orchid Gray គឺកំពុងតែទទួលបានការពេញនិយមជាមួយនឹងការបង្ហាញនៅលើស្មាតហ្វូន Galaxy S8 និង Galaxy S8 Plus នាពេលកន្លងមក ហើយក្រុមហ៊ុន Samsung ក៏នឹងប្រើប្រាស់ពណ៌នេះ សម្រាប់ស្មាតហ្វូនថ្នាក់កណ្តាលរបស់ខ្លួនផងដែរ។

សូមជំរាបថា ក្រុមហ៊ុន Samsung នៅតែបន្តនូវការអភិវឌ្ឍទៅលើស្មាតហ្វូនថ្នាក់ខ្ពស់ និងថ្នាក់កណ្តាល ដែលមានលក្ខណៈកាន់តែស្រដៀងគ្នាសម្រាប់ឆ្នាំក្រោយនេះ។ យោងតាមព័ត៌មានដែលបានបែកធ្លាយនៅលើអនឡាញកាលពីប៉ុន្មានខែថ្មីៗនេះ ក៏បានបញ្ជាក់ផងដែរ ស្មាតហ្វូនស៊េរី Galaxy A (2018) នឹងប្រើប្រាស់នូវអេក្រង់ Infinity Display ដូចគ្នាទៅនឹងស្មាតហ្វូន Galaxy S8 និង Galaxy S8 Pllus អញ្ចឹងដដែរ ហើយវាក៏មានអេក្រង់កម្រិត aspect ratio 18.5:9 និងស៊ុមព័ទ្ធអេក្រង់ស្តើងដូចគ្នា។ លក្ខណៈខុសប្លែកនោះគឺថា ស្មាតហ្វូន Galaxy A នេះមិនមានគែម កោងប៉ុណ្ណោះ មានន័យថា គឺអេក្រង់រាបស្មើកម្រិត QHD ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ពាក្យចចាមអារ៉ាមដដែលនេះ បានបញ្ជាក់ទៀតថា Galaxy A5 (2018) និង Galaxy A7 (2018) នឹងដាក់លក់នៅលើទីផ្សារជាមួយនឹងស្មាតហ្វូន Galaxy A8 និង Galaxy A8 Plus ផងដែរ ដើម្បីធ្វើការប្រកួតប្រជែងនៅក្នុងទីផ្សារស្មាតហ្វូនថ្នាក់កណ្តាល។ ហើយរហូតមកទល់ពេលនេះ គឺនៅមិនទាន់មានព័ត៌មានអំពីកាលបរិច្ឆេទនៃការដាក់លក់ស្មាតហ្វូនត្រកូល Galaxy A (2018) នៅឡើយទេ ប៉ុន្តែវានឹងបង្ហាញខ្លួននៅក្នុងឆ្នាំ 2018 ខាងមុខនេះជាក់ជាមិនខាន។ ស្មាតហ្វូននេះ នឹងដាក់លក់នៅតំបន់ជាច្រើននៅលើពិភពលោក ប៉ុន្តែវាក៏មានការដាក់លក់ទៅតាមទីផ្សារដែលបានកំណត់រួចមកហើយរបស់ក្រុមហ៊ុន Samsung ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ដោយ ប៉េងលីន