no-alternative title
no-alternative title
no-alternative title
no-alternative title

គួរអោយស្តាយណាស់ ក្រុមហ៊ុន LG និង Huawei ប្រកាសថា ខ្លួននឹងមិនបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីនោះទេសម្រាប់ព្រឹត្តិការណ៍ MWC 2018 ខាងមុខនេះ

គួរអោយស្តាយណាស់ ថ្ងៃនេះ មានព័ត៌មានមួយផ្សាយដោយ ibtimes.com បានបញ្ជាក់ថា LG Electronics និង Huawei នឹងមិនប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ Mobile World Congress (MWC) 2018 នៅខែក្រោយនេះទេ។ មានន័យថា ស្មាតហ្វូនជំនាន់បន្ទាប់របស់ក្រុមហ៊ុន Samsung នឹងក្លាយជាស្មាតហ្វូនដែលមានភាពទាក់ទាញខ្លាំងនៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ខាងមុខនេះ។ សារព័ត៌មាន Etnews រាយការណ៍នៅថ្ងៃពុធនេះថា LG និង Huawei បានសម្រេចចិត្តធ្វើការផ្លាស់ប្តូរផែនការទៅលើគម្រោងរបស់ពួកគេក្នុងការប្រកាសបង្ហាញស្មាតហ្វូនស៊េរីថ្មីនៅក្នុងព្រឹត្តិការណ៍ MWC 2018 ស្របពេលដែល Samsung ប្តេជ្ញាថា នឹងពង្រឹងទៅលើស្មាតហ្វូន Galaxy S9 នៅក្នុងព្រឹត្តិការណ៍ដ៏ធំនៅខាងមុខនេះ។ 

ប្រភពព័ត៌មាននេះ ហាក់ដូចជាមិនមានការភ្ញាក់ផ្អើលនោះទេ សម្រាប់អ្នកគាំទ្ររបស់ LG ចាប់តាំងពីក្រុមហ៊ុនបច្ចេកវិទ្យានេះ ប្រកាសរួចហើយថា ខ្លូន នឹងមិនប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួននោះទេ នៅក្នុងព្រឹត្តិការណ៍ខាងមុខនេះ។ ក្រុមហ៊ុននេះ ប្រហែលជាមិនបញ្ចេញស្មាតហ្វូនដោយសារតែក្រុមហ៊ុន Samsung បង្ហាញស្មាតហ្វូនស៊េរីថ្មីនៅក្នុងព្រឹត្តិការណ៍ខាងមុខនេះ។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ ការសម្រេចចិត្តរបស់ Huawei បានបង្ហាញនូវស្មាតហ្វូនស៊េរីថ្មី Huawei P20 នៅក្នុងព្រឹត្តិការណ៍ MWC 2018 ខាងមុខនេះទេ។ ក្រុមហ៊ុនរបស់ចិននេះ បានសម្រេចចិត្តបង្កើតនូវព្រឹត្តិការណ៍ពិសេសមួយនៅក្នុងទ្វីបអ៊ឺរ៉ុបនៅខែមេសាខាងមុខនេះ ដើម្បីប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មី Huawei P20 នោះ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

មួយវិញទៀត Huawei កំពុងតែត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវថេប្លេតស៊េរីថ្មី និងកុំព្យូទ័រ 2-in-1 Laptops ជំនួសឱ្យស្មាតហ្វូន Huawei P20 នៅក្នុងព្រឹត្តិការណ៍ខាងមុខនៅក្នុងទីក្រុងបាសេឡូណា នៃប្រទេសអេស្ប៉ាញ។ ក្រៅពីការប្រកាសបង្ហាញផលិតផលថ្មីៗទាំងនេះ Huawei ត្រូវបានគេជឿជាក់ថា នឹងប្រកាសចេញនូវបន្ទះឈីបថ្មី និងបច្ចេកវិទ្យានៃការពង្រឹងទៅលើកាមេរ៉ា 3 គ្រាប់ផងដែរ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន Samsung នឹងផ្តោតទៅលើស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S9 នៅឆ្នាំនេះ ក្នុងព្រឹត្តិការណ៍ MWC នៅថ្ងៃទី 25 ខែកុម្ភៈ។ ក្រុមហ៊ុន Samsung ត្រូវបានគេរំពឹងថា នឹងបង្ហាញនូវស្មាតហ្វូន Galaxy S9 និង S9+ នៅក្នុងព្រឹត្តិការណ៍នេះ មុនពេលដែលអាចកម្មង់ទិញមុនបាននៅដើមខែមីនាខាងមុខនេះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
វត្តមានរថយន្ត MG G50 នឹងបន្ថែមជម្រើសកាន់តែល្អប្រសើរសម្រាប់ប្រជាជនកម្ពុជាជាមួយតម្លៃត្រឹមតែ​ $37,999

វត្តមានរថយន្ត MG G50 នឹងបន្ថែមជម្រើសកាន់តែល្អប្រសើរសម្រាប់ប្រជាជនកម្ពុជាជាមួយតម្លៃត្រឹមតែ​ $37,999

ដោយ ប៉េងលីន
ក្រុមហ៊ុនរថយន្តអគ្គិសនី Leapmotor នឹងបើកដំណើរការជាផ្លូវការនៅប្រទេសកម្ពុជានាពេលឆាប់ៗនេះ ដើម្បីផ្តល់នូវរថយន្តអគ្គិសនីសម្រាប់យុគសម័យថ្មីដ៏ឆ្លាតវៃនិងមានតម្លៃសមរម្យ

ក្រុមហ៊ុនរថយន្តអគ្គិសនី Leapmotor នឹងបើកដំណើរការជាផ្លូវការនៅប្រទេសកម្ពុជានាពេលឆាប់ៗនេះ ដើម្បីផ្តល់នូវរថយន្តអគ្គិសនីសម្រាប់យុគសម័យថ្មីដ៏ឆ្លាតវៃនិងមានតម្លៃសមរម្យ

ដោយ ប៉េងលីន
Nissan ប្រកាសបញ្ឈប់បុគ្គលិកជាង 1 ម៉ឺននាក់ និងត្រៀមបិទរោងចក្រចំនួន 7

Nissan ប្រកាសបញ្ឈប់បុគ្គលិកជាង 1 ម៉ឺននាក់ និងត្រៀមបិទរោងចក្រចំនួន 7

ដោយ ប៉េងលីន
Geely Geome Xingyuan ដែលជាគូរប្រជែងរបស់ BYD Seagull មានការផលិតចេញឈានដល់ 200,000th គ្រឿងហើយ

Geely Geome Xingyuan ដែលជាគូរប្រជែងរបស់ BYD Seagull មានការផលិតចេញឈានដល់ 200,000th គ្រឿងហើយ

ដោយ ប៉េងលីន
Mazda EZ-6 Sport Edition បង្ហាញវត្តមាននៅក្នុងប្រទេសចិន ដោយទីផ្សារសំខាន់ទៅលើអ្នកប្រើប្រាស់ជាយុវវ័យ

Mazda EZ-6 Sport Edition បង្ហាញវត្តមាននៅក្នុងប្រទេសចិន ដោយទីផ្សារសំខាន់ទៅលើអ្នកប្រើប្រាស់ជាយុវវ័យ

ដោយ ប៉េងលីន
ឡានអគ្គិសនី Toyota bZ មានការឌីស្សាញឡូយជាង និងជិះបានឆ្ងាយជាង Toyota bZ4x

ឡានអគ្គិសនី Toyota bZ មានការឌីស្សាញឡូយជាង និងជិះបានឆ្ងាយជាង Toyota bZ4x

ដោយ ប៉េងលីន