ថ្ងៃនេះ មានប្រភពមួយដែលចេញមកពីចក្រភពអង់គ្លេស បានបញ្ជាក់ស្មាតហ្វូនស៊េរីថ្មី Galaxy S9 នឹងបំពាក់នូវមុខងារថ្មី “Reimagined” ទៅលើ Aperture របស់ប្រព័ន្ធកាមេរ៉ា ការប្រើប្រាស់បន្ទះឈីបថ្មីល្បឿនលឿន និងការប្រើប្រាស់ពណ៌ថ្មីដ៏ស្រស់ស្អាត ប៉ុន្តែស្មាតហ្វូននេះ មិនមែនមានតម្លៃថោកនោះទេ។ ការច្នៃប្រឌិតថ្មីរបស់របស់ក្រុមហ៊ុន Samsung នៅពេលនេះ គឺឆ្ពោះទៅរកភាពអស្ចារ្យទៅលើស្មាតហ្វូន Galaxy S9 និង Galaxy S9+ នេះ ដែលទំនងជាមានតម្លៃខ្ពស់ជាងគេបំផុតនៅក្នុងចំណោមស្មាតហ្វូនត្រកូល Galaxy S នាពេលកន្លងមក។
ប្រភពនេះបានបញ្ជាក់ទៀតថា “លោកអ្នកអាចរំពឹងថា ស្មាតហ្វូន Galaxy S9 នឹងមានតម្លៃខ្ពស់ជាងស្មាតហ្វូន Galaxy S8 ដល់ទៅ 100 ផោន។ ការពិតនោះថា សម្រាប់ស្មាតហ្វូន នឹងដែលចេញមកស៊េរីថ្មីៗ ចុងក្រោយនេះ គឺសុទ្ធតែមានតម្លៃថ្លៃៗ ដូចជា Galaxy S8, Note 8 និង iPhone X ដែលជាដើម ដោយមនុស្សជាច្រើននៅតែចំណាយលុយច្រើនសម្រាប់ទិញស្មាតហ្វូននេះ។”
សូមបញ្ជាក់ផងដែរថា ការលក់ស្មាតហ្វូនទូទាំងពិភពលោកមានការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងត្រីមាសទី 4 នេះ ប៉ុន្តែនៅក្នុងរយៈពេលដូចគ្នានេះ ក្រុមហ៊ុនប Apple និង Samsung ទទួលបានប្រាក់ចំណូលខ្ពស់សុទ្ធតែបំបែកកំណត់ត្រាដោយសារតែស្មាតហ្វូននៅក្នុងឆ្នាំ 2017 គឺមានតម្លៃថ្លៃៗ។ សម្រាប់តម្លៃរបស់ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S9 នឹងមានតម្លៃចាប់ផ្តើម $850 នៅក្នុងសហរដ្ឋអាមេរិក។ គួរបញ្ជាក់ថា កាលពីឆ្នាំមុននេះ ស្មាតហ្វូ Galaxy S8+ មានតម្លៃខ្ពស់ជាងស្មាតហ្វូន Galaxy S8 ដូចនេះ ស្មាតហ្វូន Galaxy S9+ ទំនងប្រហែលជាមានតម្លៃខ្ពស់ដល់ទៅ $950 ហើយស្អាតហ្វូននេះ គឺមានប្រើប្រាស់ប្រព័ន្ធកាមេរ៉ាភ្លោះ នៅផ្នែកខាងក្រោយថែមទៀតផង។ ស្មាតហ្វូនស៊េរីថ្មី Galaxy S9 និង Galaxy S9+ នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែកុម្ភៈខាងមុខនេះ៕