Samsung Electronics បានចាប់ដៃគ្នាជាមួយនឹងក្រុមហ៊ុន LANG ដែលមានជំនាញផ្នែក LED របស់អាល្លឺម៉ង់ ជម្រុញអាជីវកម្មខ្លួនទៅកាន់អ៊ឺរ៉ុប

ក្រុមហ៊ុនបច្ចេកវិទ្យាអេឡិចត្រូនិក Samsung Electronics កំពុងតែបង្កើនល្បឿនរបស់ខ្លួនក្នុងការពង្រីកអាជីវកម្មទៅលើភ្លើង LED នៅក្នុងទ្វីបអ៊ឺរ៉ុបតាមរយៈការសហការជាមួយដៃគូជាច្រើននៅក្នុងតំបន់នេះ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះថ្មីៗនេះ ក៏ធ្វើការជាមួយនឹងក្រុមហ៊ុន LANG ដែលជាអ្នកជំនាញក្នុងការដោះស្រាយទៅលើដំណោះស្រាយនៃអេក្រង់របស់អាល្លឺម៉ង់ នៅក្នុងការប្រតិបត្តិទៅលើអេក្រង់ LED នៅក្នុងទ្វីបអ៊ឺរ៉ុប។ ក្រុមហ៊ុនបច្ចេកវិទ្យានេះ បានផ្តល់នូវដំបូន្មានសម្រាប់អ្នកជំនាញស្តីអំពីការថែទាំ ការជួសជុល និងការតម្លើង និងមានជំនាញក្នុងការធ្វើផែនការ ការអនុវត្តគម្រោងអាជីវកម្មធុរកិច្ចនៅក្នុងវិស័យនេះផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ភាពជាដៃគូចុងក្រោយបំផុតនេះ បានកើតឡើងស្របពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងនេះ បានព្យាយាមផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់ខ្លួនទៅលើការបង្ហាញនូវសញ្ញានៃអេក្រង់ឌីជីថល ដែលកំពុងតែមានតម្រូវការទាបទៅលើទូរទស្សន៍នោះ។ លោក Tobias Lang នាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះ នៅក្នុងទ្វីបអ៊ឺរ៉ុប បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា “នៅក្នុងភាពជាដៃគូដ៏រឹងមាំនេះ នេះគឺជាសេចក្តីរីករាយខ្លាំងណាស់ក្នុងការផ្តល់នូវគំនិត និងគំនិតជាលក្ខណៈបុគ្គលជាច្រើននៅក្នុងប្រព័ន្ធសមាហរណកម្ម។ ជាមួយនឹងផលិតផលជាច្រើនដែលមានគុណភាពរបស់ក្រុមហ៊ុន Samsung និងភាពជំនាញ និងសេវាកម្មកម្រិតខ្ពស់របស់ក្រុមហ៊ុន LANG យើងនឹងផ្តល់នូវដំណោះស្រាយទៅតាមតម្រូវការនៅទីនេះ។

នៅក្នុងការបោះជំហានចុងក្រោយបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នោះ គឺស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការជំរុញទៅលើអេក្រង់ LEDs នៅក្នុងរោងកុនដែលនេះគឺជាការលុបបំបាត់ការប្រើប្រាស់នូវម៉ាស៊ីន Projectors នៅក្នុងរោងកុននោះ។  នៅក្នុងទីក្រុង Zurich ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung បានសហការជាមួយនឹងរោងកុន Arena Cinema នៅក្នុងការតម្លើងអេក្រង់ LED ដែលជាលើកដំបូងបំផុតនៅក្នុងទ្វីបអ៊ឺរ៉ុប។ អេក្រង់នេះមានទំហំ 10.3 ម៉ែត្រ (បណ្តោយ) និង 5.4 ម៉ែត្រ (ទទឹង) ដែលជួយបង្កើនទៅលើកម្រិតពន្លឺ និងកម្រិត Contrast បានយ៉ាងច្បាស់។ យោងតាមការបញ្ជាក់របស់ក្រុមហ៊ុនរបស់ប្រទេសកូរ៉េនេះ បានឱ្យដឹងថា បទពិសោធន៍ដ៏អស្ចារ្យរបស់អ្នកទស្សនា ជាមួយនឹងគុណភាពសំឡេងដ៏អស្ចារ្យដែលជាប្រព័ន្ធសំឡេង JBL audio system របស់ក្រុមហ៊ុន Harman Kardon ធ្វើការតម្លើងនៅក្នុងរោងកុនតែម្តង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ដោយ ប៉េងលីន