Samsung Galaxy J6 នឹងក្លាយជាស្មាតហ្វូនដំបូងបំផុតត្រកូល J-Series ដែលនឹងប្រើប្រាស់នូវអេក្រង់ 18.5:9 Infinity Display

កាលពីឆ្នាំមុនេះ ក្រុមហ៊ុន Samsung បង្ហាញនូវអេក្រង់ស៊េរីថ្មីប្រភេទ Infinity display នៅលើស្មាតហ្វូន Galaxy S8 និង Galaxy S8 Plus។ ស្មាតហ្វូនទាំងពីរនេះ បានប្រើប្រាស់នូវអេក្រង់កម្រិត 18.5:9 aspect ratio និងការរចនាស៊ុមព័ទ្ធអេក្រង់ស្តើងនៅផ្នែកខាងលើ និងផ្នែកខាងក្រោមផងដែរ។ ក្រុមហ៊ុន ក៏ធ្វើការផ្លាស់ប្តូរដោយប្រើប្រាស់នូវ pressure sensitive virtual home button ជាជាងការប្រើប្រាស់នូវប៊ូតុង Home នៅលើអេក្រង់។ នៅក្នុងខែធ្នូឆ្នាំ 2017 នេះ ក្រុមហ៊ុន Samsung ក៏បានប្រកាសចេញនូវអេក្រង់  Infinity display នៅលើស្មាតហ្វូនត្រកូល Galaxy A-series តាមរយៈការប្រកាសបង្ហាញនូវ Galaxy A8 (2018) & Galaxy A8+ (2018)។

ពេលនេះនៅក្នុងឆ្នាំ 2018 ក្រុមហ៊ុននេះ ហាក់បីដូចជាចង់ពង្រីកនូវការប្រើប្រាស់អេក្រង់ Infinity Display សម្រាប់ស្មាតហ្វូនតម្លៃធូរថ្លៃប្រភេទ Galaxy J-series។ សម្រាប់រូបភាព Screenshots ជាច្រើននៅក្នុងបញ្ជីរបស់ FCC របស់ស្មាតហ្វូនម៉ូដែល  SM-J600F បង្ហាញអំពីការប្រើប្រាស់នូវប៊ូតុង on-screen navigation buttons ដែលយើងធ្លាប់បានឃើញនៅលើស្មាតហ្វូនដែលប្រើប្រាស់អេក្រង់ Infinity display ផ្សេងទៀតផងដែរ។ J6 2018 នេះ ត្រូវគេរំពឹងថា នឹងបង្ហាញខ្លួនឆាប់ៗនេះនៅក្នុងទីផ្សារ។ ទោះជាយ៉ាងណាក៏ដោយ យើងនៅមិនទាន់បានឃើញស្មាតហ្វូននេះនៅឡើយទេ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូននេះនឹងមានបណ្តោយ 146.3 mm និងទទឹង  67.0 mm។  J6 2018 នៅមិនទាន់មានព័ត៌មានបញ្ជាក់អំពីទំហំពិតប្រាកដៃនៃអេក្រង់របស់ខ្លួន នៅឡើយទេ។ ស្មាតហ្វូននេះ ភ្ជាប់ជាមួយនឹងថាមពលថ្មដែលមិនអាចដោះចេញបាន ហើយវាក៏ប្រើប្រាស់នូវស៊ីមពីរ និង 2.4GHz Wi-Fi។ ស្មាតហ្វូននេះក៏ប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃ និងប្រព័ន្ធស្កេនមុខសម្រាប់ការផ្ទៀងផ្ទាត់នៅលើស្មាតហ្វូននេះ។ J6 2018 ក៏មានទ្រទ្រង់នូវប្រព័ន្ធ  Samsung Pay សម្រាប់ការទូទាត់តាមទូរស័ព្ទផងដែរ។

ស្មាតហ្វូននេះ ក៏ប្រើប្រាស់នូវរន្ធដោត 3.5mm audio jack និង MicroUSB 2.0។ ស្មាតហ្វូននេះ មិនមានប្រើប្រាស់នូវបច្ចេកវិទ្យា Fast Charging នោះទេ ដោយប្រើប្រាស់នូវថាមពលត្រឹមតែ  5V/1A power ប៉ុណ្ណោះ។ កាលពីខែមុននេះ ស្មាតហ្វូននេះមានម៉ូដែល  SM-J600F បង្ហាញខ្លួននៅលើ Geekbench ។ នៅក្នុងបញ្ជីនេះ បានបង្ហាញថា ស្មាតហ្វូននេះដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 8.0 Oreo។ ស្មាតហ្វូននេះ ប្រហែលជាប្រើប្រាស់នូវបន្ទះឈីប  1.59GHz Exynos 7870 octa-core ជាមួយក្រាហ្វិកកាត Mali-T830 GPU និងរ៉េមទំហំ 3GB៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ដោយ ប៉េងលីន