ហាងលក់នាឡិកាដៃ Apple Watch pop-up store ចុងក្រោយបំផុតនឹងបិទទ្វារនៅខែក្រោយនេះ

01

 

នៅពេលដែលនាឡិកាឆ្លាតវៃ Apple Watch បង្ហាញខ្លួនដំបូងបំផុតនៅក្នុងឆ្នាំ 2015 នោះក្រុមហ៊ុនបច្ចេកវិទ្យា Apple ពិតជាចង់ធ្វើការផ្សព្វផ្សាយទៅលើនាឡិកាដ៏ទាន់សម័យនិងមានតម្លៃថ្លៃនេះជាមួយនឹងការបើកហាងលក់ចំនួន 3 កន្លែងសម្រាប់លក់នូវផលិតផលនាឡិកានេះសុទ្ធតែម្តង។វាស្ថិតនៅក្នុងទីក្រុងឡុងដ៏ប៉ារីសនិងតូក្យូហាងទាំងនេះផ្តល់នូវសក្តានុពលសម្រាប់អ្នកប្រើប្រាស់មានឱកាសក្នុងការសាកល្បងទៅលើនាឡិកា Watch នេះហើយមើលអំពីខ្សែនាឡិកាដែលអាចប្រើប្រាស់បានដោយមិនចាំបាច់ទៅកាន់ហាងលក់រាយរបស់ក្រុមហ៊ុន Apple នោះទេ។ពេលនេះក្រុមហ៊ុនលក់នាឡិកាឆ្លាតវៃនេះដាក់លក់ជាច្រើនឆ្នាំមកហើយសម្រាប់ហាងលក់ចុងក្រោយគេបំផុតក៏ត្រៀមខ្លួននឹងបិទក្នុងពេលឆាប់ៗនេះផងដែរ។

សម្រាប់ហាងលក់នាឡិកាឆ្លាតវៃ Apple Watch នៅក្នុងទីក្រុងឡុងដ៏និងទីក្រុងប៉ារីសបិទទ្វារនៅដើមឆ្នាំ 2017 ដូចនេះវាពិតជាមានការភ្ញាក់ផ្អើលដែលទីតាំងចុងក្រោយនៅក្នុងទីក្រុងតូក្យូគឺជាកន្លែងចុងក្រោយបំផុតនោះ។វាស្ថិតនៅក្នុងហាង Shinjuku ហើយតាមការបញ្ជាក់នូវការបង្ហោះពីហាងនេះគឺហាងនេះនឹងធ្វើការបិទទ្វារនៅថ្ងៃទី 13 ខែឧសភាខាងមុខនេះ។

ខណៈពេលដែលហាងលក់នាឡិកា Isetan Apple Watch store បើកលក់ជាយូរមកហើយប៉ុន្តែហេតុផលសំខាន់បំផុតនៃការបិទហាងនេះដោយសារតែហាងលក់រាយ Apple retail store ថ្មីបើកនៅក្នុងតំបន់ Shinjuku នៅដើមខែនេះហើយវាមិននៅឆ្ងាយគ្នានោះទេ។

ហាង Apple Watch store នៅតំបន់ Shinjuku នេះគឺជាទីតាំងចុងក្រោយបំផុតដែលអតិថិជនជាច្រើនអាចធ្វើការទិញនូវនាឡិកាឆ្លាតវៃ Watch Edition សុទ្ធដែលផលិតឡើងពីមាស 18K នោះ។សម្រាប់ម៉ូដែលជាច្រើនទៀតក៏ដាក់លក់ផងដែរនៅដើមខែនេះ។នាឡិកា 2015 Watch Editions បញ្ចុះតម្លៃ 70% ពី $10,000 ដល់ទៅ $17,000 ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ដោយ ប៉េងលីន