នៅក្នុងសំណួររបស់អ្នកអាននៅក្នុងទំព័រ PhoneArena ស្របពេលដែលអ្នកវិភាគរបស់ក្រុមហ៊ុន Apple ផ្តល់អោយនោះ គឺជាការព្យាករណ៍ដ៏ត្រឹមត្រូវច្រើនបំផុតនៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ហើយចម្លើយនោះ គឺចេញពីអ្នកវិភាគ Ming-Chi Kuo។ តាមការបញ្ជាក់នៅក្នុងរបាយការណ៍មួយចេញពីប្រទេសចិន កាលពីនៅថ្ងៃសុក្រនេះ បានបញ្ជាក់ថា អ្នកវិភាគនេះ បានសម្រេចចិត្តចាកចេញពីក្រុមហ៊ុន KGI Securities របស់ប្រទេសកូរ៉េហើយ។ លោក Mark Gurman របស់ Bloomberg បញ្ជាក់នៅក្នុងសារមួយនៅលើបណ្តាញសង្គមថា លោក Kuo នឹងធ្វើការនៅក្នុងក្រុមហ៊ុនផ្សេងមួយទៀតដែលមិនពាក់ព័ន្ធទៅនឹងការច្នៃប្រឌិតថ្មីសម្រាប់ក្រុមហ៊ុន Apple នោះទេ។
កាលពីឆ្នាំមុននេះ លោកធ្វើការងារយ៉ាងអស្ចារ្យនៅក្នុងខែកុម្ភៈរយៈពេល 7 ខែមុនពេលដែលក្រុមហ៊ុន Apple ប្រកាសចេញនូវស្មាតហ្វូនឆ្នាំ 2017 នោះ។ ប៉ុន្តែបន្ទាប់មក ទូរស័ប្ទ Apple iPhone X ត្រូវគេហៅឈ្មោះថា iPhone 8 ហើយលោក Kuo បាននិយាយថានេះ គឺជាការវិវត្តន៍នៃបច្ចេកវិទ្យាកាមេរ៉ាខាងមុខនោះ។ ជាក់ស្តែង គាត់និយាយអំពីបច្ចេកវិទ្យា TrueDepth Camera ហើយនឹងបច្ចេកវិទ្យា 3D Sensing នោះ។ នៅក្នុងកំណត់ត្រាដូចគ្នានេះ អ្នកវិភាគនេះ ក៏បាននិយាយអំពីប្រព័ន្ធ facial recognition system ដែលស្មាតហ្វូនថ្មីនេះ នឹងមិនមានប្រើប្រាស់នូវប្រព័ន្ធ Touch ID នោះទេ។ លោកក៏បានបញ្ជាក់អំពីទំហំអេក្រង់ និងទំហំនៃការផ្ទុកទិន្នន័យសម្រាប់ទូរស័ព្ទចំនួន 3 ដែលក្រុមហ៊ុន Apple ប្រកាសបង្ហាញនៅឆ្នាំមុននេះ។ ស្មាតហ្វូនទាំងនោះ មានដូចជា Apple iPhone 8, Apple iPhone 8 Plus និង Apple iPhone X នោះ។
នៅឆ្នាំនេះ លោក Kuo បានផ្តោតទៅលើទូរស័ព្ទម៉ូដែលថ្មីចំនួន 3។ លោកបានរំពឹងថា ក្រុមហ៊ុន Apple នឹងប្រកាសចេញនូវទូរស័ព្ទ Apple iPhone Xs ដែលមានអេក្រង់ទំហំ 5.8-inch OLED display នោះ។ ក្រុមហ៊ុន Apple នឹងបង្ហាញទូរស័ព្ទ iPhone Xs Plus ដែលមានអេក្រង់ទំហំ 6.5-inch OLED display និងទូរស័ព្ទ iPhone 9 ដែលមានអេក្រង់ទំហំ 6.1-inch LCD screen នោះ។ សម្រាប់ម៉ូដែលនោះនឹងប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាតែមួយប៉ុណ្ណោះនៅផ្នែកខាងក្រោយ ហើយវាមិនមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា 3D Touch នោះទេ។ ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថា នឹងបន្ថែមនូវមុខងារនៃស្រទាប់ film sensor layer ផងដែរ។ គ្រប់ទូរស័ព្ទទាំង 3 របស់ក្រុមហ៊ុន Apple នឹងប្រើប្រាស់នូវបច្ចេកវិទ្យា TrueDepth Camera និង Face ID ផងដែរ។
មុនពេលឈានជើងចូលទៅក្នុងឧស្សាហកម្មនៃប្រព័ន្ធសុវតិ្ថភាពនោះ លោក Kuo គឺជាអ្នកវិភាគនៅក្រុមហ៊ុន Digitimes ដែលមានកេរ្តិ៍ឈ្មោះរួចមកហើយ។ ក្រោយមកទៀត គាត់ទៅធ្វើការនៅក្រុមហ៊ុន Concord Securities មុនពេល ដែលចូលទៅធ្វើការនៅក្រុមហ៊ុន KGI Securities នៅក្នុងឆ្នាំ 2012 នោះ។ នេះគឺជាកន្លែងដែលគាត់សាងកេរ្ត៍ឈ្មោះល្បីល្បាញនៅទីនេះ។ គាត់ធ្លាប់ទាយត្រូវទៅលើការដកចេញនូវរន្ធដោតកាសស្តាប់សម្រាប់ iPhone 7 និង iPhone 7 Plus ហើយមុននេះ គាត់បានបញ្ជាក់ថាស្មាតហ្វូន Samsung Galaxy Note 9 នឹងក្លាយជាស្មាតហ្វូនដំបូងបំផុត ដែលប្រើប្រាស់ប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់របស់ក្រុមហ៊ុន Samsung ផងដែរ៕