no-alternative title
no-alternative title
no-alternative title
no-alternative title

Nokia X6 ធ្លាយចេញនូវរូបភាព និងលក្ខណៈសម្បត្តិ រួមជាមួយនិងមុខងារពិសេសៗមុនកាលបរិច្ឆេទនៃការបង្ហាញខ្លួនជាផ្លូវការ

នៅនេះ ក្រុមហ៊ុន HMD Global នឹងប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មី  Nokia X6 នៅក្នុងប្រទេសចិនហើយ។ យ៉ាងណាក៏ដោយ ក៏នៅមានព័ត៌មានជាច្រើនរបស់ស្មាតហ្វូននេះ ដែលបែកធ្លាយនៅលើអនឡាញមុនពេលដែលស្មាតហ្វូននេះ បង្ហាញខ្លួនជាផ្លូវការនោះ។ ថ្មីៗនេះ មានការទម្លាយថា ស្មាតហ្វូន Nokia X6 នឹងដាក់លក់នៅក្នុងតម្លៃ 1,499 Yuan (~$235)។ អ្វីដែលពិសេសពេលនេះ មានរូបភាព Renders ចំនួនពីរសន្លឹករបស់ស្មាតហ្វូន Nokia X6 ដែលបង្ហាញអំពីការរចនារូបរាងរបស់វា លក្ខណៈសម្បត្តិ និងមុខងារជាច្រើនទៀត។

ស្មាតហ្វូន Nokia X6 នឹងភ្ជាប់មកជាមួយនឹងអេក្រង់ដែលមាន Notch ដែលមានការរចនារូបរាងស្រដៀងគ្នាទៅនឹងស្មាតហ្វូន iPhone X។ រូបភាពនេះបង្ហាញថា ស្មាតហ្វូននេះ នឹងមានស៊ុមព័ទ្ធអេក្រង់ខាងក្រោមក្រាស់សម្រាប់ដាក់ម៉ាកយីហោ Nokia ផងដែរ។ សម្រាប់ Notch នៅលើស្មាតហ្វូននេះមានដូចជាកាមេរ៉ាខាងមុខ ឧបាល័រ Earpiece និងសេនស័រ Proximity Sensor ផងដែរ។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ ត្រុវបានធ្វើឡើងពីកញ្ចក់ និងប្រព័ន្ធកាមេរ៉ាភ្លោះបញ្ឈរ និងប្រព័ន្ធស្កេនក្រយ៉ៅដៃផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន Nokia X6 នឹងមានអេក្រង់ទំហំ 5.8-inch display ដែលទ្រទ្រង់នូវកម្រិតភាពច្បាស់  FHD+ និង 19:9 aspect ratio ។ ស្មាតហ្វូននេះ ប្រើប្រាស់នូវបន្ទះឈីប  Snapdragon 636។ វាមានប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះទំហំ 16MP+5MP ដែលមានភ្ជាប់ជាមួយនឹងមុខងារ AI និង HDR នោះ។ សម្រាប់ការថតរូបភាព Selfies នោះ កាមេរ៉ាខាងមុខរបស់វាមានទំហំ 16MP ដែលមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា 3D Blur និង Beauty Filters ផងដែរ។ កាមេរ៉ាខាងមុខរបស់ស្មាតហ្វូន Nokia X6 នឹងមានការថតរូបភាព Selfies យ៉ាងស្រស់ស្អាតនៅក្នុងលក្ខខណ្ឌពន្លឺទាបថែមទៀត។ ស្មាតហ្វូននេះ នឹងដំណើរការនូវប្រព័ន្ធប្រតិបត្តិការ  Android 8.1 Oreo។ សម្រាប់ការលេងហ្គេមនេះ ស្មាតហ្វូននេះ ក៏មានផ្តល់នូវមុខងារ Do Not Disturb mode ផងដែរ។

ស្មាតហ្វូន Nokia X6 នឹងមានថាមពលថ្ម  3,060mAh ហើយវាក៏ទ្រទ្រង់នូវបច្ចេកវិទ្យា 18W Quick Charge 3.0 rapid charging ។ សម្រាប់ការបញ្ចូលថាមពលថ្មត្រឹមតែ 30 នាទីនោះ ថាមពលថ្មរបស់វាគឺមានកម្រិតដល់ទៅ 50% ។ ចាប់ពីវេលាម៉ោង 3:30 PM (local time) នៅក្នុងប្រទេសចិន ការកក់ទុកស្មាតហ្វូន Nokia X6 ចាប់ផ្តើមនៅ Suning ។ សម្រាប់ការលក់ពិតប្រាកដរបស់ស្មាតហ្វូននេះគឺនៅថ្ងៃទី 21 ខែឧសភានេះ។ ស្មាតហ្វូន Nokia X6 គឺមានរ៉េមទំហំ 4GB និងម៉េមូរីទំហំ 64GB ជាមួយនឹងតម្លៃ 1,499 Yuan (~$235 ។ ស្មាតហ្វូននេះត្រូវរំពឹងថានឹងមានរ៉េមទំហំ 6GB និងម៉េមូរីទំហំ 64GB ។ ស្មាតហ្វូន Nokia X6 ត្រូវគេរំពឹងថានឹងស្ថិតនៅចន្លោះស្មាតហ្វូន Nokia 6 (2018) និង Nokia 7 Plus ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
Geely ចេញឡាន PHEV ម៉ូដែលថ្មី  Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

Geely ចេញឡាន PHEV ម៉ូដែលថ្មី Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

ដោយ ប៉េងលីន
Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

ដោយ ប៉េងលីន
ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ដោយ ប៉េងលីន
Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
 ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ដោយ ប៉េងលីន