បែកធ្លាយ Sony Xperia XZ3 ស្ថិតនៅលើបញ្ជីរបស់ GFXBench ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 9, QHD+ Display និងជាច្រើនទៀត

នៅក្នុងរបាយការណ៍ថ្មីៗនេះ បានបញ្ជាក់ថា ក្រុមហ៊ុន Sony នឹងបង្ហាញនូវស្មាតហ្វូនស៊េរីថ្មី Xperia XZ3 នៅក្នុងព្រឹត្តិ ការណ៍តាំងពិពរណ៍ IFA 2018 Tech Trade Show ដែលនឹងធ្វើឡើងនៅថ្ងៃទី 31 ខែសីហាដល់ថ្ងៃទី 5 ខែកញ្ញានៅក្នុងទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់។ មានការរំពឹងថា ស្មាតហ្វូនស៊េរីថ្មីនេះ នឹងមានប្រព័ន្ធកាមេរ៉ាភ្លោះនៅខាងក្រោយ និងកាមេរ៉ាខាងមុខដូចគ្នាទៅនឹងស្មាតហ្វូន Xperia XZ2 Premium ដែលទើបតែបានបង្ហាញខ្លួននៅក្នុងពេលថ្មីៗនេះ។ 

នៅថ្ងៃនេះ ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Sony គឺមានលេខម៉ូដែល H8416 ក៏បង្ហាញខ្លួននៅលើ GFXBench ។ ស្មាតហ្វូនស៊េរីថ្មីនេះត្រូវគេរំពឹងថាជា Xperia XZ3 ។ តាមការបញ្ជាក់នៅលើបញ្ជីរបស់ GFXBench ស្មាតហ្វូនដែលមានលេខម៉ូដែល Sony H8416 នឹងមានអេក្រង់ទំហំ 5.9-inch display ដែលទ្រទ្រង់នូវកម្រិតភាពច្បាស់ Quad HD+ resolution ទំហំដល់ទៅ 2880 x 1440 pixels ។ អេក្រង់នេះមានកម្រិត aspect ratio 18:9 ដំបូងបំផុតរបស់ក្រុមហ៊ុនជប៉ុននេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅលើស្មាតហ្វូនដែលមានលេខកូដ H8416 នេះ បន្ទះឈីប Snapdragon 845 SoC ប្រើប្រាស់។ បន្ទះឈីបនេះនឹងប្រើប្រាស់ជាមួយនឹងរ៉េមទំហំ 6GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ផងដែរ។ ស្មាតហ្វូននេះមានកាមេរ៉ាខាងមុខទំហំ 13-megapixel ហើយកាមេរ៉ាខាងក្រោយរបស់វាគឺជាប្រភេទកាមេរ៉ាភ្លោះ។ ស្មាតហ្វូនខាងក្រោយនេះអាចនឹងមានទំហំ 19MP+12MP Motion Eye Dual Camera system និងប្រព័ន្ធប្រតិបត្តិការ Android 9.0 ផងដែរ៕

 

 

 

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម