Sony ត្រៀមបញ្ចេញនូវស្មាតហ្វូនដែលមានអេក្រង់លាត មានគែមស្តើង ជាច្រើនម៉ូដែលនាពេលអនាគត

រហូតមកដល់ពេលនេះគឺមាន Sony តែមួយគត់ ដែលនៅតែប្រើប្រាស់រូបរាងដដែលសំរាប់ស្មាតហ្វូនថ្មីៗរបស់ខ្លួន ដោយមិនព្រមធ្វើការឌីស្សាញថ្មីនោះទេ ដោយក្រុមហ៊ុននេះ នៅតែប្រើប្រាស់នូវស៊ុមព័ទ្ធអេក្រង់ធំទៅលើស្មាតហ្វូន Xperia អស់រយៈពេលជាច្រើនឆ្នាំនោះ។ ពេលនេះមានការធ្វើសម្ភាសន៍ថ្មីមួយ ជាមួយនឹងក្រុមហ៊ុន Sony ហើយក្រុមហ៊ុននេះ បានធ្វើការពន្យល់អំពីការសម្រេចចិត្តទៅលើការឌីស្សាញ និងបង្ហើបអំពី អ្វីដែលកើតឡើងផងដែរ។

ជាមួយនឹងស្មាតហ្វូន Xperia XZ2 និង XZ2 Compact នោះ ក្រុមការងារនេះ ក៏បានធ្វើការពន្យល់អំពីការប្រើប្រាស់នូវអេក្រង់កម្រិត 18:9 aspect ratio សម្រាប់ប្រកួតប្រជែងនៅលើទីផ្សារដ៏ពេញនិយមនេះផងដែរ ហើយក្រុមហ៊ុនបច្ចេកវិទ្យា Sony ក៏បានធ្វើការសម្គាល់នូវការប្រើប្រាស់អេក្រង់ Display ធំជាមួយនឹងការពង្រឹងទៅលើសមត្ថភាពនៃការភ្ជាប់ជាមួយនឹង Communication tool ទៀតផង។ សម្រាប់ស្មាតហ្វូន Xperia XZ2 Premium ប្រើប្រាស់នូវអេក្រង់កម្រិត 4K display ប៉ុន្តែវាមានអេក្រង់កម្រិត 16:9 aspect ratio ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Sony បានបញ្ជាក់ថា ក្រុមហ៊ុនធ្វើការបង្កើតនូវស្មាតហ្វូននេះ ជាមួយនឹងការបង្កើតនូវ Content សម្រាប់ទស្សនា ហើយក៏នឹងមានការប្រើប្រាស់ទៅកាន់អេក្រង់កម្រិត 18:9 display ផងដែរ។ ផ្អែកទៅលើបទពិសោធន៍នេះ ក្រុមហ៊ុនបច្ចេកវិទ្យា Sony ក៏នឹងផ្តល់នូវស្មាតហ្វូន Xperia ជាមួយនឹងការរចនារូបរាងថ្មីជាមួយនឹងការប្រើប្រាស់នូវបច្ចេកវិទ្យាដ៏អស្ចារ្យថ្មីៗជាច្រើនសម្រាប់អ្នកប្រើប្រាស់របស់ក្រុមហ៊ុន Sony នេះ។ ស្មាតហ្វូនរបស់ក្រុមហ៊ុន Sony ជំនាន់ក្រោយនេះ នឹងមានរូបរាងថ្មីជាមួយនឹងការធ្វើកំណែទម្រង់ទៅលើការប្រើប្រាស់កាមេរ៉ា Selfie និង Stereo Speakers ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ដោយ ប៉េងលីន