ក្រុមហ៊ុន Huawei បានធ្វើការនាំចេញនូវទូរស័ព្ទទំនើប និងកុំព្យូទ័របន្ទះស្តើងរបស់ខ្លួន ជាមួយការបន្ថែមនូវកម្មវិធីថ្មី នៅលើអិុនធើហ្វេស EMUI ផ្ទាល់របស់ពួកគេ ។ វាជាកំណែដែលបានកែប្រែយ៉ាងខ្លាំង នៃប្រព័ន្ធប្រតិបត្តិការ Android Framework ដែលផ្តល់ជូននូវលក្ខណៈពិសេសជាច្រើន ដែលមិនមាននៅក្នុង AOSP ។ មនុស្សមួយចំនួន ចូលចិត្តរាល់លក្ខណៈពិសេសទាំងអស់ ដែលបានបន្ថែមលើប្រព័ន្ធប្រតិបត្តិការ Android ដែលដំណើរការនៅលើផ្នែករឹង របស់ក្រុមហ៊ុន Huawei / Honor។ ប្រសិនបើនោះ ពណ៌នាអំពីអ្នក អ្នកប្រហែលជាចង់ពិនិត្យមើលការងារ ដែលបានធ្វើដោយក្រុម OpenKirin ។ ថ្មីៗនេះ ពួកគេបានចេញផ្សាយ LineageOS ក្រៅផ្លូវការ CarbonROM និង Resurrection Remix សម្រាប់ឧបករណ៍ EMUI 8 ទាំងអស់។
OpenKirin គឺជាក្រុមអ្នកអភិវឌ្ឍន៍ Developer ដែលមានគោលបំណង ដើម្បីបង្កើតរ៉ូមផ្ទាល់ខ្លួន ដែលមានមូលដ្ឋានលើ AOSP សម្រាប់ឧបករណ៍ Huawei / Honor ។ កាលពីមុន ការងាររបស់ពួកគេ ត្រូវបានផ្អាក ដោយសារតែការលំបាកក្នុ ងការធ្វើការជាមួយឧបករណ៍ HiSilicon Kirin ។ ប៉ុន្តែដោយសារទទួលបានគម្រោង Project Treble ដែលភាគច្រើន នៃការងាររបស់ពួកគេ ត្រូវបានធ្វើយ៉ាងសាមញ្ញ ហើយដូច្នេះពួកគេអាចគាំទ្រឧបករណ៍ជាច្រើនទៀត។ ជាមួយគ្នានេះ ក្រុមនេះ បានបើកគេហទំព័រថ្មីមួយ ដើម្បីបំពេញបញ្ជីដែលកំពុងរីកចម្រើន នៃឧបករណ៍ដែលគាំទ្ររបស់ពួកគេ។ បញ្ជីឧបករណ៏ ដែលបានគាំទ្រ រួមបញ្ចូលទាំងឧបករណ៍ EMUI 8 នាពេលបច្ចុប្បន្ន។ ក្រុមនេះបានចេញផ្សាយរូបភាព LineageOS, CarbonROM និង Resurrection Remix ដែលដំណើរការនៅលើបញ្ជីឧបករណ៍ ដែលគាំទ្ររបស់ពួកគេ (អ្នកអាចគិតថា វាជារូបភាពប្រព័ន្ធទូទៅរបស់ Kirin) ។
បច្ចុប្បន្ន OpenKirin គាំទ្រយ៉ាងពិតប្រាកដនូវឧបករណ៍ចំនួន 17 ។ ឧបករណ៍ទាំងនេះគឺ៖