Xiaomi បញ្ចេញនូវកង់អេឡិចត្រូនិចស៊េរីថ្មីរបស់ខ្លួនមានសមត្ថភាពពិសេសអាចបត់បានទំហំប៉ុនក្រដាស A3 ប៉ុណ្ណោះ

នៅពេលនេះ ក្រុមហ៊ុនខ្សែសង្វាក់ផ្គត់ផ្គង់ផ្នែកអេកូឡូស៊ី Himo របស់ក្រុមហ៊ុន Xiaomi គឺកំពុងតែមានទទួលបានការពេញនិយមខ្លាំងជាមួយនឹងផលិតផលជាច្រើនរបស់ខ្លួន ពិសេស គឺកង់អេឡិចត្រូនិច។ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យានេះ ទើបតែបង្ហាញនូវកង់ដែលអាចបត់បានរបស់ខ្លួនដែលប្រើប្រាស់នូវប្រព័ន្ធអេឡិចត្រូនិចឈ្មោះហៅថា Himo H1។ នេះគឺម៉ូឌែលដែលមានរូបរាងតូចងាយស្រួលដាក់តាមខ្លួនបំផុតចាប់តាំងពីក្រុមហ៊ុននេះធ្លាប់ផលិតមក។ កង់នេះ អាចធ្វើការបត់បានជាមួយនឹងទំហំប៊ុនក្រដាស A3 ហើយវាមានទម្ងន់ត្រឹមតែ 13 គីឡូក្រាមតែប៉ុណ្ណោះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងប្រអប់នេះ គឺមានកង់អេឡិចត្រូនិចដែលអាចបត់បាន សៀវភៅការណែនាំ ឆ្នាំងសាកថាមពល និង accessories ជាច្រើនទៀត។ សម្រាប់កង់អេឡិចត្រូនិចនេះគឺងាយស្រួលក្នុងការផ្គុំមែនទែន។ អ្នកដែលអ្នកត្រូវធ្វើនោះគឺពន្លារវា សាកថ្ម និងប្រើប្រាស់វាតែម្តង។ នៅពេលដែលបត់កង់នេះវាមានទំហំប៉ុនក្រដាស A3 ។ សម្រាប់កម្ពស់ទៅលើដៃកាន់របស់កង់នេះគឺអាចធ្វើការកែប្រែបានទៅតាមចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់។ វាក៏មានបន្ទះអេក្រង់ LED Display សម្រាប់ប្រាប់ព័ត៌មានជាច្រើនដូចជាល្បឿននៅក្នុងការបើកបរ និងថាមពលថ្មផងដែរ។

កង់អេឡិចត្រូនិចដែលអាចបត់បាន Himo H1 នេះ គឺមានការឌីស្សាញរូបរាងយ៉ាងស្រស់ស្អាតជាមួយនឹងការប្រើប្រាស់នូវម៉ូទ័រដែលមានកម្លាំង 180W DC ជាមួយនឹងកម្លាំង 36V។ កង់អេឡិចត្រូនិចនេះអាចធ្វើការដោះថាមពលថ្មចេញបានដែលស្ថិតនៅក្រោមកែបរបស់វានោះ។ ថាមពលថ្មនេះមានទំហំ 6000mAh ដែលត្រូវការពេល 5 ម៉ោងដើម្បីបញ្ចូលពេញ ហើយវាអាចប្រើប្រាស់បានរយៈពេល 2 ឆ្នាំ។ សម្រាប់ល្បឿនលឿនបំផុតរបស់កង់នេះគឺ 18km/h ៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ដោយ ប៉េងលីន
Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

ដោយ ប៉េងលីន