no-alternative title
no-alternative title

Samsung នឹងបង្កើនទៅលើការផលិតស្មាតហ្វូនដែលមានអេក្រង់បត់បាននៅឆ្នាំក្រោយនេះ បន្ទាប់ពីមានការចាប់អារម្មណ៍ខ្លាំងនាពេលកន្លងមក

បន្ទាប់ពីមានការប្រកាសបង្ហាញវត្តមានស្មាតហ្វូន Samsung Galaxy Fold នៅដើមឆ្នាំ 2019 នេះ ពេលនេះស្មាតហ្វូននេះក៏មានការដាក់លក់នៅក្នុងទីផ្សារជាច្រើននៅលើពិភពលោក ហើយស្មាតហ្វូននេះពិតជាមានការពេញនិយមខ្លាំងមែនទែននៅក្នុងទីផ្សារជាច្រើន។ ព័ត៌មានជាច្រើនរាយការណ៍ថា ស្មាតហ្វូនដែលអាចបត់បាន Galaxy Fold គឺអស់ស្តុកភ្លាមៗបន្ទាប់ពីការដាក់លក់នៅលើទីផ្សារនោះ។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នៅមិនទាន់សម្រេចគោលដៅនៅក្នុងការនាំចេញស្មាតហ្វូននេះចំនួន ១ លានគ្រឿងនៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយនោះ ក្រុមហ៊ុននេះនឹងធ្វើការផលិតនូវស្មាតហ្វូនដែលមានអេក្រង់បត់បានជាច្រើនទៀតនៅក្នុងឆ្នាំ 2020 ខាងមុខនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់របស់លោក DJ Koh ដែលជា CEO របស់ក្រុមហ៊ុន Samsung អោយដឹងថា យើងមានគម្រោងក្នុងការបង្កើនទៅលើការលក់ស្មាតហ្វូន Galaxy Fold នៅឆ្នាំក្រោយនេះ។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung កំពុងតែធ្វើការតេស្តទៅលើទីផ្សារជាមួយនឹងវត្តមានរបស់ស្មាតហ្វូនដែលអាចបត់បាននេះ ហើយយើងក៏មានស្មាតហ្វូនដែលអាចបត់បានជាទម្រង់សម្បកគ្រំផងដេរ។ នៅក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំ Samsung AI ដែលធ្វើឡើងនៅក្នុងទីក្រុងសេអ៊ូល លោក Koh និយាយថា អ្នកប្រើប្រាស់ជាច្រើននឹងទទួលបាននូវស្មាតហ្វូនដែលអាចបត់បានជាច្រើនម៉ូឌែលនៅឆ្នាំក្រោយនេះ។ សេចក្តីប្រកាសនេះគឺមានន័យថា គម្រោងរបស់ក្រុមហ៊ុន Samsung គឺការប្រកាសបង្ហាញនូវស្មាតហ្វូនដែលអាចបត់បានកាន់តែច្រើននៅឆ្នាំ 2020 ខាងមុខនេះ។

យោងទៅតាមពាក្យចចាមអារ៉ាមមួយកាលពីប៉ុន្មានសប្តាហ៍មុននេះក្រុមហ៊ុន Samsung មានគម្រោងក្នុងការលក់ស្មាតហ្វូនដែលអាចបត់បានចំនួន 6 លានគ្រឿងនៅជុំវិញពិភពលោកនៅចុងឆ្នាំ 2020 ខាងមុខនេះ។ លោក DJ Koh នៅមិនទាន់អធិប្បាយអ្វីទៅលើសេចក្តីប្រកាសនេះទេ។ វានៅមិនទាន់មានការបញ្ជាក់ជាផ្លូវការនៅឡើយទេ។ ក្រុមហ៊ុន Samsung ត្រូវគេប៉ាន់ស្មានថានឹងលក់បានស្មាតហ្វូននេះចំនួន 10 លានគ្រឿងនៅឆ្នាំ 2020 ខាងមុខនេះ ហើយវាក៏អាចក្លាយជាការពិតផងដែរ។ តម្រូវការសម្រាប់ស្មាតហ្វូនដែលអាចបត់បានពេលនេះគឺមានសន្ទុះកើនឡើងខ្លាំងមែនទែន។ ក្រុមហ៊ុន Samsung ជឿជាក់ថា បច្ចេកវិទ្យានៃអេក្រង់ដែលអាចបត់បាន គឺជាអនាគតនៃស្មាតហ្វូន។

នៅពេលដែលក្រុមហ៊ុន Samsung មានគម្រោងក្នុងការប្រកាសបង្ហាញនុវស្មាតហ្វូនបត់បានជំនាន់ថ្មីនៅឆ្នាំក្រោយនេះ លោក Koh និយាយថា សម្រាប់ព័ត៌មានលម្អិតរបស់ស្មាតហ្វូននេះនឹងប្រកាសនៅថ្ងៃដែលប្រកាសបង្ហាញវត្តមានថ្មីនៃស្មាតហ្វូននេះ។ ក្រុមហ៊ុន Samsung មិនមែនជាក្រុមហ៊ុនតែមួយគត់ដែលធ្វើការនៅលើបច្ចេកវិទ្យាអេក្រង់ដែលអាចបត់បាននោះទេ។ ជាមួយនឹងការច្នៃប្រឌិតចុងក្រោយបំផុតនេះ ក្រុមហ៊ុននេះ នឹងធ្វើការប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនជាច្រើនដែលក្នុងនោះក៏មាន Apple ផងដែរ។យ៉ាងណាមិញ តម្លៃរបស់ស្មាតហ្វូនដែលអាចបត់នេះ គឺខ្ពស់មែនទែនគឺចាប់ពី $1980។ សង្ឃឹមថា Samsung នឹងមានដំណោះស្រាយទៅលើផ្នែកតម្លៃនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Kia EV5 ស៊េរី Facelift ឆ្នាំ 2026 ឌីស្សាញរូបរាងថ្មី បំពាក់នូវបច្ចេកវិទ្យាទំនើបជាងមុនត្រៀមបង្ហាញខ្លួនឆាប់ៗនេះ

Kia EV5 ស៊េរី Facelift ឆ្នាំ 2026 ឌីស្សាញរូបរាងថ្មី បំពាក់នូវបច្ចេកវិទ្យាទំនើបជាងមុនត្រៀមបង្ហាញខ្លួនឆាប់ៗនេះ

ដោយ ប៉េងលីន
ភីកអាប់ KGM Musso ស៊េរីថ្មីឆ្នាំ 2027 គូប្រជែង Toyota Hilux នឹងបង្ហាញវត្តមាននៅដើមឆ្នាំ 2026 ខាងមុខនេះ

ភីកអាប់ KGM Musso ស៊េរីថ្មីឆ្នាំ 2027 គូប្រជែង Toyota Hilux នឹងបង្ហាញវត្តមាននៅដើមឆ្នាំ 2026 ខាងមុខនេះ

ដោយ ប៉េងលីន
ឡានអគ្គិសនី Toyota bZ3 ចេញម៉ូដែលថ្មី គាំទ្រដោយ Lidar និង Momenta 5.0 ADAS តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Toyota bZ3 ចេញម៉ូដែលថ្មី គាំទ្រដោយ Lidar និង Momenta 5.0 ADAS តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
ឡានអគ្គិសនី Xpeng G7 EREV នឹងមកដល់ឆ្នាំ 2026 អាចបើកបរបាន 1,704km ហើយនឹងទ្រទ្រង់អាគុយ 5C ទៀតផង

ឡានអគ្គិសនី Xpeng G7 EREV នឹងមកដល់ឆ្នាំ 2026 អាចបើកបរបាន 1,704km ហើយនឹងទ្រទ្រង់អាគុយ 5C ទៀតផង

ដោយ ប៉េងលីន
BYD Sealion 06 ឡានអគ្គិសនីថ្មី 2026 នឹងបង្កើនថ្មធំជាងមុនអាចបើកបរបានចម្ងាយ 710 km

BYD Sealion 06 ឡានអគ្គិសនីថ្មី 2026 នឹងបង្កើនថ្មធំជាងមុនអាចបើកបរបានចម្ងាយ 710 km

ដោយ ប៉េងលីន
របាយការណ៌ថ្មី: Xiaomi EV ត្រៀមចេញឡានថ្មី 4 ម៉ូដែលនៅឆ្នាំ 2026 ក្នុងនោះ 2 ម៉ូដែលគឺជាជម្រើស EREV SUVs

របាយការណ៌ថ្មី: Xiaomi EV ត្រៀមចេញឡានថ្មី 4 ម៉ូដែលនៅឆ្នាំ 2026 ក្នុងនោះ 2 ម៉ូដែលគឺជាជម្រើស EREV SUVs

ដោយ ប៉េងលីន