បែកធ្លាយថាស្មាតហ្វូនស៊េរីថ្មី Galaxy A71 គឺមានភ្ជាប់ជាមួយនឹងកាមេរ៉ា 4 គ្រាប់ មានអេក្រង់ Punch-Hole ធំ និងរន្ធដោតកាសស្តាប់ថែមទៀតផង

មួយរយៈនេះចំណងជើងព័ត៌មានជាច្រើន គឺបាននិយាយអំពីស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung ឬស្មាតហ្វូន Flagship ជាច្រើនរបស់ក្រុមហ៊ុននេះ ប៉ុន្តែនៅថ្ងៃនេះ ព័ត៌មាននេះ គឺផ្តោតទៅលើស្មាតហ្វូនថ្នាក់កណ្តាលរបស់ក្រុមហ៊ុន Samsung នោះគឺ Galaxy A71 ហើយវាក៏មានរូបភាព Renders ជាច្រើនរបស់ស្មាតហ្វូននេះ ដែលទម្លាយដោយលោក Steve Hemmerstoffer និង CashKaro ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងការដើរតាមគន្លងរបស់ស្មាតហ្វូន Galaxy Note 10+ នោះ ស្មាតហ្វូន Galaxy A71 នឹងមានអេក្រង់ធំដល់ទៅ 6.7-inch Infinity-O AMOLED display ជាមួយនឹងរន្ធ Punch-Hole នៅកណ្តាលចំនួន 2 ដែលមានគែម Bezels ពិតជាស្តើងមែនទែន។ ក្រុមហ៊ុនបច្ចេកវីទ្យា Samsung ប្រហែលជាបោះបង់ចោលអេក្រង់កោងជាក់ជាមិនខានសម្រាប់ស្មាតហ្វូននេះ ប្រសិនបើយើងធ្វើការប្រៀបធៀបផ្នែកខាងមុខរបស់ស្មាតហ្វូននេះ ទៅនឹងជំនាន់មុនរបស់វា Galaxy A70 នោះ វាមើលទៅមិនខុសគ្នាច្រើននោះទេ។ ក្រុមហ៊ុន Samsung ក៏ធ្វើការជំនួសនូវ U Notch របស់ស្មាតហ្វូននេះផងដែរ។ 

កាមេរ៉ារបស់ស្មាតហ្វូននេះ មានការឌីស្សាញបញ្ឈរដែលត្រូវបានប្រើប្រាស់ច្រើននៅលើស្មាតហ្វូន Galaxy A Series នៅក្នុងឆ្នាំនេះ។ របាយការណ៍ជាច្រើនបញ្ជាក់ថា ស្មាតហ្វូន Galaxy A71 នឹងមានភ្ជាប់ជាមួយនឹងសេនស័រដែលមានទំហំ 48-megapixel + 12-megapixel ultra-wide-angle និង Time-of-Flight sensor រួមជាមួយនឹងភ្លើង LED Flash ថែមទៀត។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូននេះមានភ្ជាប់ជាមួយនឹងកាមេរ៉ាខាងមុខ 32-megapixel ។ ស្មាតហ្វូនថ្នាក់កណ្តាលនេះគឺមានរន្ធដោត USB-C port, Speaker និងរន្ធដោតកាសស្តាប់ 3.5mm headphone jack ថែមទៀត។ ស្មាតហ្វូននេះមានរន្ធដោតស៊ីមនៅខាងឆ្វេង និងប៊ូតុងឡើងចុះសំឡេង ប៊ូតុង Power នៅខាងស្តាំ។

ស្មាតហ្វូន Galaxy A71 របស់ក្រុមហ៊ុន Samsung អាចនឹងបង្ហាញខ្លួនជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 10 និង One UI 2.0 ថែមទៀត។ ពាក្យចចាមអារ៉ាមជាច្រើនបញ្ជាក់ថា ស្មាតហ្វូននឹងមានភ្ជាប់ជាមួយនឹងថាមពលថ្ម 4,500mAh ដែលទ្រទ្រង់នូវបច្ចេកវិទ្យា 25W fast charging ។ វាទ្រទ្រង់នូវ 4G LTE networks ។ ខណៈពេលដែលវានៅមិនទាន់មានការបញ្ជាក់នៅឡើយទេនោះ ស្មាតហ្វូន Samsung Galaxy A71 នឹងប្រកាសបង្ហាញនៅក្នុងឆ្នាំ MWC 2020 នៅចុងខែកុម្ភៈ។ សម្រាប់ទីផ្សាររបស់អ៊ឺរ៉ុបវាមានតម្លៃប្រហែលជា €400 ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ដោយ ប៉េងលីន