នៅថ្ងៃនេះ Huawei Mate 30 Pro ត្រូវបានប្រកាសដាក់លក់ក្នុងប្រទេសរ៉ូម៉ានី និងប៉ូឡូញ ជាមួយនឹងការថែមជូន FreeBuds 3

កាលពីប៉ុន្មានខែមុនេះ ក្រុមហ៊ុន Huawei បានបង្ហាញនូវស្មាតហ្វូន flagship របស់ខ្លួនដែលមានឈ្មោះហៅថា Mate 30 Pro នៅក្នុងទីផ្សាររបស់អ៊ឺរ៉ុប។ នៅថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ  ក៏បន្តធ្វើការពង្រីកវត្តមានរបស់ស្មាតហ្វូននេះទៅកាន់តំបន់ជាច្រើនទៀតនៅក្នុងអ៊ឺរ៉ុបផងដែរ។ តាមការបញ្ជាក់របស់របាយការណ៍ថ្មីៗនេះ ចេញពី HuaweiCentral បានអោយដឹងថា ស្មាតហ្វូននេះ គឺនឹងបង្ហាញខ្លួននៅក្នុងប្រទេសចំនួន 2 ទៀតនោះគឺប្រទេសរ៉ូម៉ានី និងប៉ូឡូញ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងប្រទេសរ៉ូម៉ានី ស្មាតហ្វូនMate 30 Pro នេះគឺមានតម្លៃ 4,799 LEI ($1,113)។ ស្មាតហ្វូននេះ ចាប់ផ្តើមទទួលនូវការ Pre-order ផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យានេះ ក៏ធ្វើការថែមជូននូវកាសស្តាប់ឥតខ្សែ FreeBuds 3 wireless headphones សម្រាប់អតិថិជនដែលធ្វើការបញ្ជាទិញមុនស្មាតហ្វូននេះចាប់ពីថ្ងៃទី 15 ដល់ថ្ងៃទី 29 ខែមករានេះផងដែរ។ នៅក្នុងប្រទេសប៉ូឡូញ ស្មាតហ្វូននេះគឺមានតម្លៃ 4,299 PLN ($1,124)។ ដូចគ្នាទៅនឹងទីផ្សាររបស់ប្រទេសរ៉ូម៉ានីផងដែរ ក្រុមហ៊ុនបច្ចេកវិទ្យានេះនឹងមានការថែមជូននូវកាសស្តាប់ឥតខ្សែដូចទៅនឹងប្រទេសប៉ូឡូញផងដែរ។ កាន់តែពិសេសជាងនេះទៀតនោះ ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏មានការថែមជូននូវសេវាកម្ម  VIP service និងនាឡិកា Huawei Band 4 នៅក្នុងតម្លៃប្រម៉ូសិនដ៏ពិសេសថែមទៀតផង។

ស្មាតហ្វូនស៊េរីថ្មី Mate 30 Pro នេះ មានអេក្រង់ដែលមានទំហំ 6.53-inch AMOLED កោងជាមួយនឹងកម្រិតភាពច្បាស់ 1176×2400 pixels និងដង់ស៊ីតេ 409 PPI ។អេក្រង់របស់ស្មាតហ្វូននេះមានភ្ជាប់ជាមួយនឹងnotch តូចមួយនៅលើអេក្រង់របស់វា ហើយផ្នែកខាងក្រោមនៃអេក្រង់នេះពិតជាតូចមែនទែនដែលធ្វើអោយអេក្រង់របស់វាមានទំហំដល់ទៅ 94.1% ។ បើនិយាយអំពីការការពារវិញនោះ ស្មាតហ្វូននេះប្រើប្រាស់ជាមួយនឹងកញ្ចក់ការពារប្រភេទ  Corning Gorilla Glass 6 ហើយនឹងដំណើរការជាមួយនឹងបន្ទះឈីបHiSilicon Kirin 990 chipset ជាមួយនឹង 8GB RAM និងម៉េមូរីទំហំ  256GB storage ថែមទៀតផង ។

ស្មាតហ្វូនស៊េរីថ្មីនេះមានភ្ជាប់ជាមួយនឹងកាមេរ៉ា 4 គ្រាប់ដែលមានទំហំ  40MP primary sensor, 8MP telephoto lens, 40MP ultrawide angle lens និង 3D TOF ។ សម្រាប់ការថតរូបភាព Selfie វិញនោះ ស្មាតហ្វូននេះ មានកាមេរ៉ាភ្លោះខាងមុខដែលមានទំហំ 30MP+3D TOF ថែមទៀត។ ស្មាតហ្វូននេះមានភ្ជាប់ជាមួយនឹងថាមពលថ្មដែលមានទំហំ 4,500mAh ជាមួយនឹងបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន 40W fast charging តាមរយៈរន្ធដោត USB Type-C និងបច្ចេកវិទ្យាបញ្ចូលថាមពលថ្មឥតខ្សែ 27W wireless charging ថែមទៀត។ ស្មាតហ្វូននេះ ដំណើរការនូវ  EMUI 10 ដែលផ្អែកនៅលើប្រព័ន្ធប្រតិបត្តិការ Android 10។ សម្រាប់លក្ខណៈសម្បត្តិជាច្រើនទៀតរបស់ស្មាតហ្វូននេះ គឺមានដូចជា reverse wireless charging បច្ចេកវិទ្យាស្កេនក្រយ៉ៅដៃអុបទិកនៅលើអេក្រង់ ប្រព័ន្ធ Bluetooth 5.1, NFC និង  Infrared sensor ថែមទៀតផង៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ដោយ ប៉េងលីន