no-alternative title

ក្រុមហ៊ុន Apple ក្លាយជាម៉ាកយីហោដែលមានកំណើនលឿនបំផុតនៅក្នុងប្រទេសឥណ្ឌាសម្រាប់ត្រីមាសទី 4 ឆ្នាំ 2019 នេះ

យោងតាមរបាយការណ៍របស់ Counterpoint Research បញ្ជាក់ថា ក្រុមហ៊ុន Apple បានត្រឡប់មកវិញហើយនៅក្នុងទីផ្សារប្រទេសឥណ្ឌាសម្រាប់ត្រីមាសទី 4 ឆ្នាំ 2019 នេះ ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ គឺជាក្រុមហ៊ុនមួយនៅក្នុងចំណោមម៉ាកយីហោដែលមានកំណើនកើនឡើងលឿនបំផុតនៅក្នុងប្រទេសឥណ្ឌាសម្រាប់ត្រីមាសទី 4 ឆ្នាំ 2019 នេះ ហើយនេះកំពុងតែគំរាមកំហែងដល់ក្រុមហ៊ុន OnePlus ដែលនាំមុខគេនៅក្នុងទីផ្សារស្មាតហ្វូន Premium នោះ។ តាមការបញ្ជាក់របស់ក្រុមហ៊ុន Counterpoint នោះ ស្មាតហ្វូន iPhone XR និង iPhone 11 របស់ Apple គឺលក់ដាច់ខ្លាំងមែនទែននៅក្នុងប្រទេសនេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុននេះ ត្រូវបានគេរាយការណ៍ថាមានកំណើនប្រចាំឆ្នាំដល់ទៅ 41% សម្រាប់ត្រីមាសទី 4 ឆ្នាំ 2019 នេះដេលមានចំនែកទីផ្សារ 2% នៅក្នុងទីផ្សាររបស់ប្រទេសឥណ្ឌានេះ។ បើធ្វើការប្រៀបធៀបនោះ ការនាំចេញរបស់ក្រុមហ៊ុន Apple គឺមានការធ្លាក់ចុះជិត 43% នៅក្នុងប្រទេសឥណ្ឌាសម្រាប់ឆ្នាំ 2018។ យុទ្ធសាស្រ្តនៃការកំណត់តម្លៃរបស់ក្រុមហ៊ុន Apple និងទីផ្សាររបស់ក្រុមហ៊ុននេះគឺពិតជាល្អមែនទែន។ ដំបូង វាមានការកាត់បន្ថយទៅលើតម្លៃរបស់ស្មាតហ្វូនម៉ូឌែល iPhone XR របស់ខ្លួនដែលជាស្មាតហ្វូនលក់ដាច់បំផុតនៅក្នុងត្រីមាសទី 2 និងត្រីមាសទី 3 ឆ្នាំ 2019 នេះនៅក្នុងប្រទេសឥណ្ឌា។ បន្ទាប់មកក្រុមហ៊ុននេះ ក៏បញ្ចេញនូវស្មាតហ្វូន iPhone 11 Series នៅក្នុងខែកញ្ញានេះ ហើយនេះគឺជាស្មាតហ្វូនដែលលក់ដាច់ខ្លាំងមែនទែននៅក្នុងប្រទេសឥណ្ឌា។ វត្តមានរបស់ស្មាតហ្វូន iPhone 11 series នេះគឺធ្វើអោយទីផ្សារស្មាតហ្វូនរបស់ក្រុមហ៊ុននេះមានការកើនឡើងនៅចុងឆ្នាំនេះ។

ការផលិតនៅក្នុងស្រុក គឺជារឿមួយនៃការផ្លាស់ប្តូរធំបំផុតរបស់ក្រុមហ៊ុនApple នៅក្នុងឆ្នាំ 2019 នេះ។ រោងចក្រ Sriperumbudur របស់ Foxconn នៅក្នុងទីក្រុង Chennai គឺធ្វើការផ្គុំស្មាតហ្វូន iPhone XR ខណៈពពេលដែលរោងចក្រ Bengaluruនៅក្នុង Wistron គឺធ្វើការផ្គុំទៅលើស្មាតហ្វូន iPhone 7 ។ ការផលិតនៅក្នុងស្រុកនេះ គឺជួយអោយក្រុមហ៊ុននេះផ្តល់នូវតម្លៃចុះជាងមុន ហើយវាក៏មានការលក់ខ្លាំងក្លានៅក្នុងរដូវឈប់សម្រាកចុងឆ្នាំនេះ។ ស្មាតហ្វូន iPhone 11 គឺមានតម្លៃថោកជាង iPhone XR កាលពីឆ្នាំ 2018 ហើយនេះគឺជាកត្តាដែលធ្វើអោយការលក់របស់Apple មានការកើនឡើងនៅក្នុងត្រីមាសចុងក្រោយនៅឆ្នាំនេះ។

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

ដោយ ប៉េងលីន
TOYOTA បាននាំយករថយន្តអគ្គិសនីស៊េរីថ្មីចំនួនពីរម៉ូដែល ទៅដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

TOYOTA បាននាំយករថយន្តអគ្គិសនីស៊េរីថ្មីចំនួនពីរម៉ូដែល ទៅដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

ដោយ ប៉េងលីន
Hongqi EH7 រថយន្តស៊េរីទំនើបមានដំបូលអាចបត់ទំលាក់ចុះបាន មានវត្តមានក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 នៅទីក្រុងប៉េកាំង

Hongqi EH7 រថយន្តស៊េរីទំនើបមានដំបូលអាចបត់ទំលាក់ចុះបាន មានវត្តមានក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 នៅទីក្រុងប៉េកាំង

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី Mazda EZ-6 បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

រថយន្តស៊េរីថ្មី Mazda EZ-6 បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

ដោយ ប៉េងលីន
ថេប្លេតស៊េរីថ្មី HONOR Pad X9 អេក្រង់2K ល្បឿនអេក្រង់ 120Hz បង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃ ត្រឹមតែ 249$ ថែមកាដូកក្រើក

ថេប្លេតស៊េរីថ្មី HONOR Pad X9 អេក្រង់2K ល្បឿនអេក្រង់ 120Hz បង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃ ត្រឹមតែ 249$ ថែមកាដូកក្រើក

ដោយ ប៉េងលីន
HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃត្រឹមតែ 999$ ថែមកាដូសរុបតម្លៃ 317$

HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃត្រឹមតែ 999$ ថែមកាដូសរុបតម្លៃ 317$

ដោយ ប៉េងលីន