no-alternative title

Samsung Electronics បានបង្ហាញពីការភ្ជាប់ទំនាក់ទំនងការរស់នៅដ៏ប្រសើរ និងការឌីស្សាញរូបរាងដ៏ប្រណិត សម្រាប់ផលិតផលរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ KBIS 2020

នៅក្នុងពិព័រណ៍ Kitchen & Bath Industry Show (KBIS) ឆ្នាំនេះ អ្នកទស្សនាជាច្រើន ដែលបានចូលទៅទស្សនាស្តង់របស់ក្រុមហ៊ុន Samsung Electronics គឺពិតជាទទួលបាននូវដំណោះស្រាយថ្មីៗ ទាក់ទងជាមួយនឹងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះស៊េរីថ្មីៗ និងចុងក្រោយបង្អស់របស់ក្រុមហ៊ុននេះជាមិនខាន។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងនាមជាក្រុមហ៊ុនមួយ នៅក្នុងចំណោមក្រុមហ៊ុន ដែលមានការឌីស្សាញ និងការច្នៃប្រឌិតដែលនាំមុខគេនោះ អ្នកចូលរួមទស្សនាជាច្រើន បាននឹងកំពុងសិក្សាពីរបៀបដែលពួកគេអាចទាញយកកម្មវិធី Smart Recipe សម្រាប់ចម្អិនម្ហូបដែលមានការអនុវត្តល្អបំផុតជាមួយនឹងផលិតផល 30” Slide-in Range ដែលស្ថិតនៅលើកំពូលនៃគ្រឿងទេសរបស់ពួកគេជាមួយកាតាឡុកស្វ័យប្រវត្តិរបស់ទូរទឹកកក Family Hub ជាមួយនឹងកម្មវិធី View Inside និងអាចធ្វើការឆ្លើយតបការហៅជាវីដេអូនៅផ្ទះបាយនៅលើអេក្រង់ Touch screen របស់ទូរទឹកកក Family Hub នេះថែមទៀតផង។

នៅក្នុងស្តង់ដែលមានតាំងផលិតផល Connected Living របស់ក្រុមហ៊ុន Samsung អ្នកទស្សនាជាច្រើនកំពុងសិក្សាអំពីរបៀបដែលបច្ចេកវិទ្យាអ៊ីនធឺណិតឈានមុខគេ (Internet of Things (IoT) technology )របស់ក្រុមហ៊ុន Samsung ធ្វើការផ្លាស់ប្តូរបទពិសោធន៍ធ្វើម្ហូបដោយប្រើប្រាស់នូវ IoT ដើម្បីបង្កើតប្រព័ន្ធអេកូឡូស៊ីនៅផ្ទះឆ្លាតវៃដែលមានភ្ជាប់ឧបករណ៍ជាច្រើនថែមទៀត។

ចាប់ពីសមត្ថភាពក្នុងការស្វែងរករូបមន្តធ្វើម្ហូបដោយប្រើប្រាស់នូវ SmartThings លើផលិតផលជាច្រើនផ្សេងៗគ្នារបស់ក្រុមហ៊ុន Samsung រហូតដល់សមត្ថភាពឆ្លាតវៃជាច្រើនទៀតដែលផ្តល់ជូនដោយទូរទឹកកក Family Hub នេះនឹងមានការដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍ KBIS នេះ។

នៅតាមតំបន់ផ្សេងៗទៀត អ្នកទេសចរជាច្រើនក៏កំពុងស្វែងរកផលិតផលជាច្រើនទៀតរបស់ក្រុមហ៊ុន Samsung ដែលត្រូវបានរចនាយ៉ាងពេញលេញជាមួយនឹងរបៀបរស់នៅ និងស្ថានភាពនៃការរស់នៅក្នុងចិត្តថែមទៀត។ អ្នកចូលរួមក្នុងព្រឹត្តិការណ៍ KBIS កំពុងទទួលបានបទពិសោធន៍ជាច្រើនពីក្រុមហ៊ុន Samsung ទៅលើផលិតផលឧបករណ៍អេឡិចត្រូនិកឈានមុខគេជាច្រើនរបស់ក្រុមហ៊ុននេះ។

ប្រសិនបើអ្នកមិនបានទៅកាន់មជ្ឈមណ្ឌលសន្និបាត Las Vegas Convention Center នៅក្នុងឆ្នាំនេះទេ អ្នកអាចមើលរូបភាពខាងក្រោមនេះ បានអំពីផលិតផលប្រើប្រាស់ក្នុងគេហដ្ឋានជាច្រើនទៀតរបស់ក្រុមហ៊ុន Samsung ដែលបង្ហាញអំពីការតភ្ជាប់និងការឌីស្សាញកាន់តែស៊ីវិល័យបំផុត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

ដោយ ប៉េងលីន
TOYOTA បាននាំយករថយន្តអគ្គិសនីស៊េរីថ្មីចំនួនពីរម៉ូដែល ទៅដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

TOYOTA បាននាំយករថយន្តអគ្គិសនីស៊េរីថ្មីចំនួនពីរម៉ូដែល ទៅដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

ដោយ ប៉េងលីន
Hongqi EH7 រថយន្តស៊េរីទំនើបមានដំបូលអាចបត់ទំលាក់ចុះបាន មានវត្តមានក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 នៅទីក្រុងប៉េកាំង

Hongqi EH7 រថយន្តស៊េរីទំនើបមានដំបូលអាចបត់ទំលាក់ចុះបាន មានវត្តមានក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 នៅទីក្រុងប៉េកាំង

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី Mazda EZ-6 បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

រថយន្តស៊េរីថ្មី Mazda EZ-6 បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

ដោយ ប៉េងលីន
ថេប្លេតស៊េរីថ្មី HONOR Pad X9 អេក្រង់2K ល្បឿនអេក្រង់ 120Hz បង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃ ត្រឹមតែ 249$ ថែមកាដូកក្រើក

ថេប្លេតស៊េរីថ្មី HONOR Pad X9 អេក្រង់2K ល្បឿនអេក្រង់ 120Hz បង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃ ត្រឹមតែ 249$ ថែមកាដូកក្រើក

ដោយ ប៉េងលីន
HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃត្រឹមតែ 999$ ថែមកាដូសរុបតម្លៃ 317$

HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃត្រឹមតែ 999$ ថែមកាដូសរុបតម្លៃ 317$

ដោយ ប៉េងលីន