ដោយសារតែការផ្ទុះឡើងនៃមេរោគកូរ៉ូណាវីរុស ក្រុមហ៊ុនមួយ បានសម្រេចផលិតនូវម៉ាសដែលអាចប្រើប្រាស់នូវបច្ចេកវិទ្យា Face ID បាន! មួយបន្ទះតម្លៃ 40 ដុល្លា

មួយរយ់នេះ ដោយសារការផ្ទុះឡើងនៃមេរោគកូរ៉ូណាវីរុស បានធ្វើអោយមានការគំរាមកំហែងជាច្រើន នៅលើពិភពលោក ដែលនាំអោយមនុស្សជាច្រើនចាប់ផ្តើមពាក់នូវម៉ាស់ ដើម្បីអាចការពារទៅលើការឆ្លងនៃមេរោគនេះ។ ទោះជាយ៉ាងណាក៏ដោយនោះ នេះមានន័យថា អ្នកប្រើប្រាស់ស្មាតហ្វូន iPhone X នឹងជំនានថ្មីមួយចំនួនទៀត ត្រូវតែដោះម៉ាសចេញ ដើម្បីអាចធ្វើការដោះសោរស្មាតហ្វូនរបស់ពួកគេបាន។

ដើម្បីព្យាយមដោះស្រាយទៅលើបញ្ហាមួយនេះ ក្រុមហ៊ុនមួយសម្រេចចិត្តនៅក្នុងការអភិវឌ្ឍទៅលើម៉ាស N95 ដែលអាចប្រើប្រាស់បានជាមួយនឹងបច្ចេកវិទ្យា Face ID របស់ក្រុមហ៊ុន Apple នេះ ដូចនេះ អ្នកអាចធ្វើការដោះសោរនូវ iPhone របស់អ្នកបានដោយមិនចាំបាច់ដោះម៉ាសទៀតនោះទេ។ ក្រុមហ៊ុននេះ សម្រេចធ្វើការអភិវឌ្ឍទៅលើផលិតផលនេះតាមរយៈការស្នើទៅកាន់មនុស្សគ្រប់គ្នាអោយផ្ញើនូវរូបភាពនៃផ្ទៃមុខរបស់ពួកគេ។ ដូច្នេះ ពួកគេអាចធ្វើការព្រីននូវរូបភាពផ្ទៃមុខនេះនៅលើម៉ាសបានដែលត្រូវយកមកពាក់។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

បន្ទាប់ពីផ្ញើរូបភាពនៃផ្ទៃមុខរបស់អ្នករួចហើយនោះ ពួកគេប្រើប្រាស់នូវកុំព្យូទ័រ ដើម្បីធ្វើការបម្លែងនូវរូបភាពផ្ទៃមុខនេះ សម្រាប់ធ្វើការព្រីននៅលើម៉ាស N95 ដោយមិនមានការបង្ខូចទៅលើទ្រង់ទ្រាយរបស់មុខអ្នកនោះទេ។ ម៉ាសីនព្រីននេះគឺប្រើប្រាស់នូវទឹកថ្នាំធម្មជាតិដែលមិនមានជាតិពុល និងប៉ះពាល់ដល់ផ្លូវដង្ហើមរបស់អ្នកប្រើប្រាស់នោះទេ។ ក្រុមហ៊ុនមួយនេះអះអាងថា ម៉ាសរបស់ពួកគេអាចដំនើរការបានយ៉ាងល្អជាមួយនឹងបច្ចេកវិទ្យា Face ID។ នៅមិនទាន់មានការបញ្ជាក់ពីភាពត្រឹមត្រូវសម្រាប់ការប្រកាសនេះនៅឡើយទេ។ យើងធ្លាប់បានឃើញជាច្រើនហើយថា វាមិនងាយស្រួលនោះទេ នៅក្នុងការបោកបញ្ឆោតនូវបច្ចេកវិទ្យា Face ID នេះ។ បច្ចេកវិទ្យានេះប្រើប្រាស់នូវ 3D mapping នៃមុខរបស់យើងសម្រាប់ការផ្ទៀងផ្ទាត់ដែលដំណោះស្រាយក្នុងពេលបច្ចុប្បន្ននេះគឺអ្នកប្រើប្រាស់ត្រូវធ្វើការស្កេនមុខជាមួយនឹងកាមេរ៉ាខាងមុខរបស់ស្មាតហ្វូនតែប៉ុណ្ណោះ។

នេះគឺជាតម្លៃដែលអ្នកត្រូវចំណាយសម្រាប់ម៉ាសមួយសន្លឹក គឺ 40 ដុល្លារអាមេរិក។ វាអាចប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យា Face ID បាន ដូចនេះ វាពិតជាមានតម្លៃថ្លៃជាងម៉ាសធម្មតាហើយដែលអ្នកអាចរកទិញបាននៅឱសថស្ថាននោះ។ នៅមិនទាន់មានកាលបរិច្ឆេទនៃការប្រកាសដាក់លក់ម៉ាសនេះនៅឡើយទេ ហើយការនាំចេញរបស់ម៉ាសនេះនៅមិនទាន់ដឹងផងដែរ។ ក្រុមហ៊ុននេះនិយាយថា វានឹងមិនយូរនោះទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ដោយ ប៉េងលីន
Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

ដោយ ប៉េងលីន