no-alternative title

Tesla ត្រូវបានគេបញ្ជាក់ថា កំពុងតែនាំមុខ Toyota និង VW ដល់ទៅ 6 ឆ្នាំ ទៅលើបច្ចេកវិទ្យាបន្ទាប់ពីការពុះមើលគ្រឿងក្នុងរបស់រថយន្តនេះ

ជារៀងរាល់ឆ្នាំ ក្រុមហ៊ុនផលិតរថយន្ត Toyota Motor និង Volkswagen បានលក់រថយន្តបានចំនួន 10 លានគ្រឿង សម្រាប់ក្រុមហ៊ុននីមួយៗ ខណៈពេលដែលក្រុមហ៊ុន Tesla លក់បានរថយន្តត្រឹមតែ 367,500 គ្រឿងប៉ុណ្ណោះនៅក្នុងឆ្នាំ 2019 នេះ ។ ប៉ុន្តែនៅពេលដែលនិយាយអំពីបច្ចេកវិទ្យាអេឡិចត្រូនិចជាច្រើននោះ ក្រុមហ៊ុនរបស់លោក  Elon Musk គឺកំពុងតែនាំមុខគេនៅក្នុងឧស្សាហកម្មនៃក្រុមហ៊ុនយក្សទាំងនេះហើយ។ 

ខាងក្រោមនេះ គឺជាការពុះមើលគ្រឿងក្នុងរបស់រថយន្ត  Model 3 ពីស្ថាប័ន Nikkei Business Publications ។ នេះគឺជាម៉ូឌែលរថយន្តដែលមានតម្លៃសមរម្យដែលប្រើប្រាស់នូវប្រព័ន្ធអេឡិចត្រូនិច របស់ក្រុមហ៊ុនផលិតរថយន្តជាច្រើនរបស់សហរដ្ឋអាមេរិកដែលមានតម្លៃចាប់ផ្តើមពី $33,000។ អ្វីដែលលេចធ្លោរច្រើនជាងគេនោះ គឺជា CPU ឬ ប្រព័ន្ធបើកបរដោយខ្លួនឯងរបស់ក្រុមហ៊ុន Tesla។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

នៅក្នុងការដាក់ឈ្មោះហៅថា Hardware 3 នេះ គឺជាអាវុធដ៏ធំបំផុតមួយរបស់ក្រុមហ៊ុននេះសម្រាប់ទីផ្សាររថយន្តអគ្គិសនី (EV)។ វិស្វករម្នាក់ដែលមកពីក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុន បាននិយាយដោយភ្ញាក់ផ្អើលថា យើងមិនអាចធ្វើវាបាននោះទេ។ សម្រាប់ម៉ូឌុលនេះ ត្រូវចេញផ្សាយកាលពីនិទាឃរដូវឆ្នាំមុននេះ ហើយវាក៏ប្រើប្រាស់នៅលើរថយន្តជាច្រើនម៉ូឌែលដូចជាModel 3, Model S និង Model X ដែលមានម៉ូឌុលចំនួន 2 ដែលជា 260-sq.-millimeter AI chips ។ 

ក្រុមហ៊ុន Tesla ក៏ធ្វើការអភិវឌ្ឍទៅលើបន្ទះឈីបជាច្រើនដោយខ្លួនឯងផងដែរជាមួយនឹងកម្មវិធី Software ដ៏ពិសេសមួយដែលត្រុវបានឌីស្សាញឡើងសម្រាប់ការបំពេញបន្ថែមទៅលើផ្នែករឹង Hardware នេះ។ កុំព្យូទ័រផ្តល់នូវសមត្ថភាពនៃការបើកបរដោយខ្លួនឯងជាច្រើនរួមទាំងប្រព័ន្ធ "infotainment" system នៅក្នុងរថយន្តកម្រិតខ្ពស់ថែមទៀតផង។ ប្រភេទនៃ Platform អេឡិចត្រូនិចនេះ គឺពិតជាខ្លាំងក្លាមែនទែន ហើយវា៏ត្រូវបានប្រើប្រាស់នៅលើរថយន្តស្វ័យប្រវត្តិ។ ប្រភពខាងក្នុងឧស្សាហកម្មនេះរំពឹងថា បច្ចេកវិទ្យានេះនឹងកាន់កាប់ទីផ្សារនៅក្នុងឆ្នាំ 2025 នោះ។ នេះមានន័យថាក្រុមហ៊ុន Tesla អាចយកឈ្នះទៅលើក្រុមហ៊ុនគូរប្រជែងជាច្រើនរបស់ខ្លួនដល់ទៅ 6 ឆ្នាំថែមទៀត។ 

ក្រុមហ៊ុន Tesla ក៏ធ្វើការបង្កើតនូវមជ្ឈមណ្ឌលសរសៃប្រសាទឌីជីថលតាមរយៈការupgrade ទៅលើប្រព័ន្ធ Autopilot systemដែលខ្លួនបានផលិតនៅក្នុងឆ្នាំ 2014 នោះ។ វាគឺមានឈ្មោះហៅថា Hardware 1 ដែលជាប្រព័ន្ធជំនួយការផ្ទាល់ខ្លួនរបស់អ្នកបើកបរ (driver-assistance system) ដែលអនុញ្ញាតអោយរថយន្តនេះ បន្តតាមពីក្រោយរថយន្តជាច្រើនទៀតនៅលើផ្លូវហាយវ៉េ និងចូលទៅក្នុងគន្លងដោយស្វ័យប្រវត្តិ។ រយៈពេល 2 ឬ 3 ឆ្នាំនោះ ក្រុមហ៊ុននេះ ក៏បានបន្ថែមនូវប្រព័ន្ធកុំព្យូទ័រដែលបើកបរដោយខ្លួនឯងថែមទៀតផង។ ដូច្នេះ ក្រុមហ៊ុន  Toyota ឬ  VW និងមិនអាចនៅស្ងៀមនៅក្នុងការអភិវឌ្ឍទៅលើបច្ចេកវិទ្យានេះ ដូចគ្នាអោយបានលឿនជាងឆ្នាំ 2025៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន