Apple បានទិញយកក្រុមហ៊ុន AI ថ្មីមួយទៀតហើយ ដើម្បីមកពង្រឹងសមត្ថភាពជំនួយការឆ្លាតវៃ Siri របស់ខ្លួន

ខណៈពេលដែល Bloomberg ធ្វើការរាយការណ៍ថា ក្រុមហ៊ុន Apple បានទិញយកក្រុមហ៊ុន Voysis ដែលជាក្រុមហ៊ុន AI ដែលមានគោលដៅក្នុងការពង្រឹងទៅលើសមត្ថភាពរបស់ Siri នៅពេលដែលធ្វើការទំនាក់ទំនងជាមួយនឹងមនុស្ស។ ក្រុមហ៊ុន Voysis ផ្តល់នូវ platform មួយសម្រាប់ជំនួយការសំលេងឌីជីថល ដើម្បីអោយកាន់តែយល់ដឹងបានកាន់តែប្រសើរនៅលើភាសាធម្មជាតិនោះ។ ក្រុមហ៊ុននេះ ក៏បានធ្វើការក្នុងការពង្រឹងទៅលើជំនួយការឆ្លាតវៃនៅក្នុងកម្មវិធីទិញទំនិញអនឡាញ។ ពេលនេះ កម្មវិធី Software នេះ អាចធ្វើការបកប្រែទៅលើសំណើរបស់អ្នកប្រើប្រាស់បានយ៉ាងប្រសើរបំផុត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

គេហទំព័រនេះ បាននិយាយថា បច្ចេកវិទ្យានេះ ប្រើប្រាស់នូវប្រព័ន្ធទិន្នន័យរបស់អ្នកប្រើប្រាស់ និង AI tools ក្នុងការស្វែងយល់កាន់តែស៊ីជម្រៅទៅលើភាពជាក់លាក់ជាច្រើននៃផលិតផល សេវាកម្ម និងវាក្យស័ព្ទថែមទៀត។ នេះគឺផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់កាន់តែងាយស្រួលជាងមុន លឿនជាងមុន និងអស្ចារ្យជាងមុនថែមទៀត។ Voysis platform នេះអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនអាចធ្វើការស្វែងរកនូវសំណើរជាច្រើនតាមរយៈការប្រើប្រាស់នូវឃ្លាដែលសាមញ្ញដូចជា ‘I need a new LED TV’  ឬ ‘Just show me 4K’។ អ្នកទិញទំនិញជាច្រើនអាចប្រើប្រាស់នូវសំឡេង ដើម្បីស្វែងរកនូវអ្វីដែលពួកគេចង់ស្វែងរកបានថែមទៀត។ វាគឺមានល្បឿនលឿនជាងការស្វែងរកធម្មតាដល់ទៅ 3 ដង។

ក្រុមហ៊ុន Voysis នេះ ប្រើប្រាស់នូវវិធីសាស្រ្ត Wavenets ដែលផ្អែកនៅលើ AI ក្នុងការបង្កើតនូវពាក្យសម្តីនៃការនិយាយស្តីរបស់កុំព្យូទ័រស្រដៀងទៅនឹងមនុស្សដែលធ្វើការអភិវឌ្ឍដោយបច្ចេកវិទ្យា DeepMind របស់ក្រុមហ៊ុន Google នៅក្នុងឆ្នាំ 2016 នោះ។ សហស្ថាបនិករបស់ក្រុមហ៊ុន Voysis លោក Peter Cahill និយាយថា ពួកគេនឹងធ្វើការបញ្ចូលគ្នាទៅក្នុងប្រព័ន្ធមួយដែលកម្មវិធី Software នេះប្រើប្រាស់នូវទំហំម៉េមូរីដល់ទៅ 25MP ។ នេះគឺដូចទៅនឹងទំហំនៃចម្រៀងរបស់ Apple Music ដល់ទៅ 4 បទ។ វាពិតជាមានភាពងាយស្រួលជាងមុនក្នុងការដំណើរការនៅលើស្មាតហ្វូនជាច្រើនដោយមិនចាំបាច់ត្រូវការប្រើប្រាស់អ៊ីនធឺណិតនោះទេ។

ក្រុមហ៊ុន Apple ប្រហែលជាប្រើប្រាស់នូវ Voysis technology នេះក្នុងការពង្រឹងទៅលើសមត្ថភាពរបស់ SIRI ដើម្បីធ្វើការយល់នូវភាសាធម្មជាតិនោហ។ វាក៏មានការពង្រឹងទៅលើ Voysis platform សម្រាប់អ្នកអភិវឌ្ឍកម្មវិធីជាច្រើនក្នុងការពង្រឹងអំពីរបៀបដែល Siri នឹងធ្វើការនៅលើកម្មវិធីជាច្រើននោះ។ កាលពី 5 ឆ្នាំមុននេះ Apple បានទិញយកក្រុមហ៊ុន AI ជាច្រើនផងដែរដូចជា Xnor.ai, Turi, VocalIQ, Perceptio, Emotient និងជាច្រើនទៀត។ ក្រុមហ៊ុនទាំងនោះគឺត្រូវបានទិញយកដើម្បីពង្រឹងទៅលើសមត្ថភាពរបស់ Siri និងផលិតផលជាច្រើនទៀតដែលផ្អែកនៅលើ AI៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ដោយ ប៉េងលីន
ជប៉ុនបញ្ចេញឧបករណ៍ដំណើរការដោយប្រព័ន្ធសេវា 6G ដំបូងគេក្នុងលោក ដែលដំណើរការលឿនជាង 5G ដល់ទៅ 20 ដង

ជប៉ុនបញ្ចេញឧបករណ៍ដំណើរការដោយប្រព័ន្ធសេវា 6G ដំបូងគេក្នុងលោក ដែលដំណើរការលឿនជាង 5G ដល់ទៅ 20 ដង

ដោយ ប៉េងលីន
Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

ដោយ ប៉េងលីន
Caviar បញ្ចេញនូវកង់អគ្គិសនី Porsche eBike តម្លៃ $44,000 ដែលបំពាក់មាស 18K និងមានការថែមជូន iPhone 16 ដ៏ស្រស់ស្អាតផងដែរ

Caviar បញ្ចេញនូវកង់អគ្គិសនី Porsche eBike តម្លៃ $44,000 ដែលបំពាក់មាស 18K និងមានការថែមជូន iPhone 16 ដ៏ស្រស់ស្អាតផងដែរ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 ចំនួន 1 ម៉ឺនគ្រឿងត្រូវបានរំកឹលខ្លួនចេញពីខ្សែសង្វាក់ផលិតកម្មផ្លូវការណ៍ត្រឹមរយះពេល 32 ថ្ងៃប៉ុណ្ណោះ

រថយន្តអគ្គិសនី Xiaomi SU7 ចំនួន 1 ម៉ឺនគ្រឿងត្រូវបានរំកឹលខ្លួនចេញពីខ្សែសង្វាក់ផលិតកម្មផ្លូវការណ៍ត្រឹមរយះពេល 32 ថ្ងៃប៉ុណ្ណោះ

ដោយ ប៉េងលីន
Samsung Galaxy S25 នឹងប្រើបច្ចេកវិទ្យា AI ដើម្បីជួយបង្កើនអាយុកាលប្រើប្រាស់នៃថាមពលថ្ម

Samsung Galaxy S25 នឹងប្រើបច្ចេកវិទ្យា AI ដើម្បីជួយបង្កើនអាយុកាលប្រើប្រាស់នៃថាមពលថ្ម

ដោយ ប៉េងលីន