no-alternative title
no-alternative title
no-alternative title
no-alternative title

នៅសប្តាហ៍ក្រោយនេះ DxOMark នឹងបង្ហាញនូវពិន្ទុ Samsung Galaxy S20 Ultra ហើយ! រង់ចាំមើលថាតើ ស្មាតហ្វូននេះអាចផ្តួលដៃគូបានឬអត់?

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ DxOMark បានក្លាយជាប្រភពមួយដែលអាចជឿជាក់បានសម្រាប់ការវាស់ទៅលើកម្រិតស្តង់ដារនៃកាមេរ៉ា និងសំឡេងរបស់វា។ ស្ថាប័នមួយនេះ កាលពីពេលមុននេះ ផ្តោតទៅលើកាមេរ៉ាអាជីព និងកាមេរ៉ាឌីជីថល ប៉ុន្តែពេលនេះស្ថាប័នមួយនេះ ក៏ផ្តោតទៅលើកាមេរ៉ាស្មាតហ្វូននេះផងដែរ។ ចាប់តាំងពីពេលនោះមក វាក៏ក្លាយជាស្មាតហ្វូន flagship ហើយវាក៏មានពិន្ទុខ្ពស់មែនទែន។ ពេលនេះ ស្មាតហ្វូន Samsung Galaxy S20 Ultra គឺជាស្មាតហ្វូនមួយដែលត្រូវបានតេស្ត ហើយលទ្ធផលរបស់ស្មាតហ្វូននេះ នឹងបង្ហោះនៅសប្តាហ៍ក្រោយនេះ។ ប៉ុន្តែតើស្មាតហ្វូននេះ អាចដណ្តើមនូវចំណាត់ថ្នាក់របស់ស្មាតហ្វូន Huawei P40 Pro ដែលជាដៃគូររបស់ខ្លួនបានដែរឬទេ?

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កាលពីពេលមុននេះ យើងបានរាយការណ៍ថា ស្មាតហ្វូន Huawei P40 Pro នេះ ទទួលបាននូវចំណាត់ថ្នាក់ខ្ពស់បំផុតនៅក្នុងការធ្វើតេស្ត DxOMark។ ស្មាតហ្វូននេះ មានពិន្ទុដល់ទៅ 128 ហើយថ្មីៗនេះវាក៏មានចំណាត់ថ្នាក់កំពូលនៅលើ DxOMark ផងដែរ។ ថ្មីៗនេះ ក្រុមហ៊ុន Honor ទើបតែប្រកាសចេញនូវស្មាតហ្វូនរបស់ខ្លួនដែលទើបតែទទួលបាននូវចំណាត់ថ្នាក់ទី 2 ជាមួយនឹងវត្តមានរបស់ស្មាតហ្វូន Honor 30 Pro+ នេះ។ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិននេះ ក៏អាចស្ថិតនៅក្នុងចំណាត់ថ្នាក់កំពូលនៃតារាងនេះផងដែរ។ ប៉ុន្តែ ស្មាតហ្វូន Samsung Galaxy S20 Ultra អាចយកឈ្នះទៅលើស្មាតហ្វូន P40 Pro និង Honor flagship បាន។

Samsung Galaxy S20 Ultra ដែលជាស្មាតហ្វូនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងនេះ ក៏ទទួលបាននូវការកោតសរសើរខ្លាំងក្លាផងដែរទៅលើកាមេរ៉ារបស់វា។ ស្មាតហ្វូននេះ គឺមានកាមេរ៉ាដែលមានទំហំ 108 megapixel primary sensor ជាមួយនឹង 48 megapixel telephoto lens, 12mp ultra wide shooter និង ToF sensor ថែមទៀតផង។ ស្មាតហ្វូននេះ អាចថតវីដេអូនៅក្នុងកម្រិត 8K@30fps និង 4K@60fps ថែមទៀតផង។ ស្មាតហ្វូននេះ ក៏មានកាមេរ៉ា 108 megapixel ISOCELL sensor ផងដែរ។ យើងនឹងរង់ចាំនូវការប្រកាសជាផ្លូវការនៅលើស្ថាប័ន DxOMark នេះ ដើម្បីមើលថាតើ ស្មាតហ្វូននេះ អាចយកឈ្នះទៅលើ P40 Pro នេះទេ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍