នៅពេលនេះ Notebook Pen S របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung Electronics គឺទទួលបាននូវចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់កុំព្យូទ័រយួរដៃ 15-16-inch តាមរយៈការវាយតម្លៃរបស់ Consumer Reports នេះបើតាមប្រភពឧស្សាហកម្មជាច្រើនបញ្ជាក់នៅថ្ងៃទី 1 ខែឧសភានេះ។ នៅក្នុងការរកឃើញរបស់ទស្សនាវដ្តីរបស់សហរដ្ឋអាមេរិកនោះ ដែលធ្វើការចុះផ្សាយជារៀងរាល់ខែនិងការប្រៀបធៀបទៅលើផលិតផលប្រើប្រាស់ជាច្រើន និងសេវាកម្មជាច្រើននោះនិយាយថា Pen S គឺទទួលបានពិន្ទុខ្ពស់ជាង MacBook Pro របស់ក្រុមហ៊ុន Apple ថែមទៀតផង។ សម្រាប់ MacBook Pro series គឺលែងទទួលបាននូវ Benchmarks ខ្ពស់នៅក្នុងត្រកូល Notebooks ទៀតហើយ។
Samsung notebook ទើបតែបង្ហាញខ្លួនកាលពីចុងឆ្នាំមុនេះ ជាមួយនឹងការទទួលបាននូវពិន្ទុ 84 សម្រាប់កម្លាំងម៉ាស៊ីន និងមុខងារសំខាន់ៗជាច្រើនទៀតរបស់វាដែលខ្ពស់ជាង MacBook Pro Touch Bar 15-inch model និង MacBook Pro 2018 edition ជាមួយនឹងអេក្រង់ 15-inch ដែលមានពិន្ទុ 83។ សម្រាប់ឧបករណ៍ទាំងពីរនេះគឺស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ ២ និងលេខ ៣ ហើយវាគឺជាប្រភេទ Top-End Laptop របស់ក្រុមហ៊ុន Samsung ខណៈពេលដែលម៉ូដែល Notebook 9 2018 គឺស្ថិតនៅលើ Top 5 ក្នុងបញ្ជីនេះ។Consumer Report ប្រហែលជាផ្តល់អោយនូវ Pen S សម្រាប់ចំណាត់ថ្នាក់ល្អដោយសារតែវាអាចធ្វើការផ្លាស់ប្តូរកាន់តែងាយស្រួលរវាង Tablet និង Notebook ហើយវាក៏អាចប្រើប្រាស់ជាមួយនឹងប៊ិចរបស់វាថែមទៀត នេះបើតាមការបញ្ជាក់របស់ប្រភពជាច្រើននេះ៕