no-alternative title

ក្រុមហ៊ុន Samsung ដាក់លក់ស្មាតហ្វូន Galaxy A20, A50 និង A70 នៅក្នុងប្រទេសកាណាដា

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung ទើបតែបង្ហាញជាផ្លូវការនូវការដាក់លក់ស្មាតហ្វូនត្រកូល Galaxy A Series 2019 របស់ខ្លួននៅក្នុងប្រទេសកាណាដា។ សម្រាប់ស្មាតហ្វូនថ្នាក់កណ្តាលរបស់ក្រុមហ៊ុន Samsung នេះនឹងដាក់លក់នៅទូទាំងប្រទេសនេះ នៅថ្ងៃទី 7 ខែមិថុនាឆ្នាំ 2019 នេះ។ សម្រាប់ស្មាតហ្វូនដែលនឹងដាក់លក់នៅក្នុងប្រទេសកាណាដានេះ គឺមានដូចជា Galaxy A20, Galaxy A50 និង Galaxy A70 ។ ទោះជាយ៉ាងណាក៏ដោយនោះ ក្រុមហ៊ុន Samsung ប្រហែលជានាំយកនូវស្មាតហ្វូន Galaxy A Series 2019 ជាច្រើនស៊េរីទៀតចូលទៅក្នុងប្រទេសកាណាដាដូចជា Galaxy A80 ជាដើម។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន  Samsung បានបង្ហាញនូវស្មាតហ្វូនត្រកូល Galaxy A Series ជាច្រើននៅក្នុងឆ្នាំនេះដែលជាស្មាតហ្វូនថ្នាក់កណ្តាលរបស់ខ្លួន។ ស្មាតហ្វូនទាំងនេះទទួលបានជោគជ័យខ្លាំងក្លានៅក្នុងទីផ្សារជាច្រើននៃប្រទេសឥណ្ឌា។ ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏ត្រៀមនាំយកនូវស្មាតហ្វូននេះទៅកាន់អាមេរិកខាងជើងផងដែរ។ ស្មាតហ្វូន Galaxy A20, A50 និង A70 នឹងមកដល់ប្រទេសកាណាដានៅចុងសប្តាហ៍នេះបន្ទាប់ពីចូលទៅក្នុងទីផ្សាររបស់អាមេរិករួចមក។

Galaxy A20 គឺជាស្មាតហ្វូនដែលមានតម្លៃថោកជាងគេនៅក្នុងចំណោមស្មាតហ្វូនទាំង ៣ នេះដែលមានអេក្រង់ទំហំ 6.4-inch HD+ Super AMOLED Infinity-V display ថាមពលថ្ម 4,000mAh ជាមួយនឹងបច្ចេកវិទ្យា 15W fast charging និងកាមេរ៉ាភ្លោះផងដែរ។ វាប្រើប្រាស់នូវបន្ទះឈីប Exynos 7884 SoC រួមជាមួយនឹងរ៉េមទំហំ 3GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB ។ ស្មាតហ្វូន Galaxy A50 ដែលជាស្មាតហ្វូនថ្នាក់កណ្តាលរបស់ក្រុមហ៊ុន Samsung គឺជាស្មាតហ្វូនដំបូងបំផុតដែលភ្ជាប់ជាមួយនឹងសេនស័រអុបទិកស្កេនក្រយ៉ៅដៃក្រោមអេក្រង់នោះ។ វាមានអេក្រង់ទំហំ 6.4-inch FHD+ Super AMOLED Infinity-U display ថាមពលថ្មទំហំ 4,000mAh ជាមួយនឹងបច្ចេកវិទ្យា 15W fast charging ដូចគ្នាទៅនឹងស្មាតហ្វូន Galaxy A20 ផងដែរ។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Exynos 9610 chipset ជាមួយរ៉េមទំហំ 4GB និង 64GB ។ ស្មាតហ្វូន Galaxy A50 ក៏មានភ្ជាប់ជាមួយនឹងកាមេរ៉ាខាងក្រោយ ៣ គ្រាប់ផងដែរ។

ស្មាតហ្វូន Galaxy A70 មានអេក្រង់ធំទំហំដល់ទៅ 6.7-inch FHD+ Super AMOLED Infinity-U display និងថាមពលថ្ម 4,500mAh ជាមួយនឹងបច្ចេកវិទ្យា 25W fast charging ។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Snapdragon 675 SoC និងរ៉េមទំហំ 6GB និង 128GB ។ ស្មាតហ្វូននេះប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់អុបទិកជាមួយនឹងកាមេរ៉ាគោល 32MP នៅខាងក្រោយ។  ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung បញ្ចេញនូវតម្លៃសម្រាប់ស្មាតហ្វូន Galaxy A20, Galaxy A50 និង Galaxy A70 ដែលមានតម្លៃរៀងគ្នា $349.99, $449.99 និង $629.99 នៅក្នុងប្រទេសកាណាដានោះ។ ស្មាតហ្វូន Galaxy A20 និង Galaxy A70 គឺមានពណ៌ខ្មៅ ខណៈពេលដែលស្មាតហ្វូន Galaxy A50 មានពណ៌ខ្មៅ និងពណ៌ស។ ស្មាតហ្វូននេះអាចរកទិញបាននៅក្នុង Samsung Experience Stores, Samsung e-store ក្រុមហ៊ុនចែកចាយទូទាំងប្រទេស និងក្រុមហ៊ុនលក់រាយជាច្រើនទៀតចាប់ពីថ្ងៃទី 7 ខែមិថុនានេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

ដោយ ប៉េងលីន
TOYOTA បាននាំយករថយន្តអគ្គិសនីស៊េរីថ្មីចំនួនពីរម៉ូដែល ទៅដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

TOYOTA បាននាំយករថយន្តអគ្គិសនីស៊េរីថ្មីចំនួនពីរម៉ូដែល ទៅដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

ដោយ ប៉េងលីន
Hongqi EH7 រថយន្តស៊េរីទំនើបមានដំបូលអាចបត់ទំលាក់ចុះបាន មានវត្តមានក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 នៅទីក្រុងប៉េកាំង

Hongqi EH7 រថយន្តស៊េរីទំនើបមានដំបូលអាចបត់ទំលាក់ចុះបាន មានវត្តមានក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 នៅទីក្រុងប៉េកាំង

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី Mazda EZ-6 បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

រថយន្តស៊េរីថ្មី Mazda EZ-6 បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

ដោយ ប៉េងលីន
ថេប្លេតស៊េរីថ្មី HONOR Pad X9 អេក្រង់2K ល្បឿនអេក្រង់ 120Hz បង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃ ត្រឹមតែ 249$ ថែមកាដូកក្រើក

ថេប្លេតស៊េរីថ្មី HONOR Pad X9 អេក្រង់2K ល្បឿនអេក្រង់ 120Hz បង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃ ត្រឹមតែ 249$ ថែមកាដូកក្រើក

ដោយ ប៉េងលីន
HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃត្រឹមតែ 999$ ថែមកាដូសរុបតម្លៃ 317$

HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃត្រឹមតែ 999$ ថែមកាដូសរុបតម្លៃ 317$

ដោយ ប៉េងលីន