Honor 20 series គឺជាស្មាតហ្វូនស៊េរីថ្មីមួយ ដែលត្រូវបានបង្ហាញខ្លួនជាផ្លូវការនៅក្នុងទីក្រុងឡុងដ៏ នៅក្នុងកំឡុងពេលដែលមានវិបត្តិសង្គ្រាមពាណិជ្ជកម្មកើតឡើងរវាងសហរដ្ឋអាមេរិក និងចិន ដែលបានយកជំនួញរបស់ក្រុមហ៊ុន Huawei
មកធ្វើជាចំណាប់ខ្មាំងនៅក្នុងការចរចានេះទៀតផង។ ស្មាតហ្វូន 20 Pro នេះ ក៏មានលេចចេញនូវម៉ូដែលពិសេស Moschino Edition ប៉ុន្តែសម្រាប់កាលបរិច្ឆេទនៃការដាក់លក់ស្មាតហ្វូននេះ នៅមិនទាន់ប្រកាសនៅឡើយទេ។
ស្មាតហ្វូនស៊េរីថ្មីដ៏ស្រស់ស្អាតនេះ គឺស្ថិតនៅក្នុងបញ្ជីដាក់លក់របស់គេហទំព័រ Vmall.com ដែលជាហាងអនឡាញរបស់ក្រុមហ៊ុន Huawei ផ្ទាល់តែម្តង។ ស្មាតហ្វូននេះ គឺមានការរចនារូបរាងថ្មី និងមានការអាប់ដេតទៅលើតម្លៃរបស់វាផងដែរ ហើយស្មាតហ្វូននេះ នឹងដាក់លក់ Flash Sale របស់ខ្លួននៅថ្ងៃទី 2 ខែកក្កដានេះហើយ។ Honor 20 Pro ស៊េរីថ្មីនេះ គឺមានពណ៌ Phantom Black ប៉ុន្តែវាមានសញ្ញាពណ៌មាសមួយនៅខាងក្រោយដែល និយាយថា “នេះមិនមែនជាស្មាតហ្វូន MOSCHINO PHONE”។
អេក្រង់ខាងមុខរបស់ស្មាតហ្វូននេះ គឺមានភ្ជាប់ជាមួយនឹងពាក្យថា “នេះមិនមែនជា MOSCHINO WALLPAPER” ប៉ុន្តែនេះគឺជាស្មាតហ្វូនម៉ាក Moschino ដែលមានប្រើប្រាស់ជាមួយនឹង Moschino-branded theme។ សម្រាប់ស្មាតហ្វូន Honor 20 Pro ធម្មតានោះ គឺមានរ៉េមទំហំ 8GB ម៉េមូរីទំហំ 256GB បន្ទះឈីប Kirin 980 និងកាមេរ៉ាខាងក្រោយ 4 គ្រាប់។
ស្មាតហ្វូននេះ គឺមានម៉េមូរីតែមួយជម្រើសប៉ុណ្ណោះ ហើយវាមានតម្លៃ CNY3,799 ($555/€490)។ ស្មាតហ្វូននេះមានតម្លៃ ខ្ពស់ជាងស្មាតហ្វូន Honor 20 Pro ធម្មតា $50។ ប៉ុន្តែសម្រាប់អតិថិជនដែលធ្វើការកម្មង់ទិញមុនស្មាតហ្វូននេះនឹងទទួលបានសំបុត្រសម្រាប់ព្រឹត្តិការណ៍ Formula One Grand Prix នៅក្នុងប្រទេសសិង្ហបុរី។ សម្រាប់សំបុត្រនេះ គឺមានតម្លៃពី €150 ទៅ €600 ហើយការប្រកួត គឺនៅក្នុងខែតុលា៕