no-alternative title

Huawei ទទួលបាននូវប៉ាតង់ថ្មីសម្រាប់កាមេរ៉ាមុខ Selfies នៅក្រោមអេក្រង់ក្នុងប្រទេសអាល្លឺម៉ង់

ថ្មីៗនេះ ការិយាល័យប៉ាតង់ និងម៉ាកយីហោរបស់អាល្លឺម៉ង់ បានបន្ថែមនូវការឌីស្សាញប៉ាតង់ជាច្រើន របស់ក្រុមហ៊ុន Huawei របស់ប្រទេសចិន ដែលបានបង្ហាញអំពី UI សម្រាប់ស្មាតហ្វូនរបស់វាផងដែរ។ សម្រាប់ការរចនាឌីស្សាញដែលពេលនេះ ទទួលបានប៉ាតង់ហើយនៅក្នុងប្រទេសអាល្លឺម៉ង់នោះ បានបង្ហាញអំពីតំបន់មួយដែលមានរាងជារង្វង់ដែលត្រូវគេដឹងថា នោះគឺជាកាមេរ៉ា។ អ្វីដែលគួរអោយភ្ញាក់ផ្អើលនោះ នេះ គឺជាកាមេរ៉ាដែលស្ថិតនៅក្រោមអេក្រង់ដំបូងបំផុតសម្រាប់ក្រុមហ៊ុន Huawei។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ភាពខុសគ្នារបស់ក្រុមហ៊ុន Huawei គឺកាមេរ៉ានេះនៅតែអាចមើលឃើញបាន។ បើទោះបីជាវា ស្ថិតនៅក្រោមអេក្រង់ពិតមែន អ្នកប្រើប្រាស់ជាច្រើននៅតែអាចមើលឃើញទៅលើកាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះ ឬយ៉ាងហោចណាស់រូបរាងរបស់វាបាន នេះបើតាមការបញ្ជាក់នៅក្នុងរូបភាពនៃប៉ាតង់នេះ។ នេះ គឺជាជម្រើសមួយហាក់ដូចជាចម្លែកបន្តិចជាពិសេសពេលនេះក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនចាប់ផ្តើមដំណើរការនូវកាមេរ៉ាក្រោមអេក្រង់ដែលមើលមិនឃើញនោះ។

ក្រុមហ៊ុន Huawei បានប្រើប្រាស់ UI នៅក្នុងការបញ្ចូលទៅលើកាមេរ៉ា និងរូបរាងរបស់វាជាមួយនឹងផ្ទៃ Background។ កាមេរ៉ានេះ មើលទៅមិនទាន់សម័យដូចជាកាមេរ៉ា ដែលមើលមិនឃើញនោះទេ ប៉ុន្តែវាមើលទៅស្រស់ស្អាតជាងការប្រើប្រាស់នូវ Punch-Hole Display។ នៅផ្នែកខាងលើរបស់វា យើងនៅមិនទាន់ច្បាស់ថា នឹងមានអ្វីខ្លះនៅទីនេះនោះទេ។ នេះ គឺជាគំនិតមួយដែលគួរអោយចាប់អារម្មណ៍មែនទែនសម្រាប់ការប្រើប្រាស់កាមេរ៉ា Selfies ក្រោមអេក្រង់នេះ។ យើងនឹងបានឃើញនូវវត្តមានរបស់បច្ចេកវិទ្យានេះ នាពេលខាងមុខ ប៉ុន្តែនៅក្នុងពេលនេះ វាត្រឹមតែជាប៉ាតង់នៅឡើយទេ។ ពេលនេះវាមានការបើកផ្លូវទៅមុខបន្តទៀតហើយសម្រាប់ក្រុមហ៊ុន Huawei ហើយយើងសង្ឃឹមថា អ្វីៗនឹងប្លែកអស្ចារ្យសម្រាប់អតិថិជនអ្នកប្រើប្រាស់ជាក់ជាមិនខាន៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

ដោយ ប៉េងលីន
TOYOTA បាននាំយករថយន្តអគ្គិសនីស៊េរីថ្មីចំនួនពីរម៉ូដែល ទៅដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

TOYOTA បាននាំយករថយន្តអគ្គិសនីស៊េរីថ្មីចំនួនពីរម៉ូដែល ទៅដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

ដោយ ប៉េងលីន
Hongqi EH7 រថយន្តស៊េរីទំនើបមានដំបូលអាចបត់ទំលាក់ចុះបាន មានវត្តមានក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 នៅទីក្រុងប៉េកាំង

Hongqi EH7 រថយន្តស៊េរីទំនើបមានដំបូលអាចបត់ទំលាក់ចុះបាន មានវត្តមានក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 នៅទីក្រុងប៉េកាំង

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី Mazda EZ-6 បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

រថយន្តស៊េរីថ្មី Mazda EZ-6 បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

ដោយ ប៉េងលីន
ថេប្លេតស៊េរីថ្មី HONOR Pad X9 អេក្រង់2K ល្បឿនអេក្រង់ 120Hz បង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃ ត្រឹមតែ 249$ ថែមកាដូកក្រើក

ថេប្លេតស៊េរីថ្មី HONOR Pad X9 អេក្រង់2K ល្បឿនអេក្រង់ 120Hz បង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃ ត្រឹមតែ 249$ ថែមកាដូកក្រើក

ដោយ ប៉េងលីន
HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃត្រឹមតែ 999$ ថែមកាដូសរុបតម្លៃ 317$

HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃត្រឹមតែ 999$ ថែមកាដូសរុបតម្លៃ 317$

ដោយ ប៉េងលីន