ក្រុមហ៊ុន LG គ្រោងនឹងបង្កើតនូវឧទ្យានជាតិមួយនៅក្នុងប្រទេសអេស្ប៉ាញ ដោយការចាប់ផ្តើមដាំចេញពីគ្រាប់ពូជរហូតដល់ក្លាយដើមឈើធំតែម្តង

កាលពីពីរបីឆ្នាំមុននេះ ប្រទេសអេស្ប៉ាញ បានទទួលរងនូវភ្លើងឆេះព្រៃដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួននៅពេលដែលមានភ្លើងដ៏ខ្លាំងក្លាបានបំផ្លាញផ្នែកដ៏ធំមួយនៃឧទ្យានធម្មជាតិ Alto Tajo នៅក្នុងខេត្ត Guadalajara។ បន្ទាប់មកកិច្ចអជ្ញាធ័រក៏បានខិតខំប្រឹងប្រែងក្នុងការងើបឡើងវិញនូវឧទ្យាននេះ នឹងក្លាយជាភារកិច្ចដ៏មហិមាមួយដែលពាក់ព័ន្ធនឹងអង្គការ និងបុគ្គលជាច្រើននៅទូទាំងប្រទេស។ LG នៅក្នុងប្រទេសអេស្ប៉ាញ ក៏ជាក្រុមហ៊ុនមួយដែល បានដើរតួជាផ្នែកមួយដោយប្រើភាពប៉ិនប្រសប់ និងផលិតផលទំនើបៗ របស់ខ្លួន ដើម្បីផ្តល់ទៅឱ្យធម្មជាតិឡើងវិញ និងជួយឧទ្យាន និងប្រទេសជាតិឱ្យបានមានភាពស្រស់បំព្រងវិញផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កាលពីឆ្នាំមុននេះ ក្រុមហ៊ុន LG អេស្ប៉ាញ បានចាប់ផ្តើមគម្រោង LG Smart Green របស់ខ្លួនដោយគោលបំណងដ៏សំខាន់មួយដើម្បីនាំយកឧទ្យានធម្មជាតិ Alto Tajo ទៅជាអតីតកាលដ៏សិរីរុងរឿងរបស់ខ្លួន ដោយប្រើបច្ចេកវិទ្យា ដើម្បីជួយដល់ការខិតខំប្រឹងប្រែងដាំដើមឈើឡើងវិញ។ មិនត្រឹមតែធ្វើឱ្យដើមឈើស្រស់បំព្រងជាមួយនឹងទេសភាពស្រស់ស្អាតនោះទេ ពួកគេនឹងបង្កើតប្រព័ន្ធអេកូទាំងមូលសម្រាប់សត្វជាច្រើនប្រភេទ និងកម្រិតនៃការប្រើប្រាស់ទៅលើ CO2 លើសនៅក្នុងបរិយាកាសផងដែរ។ ចាប់តាំងពីខែមីនាឆ្នាំនេះ ក្រុមហ៊ុន LG បានដាំគ្រាប់ពូជប្រហែល 2 លានគ្រាប់នៅទូទាំងឧទ្យានដ៏ធំដែលក្នុងនោះដើមឈើចំនួន 1,5 លានត្រូវបានគេរំពឹងថានឹងត្រូវបានអភិវឌ្ឍ។ ដើមឈើចំនួន 500,000 ដើមផ្សេងទៀតត្រូវបានដាំដោយអង្គការ និងបុគ្គលដែលចូលរួមនៅក្នុងគម្រោងរបស់ក្រុមហ៊ុន LG Smart Green នេះ។

កិច្ចខិតខំប្រឹងប្រែងការដាំដើមឈើឡើងវិញត្រូវធ្វើឡើងដោយមានជំនួយពីបច្ចេកវិទ្យារបស់ក្រុមហ៊ុន LG ។ ដោយសហការជាដៃគូជាមួយក្រុមហ៊ុន CO2 Revolution ក្រុមហ៊ុន LG បានបង្កើតគម្រោងមួយដែលទាក់ទងនឹងយន្តហោះគ្មានមនុស្សបើកបំពាក់បច្ចេកវិទ្យាខ្ពស់ ស្មាតហ្វូន LG G8SThinQ (ហៅថា LG G8 Smart Green) និងកុំព្យូទ័រយួរដៃប្រភេទ LG gram ។ ដំណើរការប្រកបដោយភាពច្នៃប្រឌិតដែលប្រើដោយក្រុមហ៊ុនបច្ចេកវិទ្យា LG និង CO2 Revolution មានបីជំហាន។ ទីមួយស្មាតហ្វូននេះចាប់យកព័ត៌មានដែលប្រមូលបានក្នុងអំឡុងពេលហោះហើរធ្វើការស្កេនរបស់យន្តហោះគ្មានមនុស្សបើកនេះ។ បន្ទាប់មកទិន្នន័យ និងរូបភាពត្រូវបានផ្ទុកឡើងទៅកុំព្យូទ័រយួរដៃ LG Gram ដែលប្រើសូហ្វវែរទំនើប និងក្បួនដោះស្រាយពិសេសដើម្បីកំណត់ទីតាំងល្អបំផុតដើម្បីបំបែកគ្រាប់ពូជ។ 

បន្ទាប់មកអ្នកបើកយន្តហោះរបស់ក្រុមហ៊ុន CO2 Revolution បញ្ជាយន្តហោះគ្មានមនុស្សបើក Drone ហោះគោលដៅដោយប្រើទូរស័ព្ទ និងកុំព្យូទ័រយួរដៃដើម្បីដាំគ្រាប់ពូជតែម្តង។ គម្រោងនៃការដាំព្រៃឈើឡើងវិញនេះផ្តល់ឱកាសដល់ក្រុមហ៊ុន LG អេស្ប៉ាញដើម្បីជួយដល់បរិស្ថានដើម្បីរកឱ្យឃើញនូវការគោរព និងការអរគុណពីសហគមន៍ដែលរងផលប៉ះពាល់ខ្លាំងបំផុតពីអគ្គីភ័យ។ គម្រោងនេះក៏បានទាក់ទាញប្រព័ន្ធផ្សព្វផ្សាយជាតិ និងទទួលបានការយកចិត្តទុកដាក់យ៉ាងសំខាន់នៅទូទាំងវេទិកាសង្គមដែលនាំឱ្យមានការសន្ទនា និងចំណាប់អារម្មណ៍ចាំបាច់ក្នុងការថែរក្សាធម្មជាតិ។ឧទ្យានធម្មជាតិ Alto Tajo គឺគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ 

ក្រុមហ៊ុន LG សង្ឃឹមថានឹងឃើញប្រជាជនអេស្ប៉ាញមួយដើមដាំដើមឈើម្នាក់មួយដើមហើយបង្កើតទំនាក់ទំនងជាមួយមិត្តភក្តិនិងក្រុមគ្រួសារតាមអ៊ីនធឺណែតដោយប្រើ hashtag #UnaPersonaUnÁrbol (One Person, One Tree) ដែលមានគោលបំណងក្នុងការដាំដើមឈើថ្មីចំនួន 47 លានដើមនៅឆ្នាំ 2030 ។ ក្រុមហ៊ុន LG អេស្ប៉ាញកំពុងបង្កើតគំរូសម្រាប់អ្នកដទៃដើម្បីតាមដានបរិស្ថានប្រសើរជាងមុនតាមរយៈបច្ចេកវិទ្យា និងការប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនដើម្បីលើកកម្ពស់ការយល់ដឹងអំពីរបៀបដែលប្រជាជនអេស្ប៉ាញម្នាក់ៗអាចរួមចំណែកក្នុងបុព្វហេតុធ្វើរឿងល្អនេះ។ ហើយនៅទូទាំងពិភពលោក ក្រុមហ៊ុន LG កំពុងតែប្រើប្រាស់បច្ចេកវិទ្យា ធនធាន និងភាពសុទិដ្ឋិនិយមរបស់ខ្លួនដើម្បីធានាឱ្យភពផែនដីមានថាមពលល្អប្រសើរសម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងអ្នកជំនាន់ក្រោយ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ដោយ ប៉េងលីន