ព័ត៌មានថ្មី! ក្រុមហ៊ុនផ្គត់ផ្គង់ជាច្រើនរបស់អាមេរិក នឹងចាប់ផ្តើមការដឹកជញ្ជូនផលិតផលរបស់ខ្លួនសម្រាប់ Huawei នៅក្នុងពេលឆាប់ៗនេះហើយ

ចាប់តាំងពីក្រុមហ៊ុន Huawei ត្រូវបានដាក់នៅក្នុងបញ្ជី Entity List របស់ក្រសួងពាណិជ្ជកម្មអាមេរិកនៅពាក់កណ្តាលខែឧសភាមក ក្រុមហ៊ុននេះ មិនអាចចូលទៅកាន់ខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួនជាផ្លូវការនៅក្នុងប្រទេសនេះ បាននៅឡើយទេ។ ជាលទ្ធផលក្រុមហ៊ុនជាច្រើនដូចជាក្រុមហ៊ុន Google, Qualcomm, Intel, ក្រុមហ៊ុន ARM ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស (ដែលប្រើប្រាស់បច្ចេកវិទ្យាអាមេរិកទៅលើការឌីស្សាញបន្ទះឈីប) និងក្រុមហ៊ុនដទៃទៀត បានកាត់ផ្តាច់ទំនាក់ទំនងរបស់ខ្លួនជាមួយក្រុមហ៊ុនផលិតទូរស័ព្ទរបស់ប្រទេសចិននេះ។ រឿងនេះ បាននាំឱ្យក្រុមហ៊ុន Huawei ធ្វើឱ្យការអភិវឌ្ឍប្រព័ន្ធប្រតិបត្តិការ Hongmeng របស់ខ្លួនឆាប់រហ័ស និងត្រៀមដាក់អោយដំណើរការនៅលើស្មាតហ្វូនជាច្រើនរបស់ខ្លួននាពេលខាងមុខផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប៉ុន្តែនៅថ្ងៃទី 29 ខែមិថុនា បន្ទាប់ពីសហរដ្ឋអាមេរិក និងចិន បានប្រកាសអំពីការបញ្ឈប់ក្នុងសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរនេះ លោកប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសថា "ក្រុមហ៊ុន អាមេរិកអាចលក់ឧបករណ៍របស់ខ្លួនទៅឱ្យក្រុមហ៊ុន Huawei បានធម្មតា។ យើងកំពុងនិយាយអំពីឧបករណ៍ដែលគ្មានបញ្ហារំខានដល់សន្តិសុខជាតិ"។ ប៉ុន្តែនៅថ្ងៃបន្ទាប់ ទីប្រឹក្សាសេដ្ឋកិច្ចរបស់សេតវិមានលោក Lawrence Kudlow រិះគន់សេចក្តីថ្លែងរបស់ លោក Trump ដោយ បាននិយាយថា ក្រុមហ៊ុន Huawei នៅតែស្ថិតនៅក្នុងបញ្ជីខ្មៅ Entity List ដដែល។ អ៊ីម៉ែល នាយកដ្ឋានពាណិជ្ជកម្មក្នុងស្រុកកត់សម្គាល់ថាក្រុមហ៊ុននេះ នៅតែត្រូវបាន "ដាក់ក្នុងបញ្ជីខ្មៅ" ហើយក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក ដែលស្វែងរកអាជ្ញាប័ណ្ណ ដើម្បីបញ្ជូនគ្រឿងផ្គត់ផ្គង់ទៅកាន់ក្រុមហ៊ុន Huawei អាចនឹងត្រូវបានបដិសេធផងដែរ។ ទាំងក្រុមហ៊ុន Huawei និងសមាជិកនៃសង្វាក់ផ្គត់ផ្គង់ជាច្រើននៅសហរដ្ឋអាមេរិក ដែលប្រមូលបានទឹកប្រាក់ចំនួន 11 ពាន់លានដុល្លារពីក្រុមហ៊ុន Huawei កាលពីឆ្នាំមុនក៏មានការយល់ច្រឡំទៅលើរឿងនេះផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ វាហាក់ដូចជាយើងអាចទទួលបានការបំភ្លឺក្នុងពេលឆាប់ៗ។ 

 

យោងតាមទីភ្នាក់ងារព័ត៌មាន រ៉យទ័រថា បានផ្សាយថា មន្ត្រីជាន់ខ្ពស់ម្នាក់នៃសេតវិមាននិយាយថាការលក់នៅសហរដ្ឋអាមេរិកទៅអោយក្រុមហ៊ុន Huawei អាចបន្តឡើងវិញក្នុងរយៈពេលពីរសប្តាហ៍ទៀត។ លើសពីនេះទៀត រ៉យទ័រត្រូវបានរាយការណ៍ប្រាប់ដោយអ្នកផលិតបន្ទះឈីបពីរនាក់ដែលជាផ្នែកមួយនៃសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុន Huawei ដែលពួកគេនឹងស្នើសុំអាជ្ញាប័ណ្ណឆាប់ៗនេះ។ ពួកគេបានធ្វើអត្ថាធិប្បាយនេះ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម Wilbur Ross បានឱ្យដឹងកាលពីសប្តាហ៍មុនថា អាជ្ញាប័ណ្ណបែបនេះ នឹងត្រូវបានចេញក្នុងស្ថានភាពដែលគ្មានការគំរាមកំហែងដល់សន្តិសុខជាតិនោះទេ។

របាយការណ៍ថ្ងៃនេះ បានឱ្យដឹងថា ក្រុមហ៊ុនគ្រប់គ្រងការឆ្លើយតបរបស់អតិថិជននិយាយថា ក្រុមហ៊ុន Huawei នឹងដាក់ពាក្យសុំអាជ្ញាប័ណ្ណក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ អតីតអគ្គនាយកក្រសួងពាណិជ្ជកម្មលោក Kevin Wolf ដែលបច្ចុប្បន្នជាមេធាវីម្នាក់បាននិយាយថា "ដោយសារតែមិនមានការធ្លាក់ចុះទៅលើរឿងនេះ ក្រុមហ៊ុននានាកំពុងដាក់ពាក្យសុំយ៉ាងពិតប្រាកដដូចដែលតម្រូវតាមបទបញ្ជានេះ"។ ក្រុមហ៊ុន Huawei ត្រូវបានគេចាត់ទុកថា គឺជាការគំរាមកំហែងដល់សន្តិសុខជាតិសហរដ្ឋអាមេរិកដោយសារតែរដ្ឋាភិបាលចិនកុម្មុយនិស្តទាមទារឱ្យក្រុមហ៊ុន Huawei ប្រមូលព័ត៌មានសម្ងាត់ជាច្រើន។ ប្រធានក្រុមហ៊ុន Huawei លោក Liang Hua បាននិយាយថា បើសិនជាគេស្នើឱ្យឈ្លបយកការណ៍នោះ ក្រុមហ៊ុន Huawei នឹងនិយាយថាទេ។ ប៉ុន្តែសមាជិកសភាអាមេរិកនិយាយអំពីការភ័យខ្លាចថា ទូរស័ព្ទនិងឧបករណ៍បណ្តាញរបស់ក្រុមហ៊ុនមានផ្ទុកនូវ backdoor ដែលអាចផ្ញើព័ត៌មានទៅទីក្រុងប៉េកាំងបាន។ លោកLiang បាននិយាយថា គាត់មានឆន្ទៈចុះហត្ថលេខាលើកិច្ចព្រមព្រៀង "គ្មានចារកម្ម" ជាមួយប្រទេសណាមួយបាន។ ខណៈដែលក្រុមហ៊ុន Huawei ចង់ឱ្យការរឹតបន្តឹងនេះ ត្រូវបានលុបចោលទាំងស្រុង ដើម្បីឱ្យអ្នកផ្គត់ផ្គង់ជាច្រើនមិនត្រូវការដាក់ពាក្យសុំអាជ្ញាប័ណ្ណនោះ វានឹងមិនអាចកើតឡើងបានទេប្រសិនបើសមាជិកសភាអាមេរិកជាច្រើន មិនពេញចិត្តនឹងក្រុមហ៊ុន Huawei ថា នឹងមិនឈ្លបយកការណ៍លើអតិថិជននិងសាជីវកម្មអាមេរិកនោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ដោយ ប៉េងលីន