នៅពេលនេះ Samsung Galaxy Note10+ 5G បានឡើងទៅឈរនៅកំពូលតារាងរបស់ DxOMark ជាមួយនឹងពិន្ទុ 113 ខ្ពស់បំផុត

នៅថ្ងៃនេះ ក្រុមហ៊ុន Samsung Electronics បានប្រកាសជាផ្លូវការថា ស្មាតហ្វូនស៊េរីថ្មី Galaxy Note10+ 5G របស់ខ្លួន គឺទទួលបានចំណាត់ថ្នាក់លេខ 1 នៅលើ DxOMark ហើយ ដោយសារតែការធ្វើតេស្ត៍លើសមត្ថភាពរបស់កាមេរ៉ាខាងមុខ និងកាមេរ៉ាខាងក្រោយនៃស្មាតហ្វូនននេះ រួមទាំងkarទទួលបានពិន្ទុខ្ពស់សម្រាប់ការថតវីដេអូផងដែរ។ សម្រាប់ការដាក់ពិន្ទុ DxOMark គឺការវាយតម្លៃទៅលលើគុណភាពរូបភាព និងវីដេអូដែលថតដោយកាមេរ៉ារបស់ស្មាតហ្វូននេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន Galaxy Note10+ 5G បានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Unpacked កាលពីសប្តាហ៍មុននេះនៅក្នុង Barclays Center នៅ Brooklyn ទីក្រុងញ៉ូវយ៉កជាមួយនឹងស្មាតហ្វូន Galaxy Note10+ ដែល ចែកចាយនូវកម្រិតរូបភាព និងវីដេអូដូចគ្នាដែរ។ ស្មាតហ្វូនស៊េរីថ្មី Galaxy Note10 និង Galaxy Note10+ ភ្ជាប់ជាមួយនឹង state-of-the-art tools សម្រាប់ធ្វើការថតរូបភាព និងវីដេអូបានច្បាស់អស្ចារ្យ ហើយវាក៏ភ្ជាប់ជាមួយនឹងមាតិកានៃការច្នៃប្រឌិតកម្រិតខ្ពស់ជាច្រើនសម្រាប់ជួយអ្នកប្រើប្រាស់នៅជុំវិញពិភពលោក។ តាមរយៈការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យារូបភាពកម្រិតខ្ពស់ និងកម្មវិធី Software កម្រិតខ្ពស់នោះ ស្មាតហ្វូនស៊េរីថ្មី Galaxy Note10 នេះ អាចធ្វើការថតរូបភាពបានច្បាស់ស្រស់ស្អាតទៅកាន់កម្រិតមួយខ្ពស់ជាងនេះទៀត ហើយជាពិសេសពួកគេក៏អាចធ្វើការបង្ហោះទៅលើបណ្តាញសង្គមបានភ្លាមៗថែមទៀត។

Samsung បានបញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មី Galaxy Note10+ 5G គឺទទួលបាននូវចំណាត់ថ្នាក់លេខ 1 នៅលើបញ្ជីរបស់ DxOMark តាមរយ់នៃកាមេរ៉ា Selfies របស់ស្មាតហ្វូននេះ គឺមានពិន្ទុ 99 ខណៈពេលដែលពិន្ទុសរុបរបស់កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះគឺមានពិន្ទុដល់ទៅ 113។ ស្មាតហ្វូន Samsung Galaxy Note10 និង Note10+ ភ្ជាប់ជាមួយនឹងសមត្ថភាពនៃការថតវីដេអូ ដូចទៅនឹងកាមេរ៉ាអាជីព ដោយមិនចាំបាច់បន្ថែមនូវឧបករណ៍ជំនួយនោះទេ។ វាមានភ្ជាប់ជាមួយនឹង Live focus video និង Zoom-In Mic ដើម្បីធ្វើការពង្រឹងទៅលើមាតិកាវីដេអូ ហើយស្មាតហ្វូន Note 10 ក៏ភ្ជាប់ជាមួយនឹងមុខងារ Super steady  សម្រាប់រក្សានូវលំនឹងនៃការថតវីដេអូជាពិសេសវាមានភ្ជាប់ជាមួយនឹង Hyperlapse mode ផងដែរ។

ជាមួយគ្នានេះ អ្នកប្រើប្រាស់ស្មាតហ្វូន Galaxy Note10 ក៏អាចធ្វើការកែប្រែទៅលើវីដេអូបានភ្លាមដោយមិនចាំបាច់ធ្វើការដាក់បញ្ចូលទៅក្នុងកុំព្យូទ័រនោះទេ។ ការកែប្រែវីដេអូនេះ គឺងាយស្រួលមែនទែននៅលើស្មាតហ្វូននេះ។ ជាមួយនឹង S Pen នេះ អ្នកប្រើប្រាស់ជាច្រើនអាចកាត់វីដេអូបានយ៉ាងងាយ។ វាមានមុខងារជាច្រើនទៀតដូចជា Screen recorder, AR Doodle, 3D Scanner និង Night Mode សម្រាប់កាមេរ៉ាខាងមុខផងដែរ។ សម្រាប់ព័ត៌មានបន្ថែមអំពី DxOMark Selfie និងការតេស្តនៅលើ DxOMark Mobile នេះ សូមចូលទៅកាន់ www.dxomark.com ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ដោយ ប៉េងលីន