no-alternative title
no-alternative title
no-alternative title
no-alternative title

iPhone 12 mini និង iPhone 12 Pro Max បានបង្ហាញវត្តមាននៅគ្រប់ Apple Store នៅទូទាំងពិភពលោកហើយនៅពេលនេះ

ស្មាតហ្វូន iPhone 12 series បានបង្ហាញខ្លួនជាផ្លូវការណ៍ហើយកាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះ ប៉ុន្តែមានតែស្មាតហ្វូន iPhone 12 និង  iPhone 12 Pro ប៉ុណ្ណោះ ដែលបានបង្ហាញខ្លួននៅលើទីផ្សារ​។ សម្រាប់ស្មាតហ្វូន iPhone 12 mini និង iPhone 12 Pro Max គឺនៅមិនទាន់បង្ហាញខ្លួននៅឡើយទេ។ នៅពេលនេះ ក្រុមហ៊ុន Apple បានបញ្ចេញនូវវត្តមានរបស់ស្មាតហ្វូន iPhone 12 mini និង Pro Max នៅក្នុងហាង Store ជាសកលផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូនម៉ូដែលថ្មីទាំងពីរនេះ គឺបានបង្ហាញខ្លួននៅលើហាង Apple Stores នៅក្នុងបណ្តាប្រទេសជាច្រើនហើយនៅទូទាំងពិភពលោកនេះ។ ក្រុមហ៊ុន Apple បានចែករំលែកនូវរូបភាពជាច្រើននៃការលក់ដំបូងរបស់ស្មាតហ្វូន  iPhone 12 mini និង  iPhone 12 Pro Max នេះ។ រូបភាពដំបូងបំផុតរបស់ក្រុមហ៊ុន Apple គឺចេញពីប្រទេសចិន និងប្រទេសអូស្រា្តលី និងនៅហាង  Apple Store Marina Bay Sands នៅក្នុងប្រទេសសិង្ហបុរីផងដែរ ដែលថតដោយស្មាតហ្វូន  iPhone 12 Pro Max នេះ។ 

ក្រុមហ៊ុន Apple ក៏ធ្វើការចែករំលែកនូវរូបភាពជាច្រើនចេញពីម៉ោងផ្សេងៗ គ្នានៅលើពិភពលោក នៅថ្ងៃដាក់លក់ស្មាតហ្វូននេះផងដែរ។ ដោយសារតែមេរោគរាតត្បាតកូរ៉ូណាវីរុសនេះ ក្រុមហ៊ុន Apple ក៏បានបិទនូវហាង Apple Store មួយចំនួនធំនៅក្នុងប្រទេសជាច្រើនផងដែរ។ នៅឆ្នាំនេះ គឺមានរូបភាពតិចជាងឆ្នាំមុននេះផងដែរ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម