no-alternative title
no-alternative title

កាស Apple AirPods ជំនាន់ថ្មីអាចនឹងខ្ចីការឌីស្សាញពីកាស AirPods Pro ប៉ុន្តែនៅតែគ្មានមុខងារ ANC ដដែល

ត្រឡប់ទៅរបាយការណ៍មួយដែលបានចុះផ្សាយកាលពីកំឡុងខែតុលាដោយបាននិយាយថាកាសស្តាប់ជំនាន់ថ្មីដែលជាជំនាន់បន្ទាប់របស់ AirPods អាចនឹងមានការឌីស្សាញបែប in-ears ដូចគ្នាទៅនឹងកាសស៊េរីថ្លៃ AirPods Pro ដែរ ប៉ុន្តែវានៅតែមិនមានភ្ជាប់នូវបច្ចេកវិទ្យាទប់សំឡេងរំខាន ANC (Active Noise Cancelling) ដូច AirPods Pro នោះទេ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ដោយឡែកនៅខណៈពេលនេះប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងត្បូងឈ្មោះថា The Elec បានចេញរបាយការណ៍បញ្ជាក់បន្ថែមថា កាសស្តាប់ជំនាន់ថ្មីដែលនឹងចូលខ្លួនមកស្នងដំណែង AirPods បច្ចុប្បន្ន នឹងត្រូវប្រកាសចេញផ្លូវការណ៍នៅពាក់កណ្តាលឆ្នាំ 2021។ ហើយបើយោងតាមប្រភពព័ត៌មានមួយដែលបានបង្ហើបចេញពីឧស្សាហកម្មផលិតបាននិយាយថា កាស Apple AirPods ជំនាន់ទីបីគឺនឹងមានការឌីស្សាញដូចគ្នាទៅនឹងកាស AirPods Pro បច្ចុប្បន្ន ហើយនឹងប្រើឈីប H1 ដូចគ្នា ព្រមទាំងភ្ជាប់នូវប្រព័ន្ធបច្ចេកវិទ្យាថ្មីហៅថា SiP(System in a package)ថែមទៀតផង។ 

ប្រភពដដៃលនេះក៏បានបញ្ជាក់បន្ថែមទៀតថាកាស Apple AirPods ជំនាន់ថ្មីក៏នឹងមានតម្លៃធូរថ្លៃជាងកាស AirPods Pro បច្ចុប្បន្នដែលមានតម្លៃខ្ទង់ $249 ផងដែរ ដោយវានឹងតម្លៃត្រឹមតែ $200 ប៉ុណ្ណោះ។ ប្រភពបន្ថែមទៀតថា Apple នឹងចាប់ផ្តើមលើការសាកល្បងនូវបច្ចេកវិទ្យាថ្មី (SiP) សម្រាប់ប្រើនៅលើកាស AirPods ជំនាន់ថ្មីនៅជិតដំណាច់ឆ្នាំនេះ ហើយសង្វាក់ផលិតកម្មកាសស្តាប់ជំនាន់ថ្មីនេះនឹងចាប់ផ្តើមនៅដើមឆ្នាំ 2021៕

 

ព័ត៌មានពាណិជ្ជកម្ម