no-alternative title

ASUS Republic of Gamers បង្ហាញនូវអាវុធលេងហ្គេម ដែលគួរអោយភ្ញាក់ផ្អើលរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ CES 2021

ក្រុមហ៊ុន ASUS Republic of Gamers (ROG) បានបង្ហាញនូវផលិតផលលេងហ្គេម និងបច្ចេកវិទ្យាជាច្រើនដ៏អស្ចារ្យរបស់ខ្លួនជាច្រើន នៅក្នុងព្រឹត្តិការណ៍និម្មិត CES 2021 ROG For Those Who Dare របស់ខ្លួនកន្លងទៅនេះ។ ព្រឹត្តិការណ៍នេះ គឺមានការបង្ហាញនូវកុំព្យូទ័រលេងហ្គេម ROG Flow X13 ជាមួយនឹងក្រាហ្វិកកាត XG Mobile external GPU, កុំព្យូទ័រអេក្រង់ភ្លោះ ROG Zephyrus Duo 15 SE gaming laptop, Strix SCAR 17 gaming laptop, ម៉ូនីទ័រលេងហ្គេម 32-inch ROG Swift PG32UQ 4K 144 Hz ជាមួយនឹងរន្ធដោត HDMI 2.1 សម្រាប់ហ្គេម console និង PC gaming រួមជាមួយនឹង ROG Claymore II gaming keyboard និង ROG Gladius III Wireless gaming mouse ផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ផលិតផលថ្មីៗចុងក្រោយរបស់ ROG Citadel XV ដែលផ្តល់នូវបទពិសោធន៍យ៉ាងអស្ចារ្យក្នុងការប្រើប្រាស់នៅក្នុងព្រឹត្តិការណ៍និម្មិត ROG For Those Who Dare ហើយវាក៏អាចធ្វើការដោនឡូតដោយឥតគិតថ្លៃនៅក្នុង Steam ផងដែរ។ ROG Citadel XV នេះ គឺមានការពង្រីកទៅលើ Hardware និង Software របស់ខ្លួននៅក្នុងមាតិកាលេងហ្គេមដើម្បីពង្រីកទៅលើប្រព័ន្ធអេកូឡូស៊ី និងបទពិសោធន៍នៃការលេងហ្គេមរបស់ខ្លួន។ បទពិសោធន៍ថ្មីៗនេះ និងអនុញ្ញាតអោយអ្នកលេងហ្គេមជាច្រើន តាមរយៈ ROG Citadel ទទួលបាននូវផលិតផលចុងក្រោយបំផុតជាច្រើនម៉ូឌែល របស់ក្រុមហ៊ុន ROG និងបច្ចេកវិទ្យាជាច្រើនទៀតដែលក្រុមហ៊ុននេះបានធ្វើការអភិវឌ្ឍ។ ក្រុមហ៊ុននេះ ក៏បានបង្កើតនូវមន្ទីរពិសោធន៍ជាច្រើនដែលមានការជម្រុញពី Cyberpunk ដើម្បីបង្ហាញនូវផលិតផល ROG ថ្មីៗជាច្រើនទៀតផង។ វាគឺមាន Themes របស់ Vanguard, Fusion និង Rebel ផងដែរ។

កុំព្យូទ័រ ROG Flow X13

ROG Flow X13 គឺជាកុំព្យូទ័រលេងហ្គេមដែលមានអេក្រង់ទំហំ 13-inch បំពាក់ជាមួយនឹងបន្ទះឈីប AMD Ryzen™ 9 5980HS mobile processor CPU និងក្រាហ្វិកកាត NVIDIA GeForce GTX 1650 graphics។ សម្រាប់បន្ទះឈីប CPU នេះគឺមានប្រសិទ្ធិភាពមែនទែនក្នុងការជួយអោយការប្រើប្រាស់បានយូរជាងមុន Flow X13 នេះអាចលេងហ្គេមបានដល់ទៅ 10 ម៉ោង។ កុំព្យូទ័រនេះ មានទម្ងន់ស្រាល ជាមួយនឹង 100-watt USB-C® PD charger ដែលអាចបញ្ចូលថាមពលថ្មបាន 60% នៅក្នុងរយៈពេលត្រឹមតែ 39 នាទីប៉ុណ្ណោះ។

Flow X13 នេះ មានអេក្រង់កម្រិត 360° សម្រាប់ប្រើប្រាស់បានយ៉ាងមានប្រសិទ្ធិភាពបំផុត។ កុំព្យូទ័រនេះ មានអេក្រង់កម្រិត 120 Hz FHD ឬ 4K panel ដែលការពារដោយកញ្ចក់ Corning® Gorilla® glass និងគែមស្តើងបំផុតក្នុងការប្រើប្រាស់។ កាន់តែពិសេសជាងនេះទៀតនោះ វាក៏មានទ្រទ្រង់នូវ Touch និងប៊ិចបានថែមទៀតផង។ វាមានកម្រិតអេក្រង់ 16:10 aspect ratio ជាមួយនឹងការទ្រទ្រង់នូវបច្ចេកវិទ្យា Adaptive-Sync និង Pantone® Validated សម្រាប់កម្រិតពណ៌របស់វា ។ កាន់តែពិសេសជាងនេះទៀតនោះ កុំព្យូទ័រនេះគឺមានបច្ចេកវិទ្យាសំឡេង Dolby Atmos technology និងបច្ចេកវិទ្យា Two-Way AI Noise Cancelation ដែលពង្រឹងទៅលើការលេងហ្គេមយ៉ាងមានប្រសិទ្ធិភាព។ Flow X13 អាចប្រើប្រាស់ជាមួយនឹង NVIDIA® GeForce RTX™ 3080 graphics បានថែមទៀតផង។ Flow X13 នេះ អាចពង្រឹងទៅលើលំហូរខ្យល់បានល្អជាងមុនដល់ទៅ 15% ដោយគ្មានសំឡេងរំខាននោះទេ។ 

កុំព្យូទ័រ ROG Zephyrus Duo 15 SE

សម្រាប់កុំព្យូទ័រ ROG Zephyrus Duo 15 SE នេះ គឺមានភ្ជាប់ជាមួយនឹងអេក្រង់ ROG ScreenPad Plus ដែលផ្តល់អោយអ្នកលេងហ្គេមជាច្រើននូវប្រយោជន៍ជាមួយនឹងអេក្រង់ទី 2 ដែលផ្តល់នូវភាពងាយស្រួលក្នុងការលេងហ្គេម និងការងារជាច្រើនទៀតផង។ សម្រាប់ ScreenPad Plus នេះ ផ្តល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់។ កុំព្យូទ័រ Zephyrus Duo 15 SE នេះគឺប្រើប្រាស់នូវបន្ទះ ឈីប AMD Ryzen 9 5900HX mobile processor CPU និងក្រាហ្វិកកាត NVIDIA GeForce RTX 3080 graphics។ វាមានអេក្រង់ 120 Hz 4K ជាមួយនឹងកម្រិតពណ៌ 100% Adobe RGB ឬ 300 Hz FHD ជាមួយនឹងកម្រិត 3 ms response time ផងដែរ។ 

អេក្រង់នេះ គឺមានបច្ចេកវិទ្យា PANTONE Validated និងការឌីស្សាញជាមួយនឹងគែមស្តើង និងបច្ចេកវិទ្យា Adaptive-Sync technology។ អ្នកលេងហ្គេមជាច្រើនអាចប្រើប្រាស់នូវអេក្រង់ទី 2 ScreenPad Plus នេះ ដើម្បីធ្វើការឆែកមើលទៅលើវេបសាយ អានអ៊ីម៉ែល និងឆាតបានថែមទៀត។ ម៉ាស៊ីននេះ ប្រើប្រាស់នូវបច្ចេកវិទ្យា Two-Way AI Noise-Cancelation ដើម្បីកាត់បន្ថយនូវសំឡេងរំខានផងដែរ។ វាក៏មានប្រព័ន្ធត្រជាក់ Active Aerodynamic System Plus (AAS+) cooling system ផងដែរ។ ម៉ាស៊ីននេះប្រើប្រាស់នូវបំពង់បំភាយកំដៅចំនួន 5 និងប្រើប្រាស់នូវកង្ហារ Arc Flow ដែលបង្កើននូវភាពត្រជាក់បានល្អជាងមុន 13%។

កុំព្យូទ័រ ROG Strix SCAR 17

ROG Strix SCAR 17 គឺជាកុំព្យូទ័រលេងហ្គេម ដែលប្រើប្រាស់នូវក្រាហ្វិកកាត GeForce RTX 3080 graphics និងបន្ទះឈីបដ៏ខ្លាំងក្លា AMD Ryzen 9 5900HX mobile processor CPU។ វាមានរ៉េមទំហំ 64GB dual-channel DDR-3200 MHz memory និងប្រព័ន្ធត្រជាក់ liquid-metal cooling។ ម៉ាស៊ីន SCAR 17 នេះ គឺមានអេក្រង់ 360 Hz FHD ដែលមានកម្រិត 3 ms response time។ អេក្រង់ទីពីរមានកម្រិត 165 Hz WQHD ជាមួយនឹងពណ៌ DCI-P3 color gamut ដែលមានបច្ចេកវិទ្យា Adaptive-Sync technology ផងដែរ។

SCAR 17 មានការឌីស្សាញជាមួយនឹង quad-speaker និងប្រព័ន្ធសំលេង Dolby Atmos ដែលផ្តល់នូវសំឡេងយ៉ាងល្អបំផុតនៅក្នុងការលេងហ្គេម។ ម៉ាស៊ីននេះ គឺមានមុខងារ Two-Way AI Noise-Cancelation អាចកាត់បន្ថយសំឡេងរំខានពីខាងក្រៅបាន។ កុំព្យូទ័រនេះ គឺមានថាមពលថ្មទំហំ 90Wh ដែលអាចប្រើប្រាស់បាន 12 ម៉ោង និងមាន 100 watt USB Type-C power adapters។ កុំព្យូទ័រ SCAR 17 នេះ ក៏មានកង្ហារ Arc Flow ដែលធ្វើអោយម៉ាស៊ីនដំណើរការបានយ៉ាងមានប្រសិទ្ធិភាពខ្ពស់។

ម៉ូនីទ័រលេងហ្គេម ROG Swift PG32UQ

ROG Swift PG32UQ គឺជាម៉ូនីទ័រលេងហ្គេម 32-inch HDMI 2.1 ដំបូងបំផុតរបស់ពិភពលោក ដែលមានអេក្រង់កម្រិត 144 Hz IPS ជាមួយនឹងកម្រិត 1ms moving picture response time (MPRT)។ អេក្រង់នេះ មានរន្ធ 2x HDMI 2.1 ដែលមានការទ្រទ្រង់ទៅលើកម្រិត 4K និងមានបច្ចេកវិទ្យា Display Stream Compression (DSC) technology ដែលធ្វើអោយរូបភាពនោះច្បាស់បំផុត។ ម៉ូនីទ័រនេះមានកម្រិតអេក្រង់ 4K 144 Hz ជាមួយនឹង DisplayPort 1.4។  PG32UQ គឺមានបច្ចេកវិទ្យា G-SYNC Compatible និងបច្ចេកវិទ្យា ASUS Extreme Low Motion Blur Sync (ELMB Sync) technology និងបច្ចេកវិទ្យា ASUS Variable Overdrive technology ផងដែរ។ PG32UQ បំពាក់នូវអេក្រង់ DisplayHDR™ 600 ជាមួយនឹងកម្រិតពណ៌ 160% sRGB និង 98% DCI-P3 color gamut និង Delta E < 2 color ថែមទៀត។ ROG Swift PG32UQ នឹងដាក់លក់នៅក្នុងត្រីមាសទី 1 ឆ្នាំ 2021 នេះ។

ក្តារចុច ROG Claymore II

សម្រាប់ ROG Claymore II នេះ គឺជាក្តារចុច RGB gaming keyboard ដែលមានភ្ជាប់ជាមួយនឹង ROG RX Blue Optical Mechanical Switches និងមានភ្ជាប់ជាមួយនឹង RGB LEDs ផងដែរ។ Claymore II ភ្ជាប់ជាមួយនឹង wired USB-C® និង 2.4 GHz RF wireless connections ផងដែរ។ កាន់តែពិសេសជាងនេះទៀតនោះ ក្តារចុចនេះ គឺមានថាមពលថ្ម 4000 mAh ដែលអាចប្រើប្រាស់បាន 40 ម៉ោងនៅក្នុងការបញ្ចូលថាមពលថ្មម្តង ការតភ្ជាប់ USB-C ដែលមានការទ្រទ្រង់នូវបច្ចេកវិទ្យា fast charging ឬ USB។ Claymore II មានបច្ចេកវិទ្យា wireless Aura Sync lighting និង Armoury Crate software ផងដែរ។

ROG Gladius III Wireless

សម្រាប់ ROG Gladius III Wireless គឺជាប្រភេទ 19,000 dpi gaming mouse ដែលមានការតភ្ជាប់ទំនាក់ទំនងបាន 3 ទម្រង់នោះគឺ wired, wireless 2.4 GHz RF និង Bluetooth modes។ វាមានការទ្រទ្រង់នូវ Push-Fit Switch Socket II ជាមួយនឹង 3-pin និង 5-pin Omron optical micro switches ផងដែរ។ កាន់តែពិសេសជាងនេះទៀតនោះ វាក៏មានភ្ជាប់ជាមួយនឹង zero-click latency បានថែមទៀតផង៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន