កាលពីឆ្នាំមុននេះ ក្រុមហ៊ុន vivo ត្រូវបានគេដឹងថា បានធ្វើដំណើរចូលទៅកាន់ទីផ្សារទី្វបអឺរ៉ុបចំនួន 6 ប្រទេសរួចមកហើយ។ នៅឆ្នាំ 2021 នេះក្រុមហ៊ុននេះបាននិយាយថា និងបន្តបង្ហាញវត្តមានទ្វេរដងនៅទីនោះជាមួយនឹងបង្ហាញចេញនូវផលិតផលថ្មីៗច្រើន។ តាមការបញ្ជាក់នៅថ្ងៃនេះ បានអោយដឹងថា ក្រុមហ៊ុន vivo ចាប់ផ្តើមបន្តពីប្រទេសរ៉ូម៉ានី និងសាធារណៈរដ្ឋឆេក ហើយក៏និងបន្តទៅប្រទេសសែប៊ី រួមទាំងប្រទេសអូទ្រីសផងដែរ នៅមុនដំណាច់ខែមិថុណាខាងមុខនេះ។
ជាមួយនឹងគម្រោងនៃការវិនិយោគថ្មីនេះ ក្រុមហ៊ុន vivo បានសន្យាថា នឹងនាំស្មាតហ្វូនថ្នាក់ប្រណិតបំផុតទៅកាន់ទីនោះ ដែលស្មាតហ្វូននេះ នឹងភ្ជាប់ជាមួយនឹងឡូហ្កូររបស់ក្រុមហ៊ុន Zeiss ផងដែរ ពីព្រោះថា ខ្លួនទើបបានចាប់ដៃគ្នាជាមួយនឹងក្រុមហ៊ុននេះកាលពីពេលថ្មីៗនេះ។ តាមទិន្នន័យនៅក្នុងឯកសារនេះ គឺនៅមិនទាន់មានការបញ្ជាក់ថា ស្មាតហ្វូននេះ មានឈ្មោះអ្វីនោះទេ ប៉ុន្តែជឿជាក់ថា គ្រប់គ្នាប្រាកដជាបានដឹងរួចមកហើយថា ស្មាតហ្វូននេះ អាចនឹងជា vivo X60 Series ដែលទើបតែបង្ហាញវត្តមាននៅលើទីផ្សារនានាកាលពីពេលថ្មីៗនេះ។ សូមជំរាបថា ស្មាតហ្វូនថ្មីនេះ នៅមិនទាន់បង្ហាញវត្តមានសម្រាប់ទីផ្សារតំបន់អឺរ៉ុបនោះទេ។
មកដល់ថ្ងៃនេះ ក្រុមហ៊ុន vivo កំពុងតែរង់ចាំឱកាសល្អត្រឡប់វិញនៃព្រឹតិ្តការណ៍បាល់ទាត់អឺរ៉ុប EURO ពីព្រោះថា ក្រុមហ៊ុនចិនមួយនេះ គឺជាដៃគូរឧបត្ថមផ្លូវការរបស់ព្រឹតិ្តការណ៍នេះសម្រាប់ឆ្នាំ 2020 និង 2024។ ប៉ុន្តែដោយសារតែការរីករាលដាលនៃមេរោគកូវិតបានធ្វើអោយព្រឹត្តិការណ៍នេះ បានពន្យាពេលរហូតមកដល់ពេលនេះ នៅមិនទាន់មានការប្រកាសបើកឡើងវិញនោះទេ។ សូមជំរាបថា នៅពេលនេះ ក្រុមហ៊ុននេះបានបើកដំណើរការនៅហាងរបស់ខ្លួនរួចមកហើយនៅ រ៉ូម៉ានី និងសាធារណៈរដ្ឋឆេក។