no-alternative title
no-alternative title

Xiaomi Mi 11 Ultra គឺជាស្មាតហ្វូនមានអេក្រង់ទី 2 នៅផ្នែកខាងក្រោយដំបូងគេ ដែលបង្ហាញខ្លួននៅឆ្នាំនេះ

បន្ទាប់ពីមានការប្រកួតប្រជែងទៅលើអេក្រង់អស់រយ់ពេលច្រើនឆ្នាំមក ពេលនេះ ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនកំពុងតែធ្វើការឌីស្សាញរូបរាងថ្មីនិងគំនិតថ្មី ក៏ដូចជាមុខងារថ្មីៗជាច្រើនសម្រាប់ស្មាតហ្វូនរបស់ខ្លួន។ ថ្មីៗនេះ ស្មាតហ្វូន ដែលមានអេក្រង់អាចបត់បានជាច្រើន ក៏បានក្លាយជាការពេញនិយមផងដែរ ដោយសារតែស្មាតហ្វូននេះ គឺមានអេក្រង់ច្រើនជាង 1។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅថ្ងៃនេះ យោងតាមការទម្លាយចេញពី ‘Digital Chat Station’ បានអះអាងថា នឹងមានស្មាតហ្វូនចំនួន 2 ដែលនឹងបង្ហាញខ្លួននៅឆ្នាំនេះ ដែលនឹងមានអេក្រង់ទី 2 នៅផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ។  ថ្មីៗនេះ ស្មាតហ្វូន Mi 11 Ultra របស់ក្រុមហ៊ុន Xiaomi ក៏មានការបែកធ្លាយនៅលើអនឡាញ ហើយរូបភាពរបស់ស្មាតហ្វូននេះ មានការបង្ហាញនូវអេក្រង់ទី 2 ដែលស្ថិតនៅកន្លែងកាមេរ៉ាផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ។ 

យើងបានឃើញស្មាតហ្វូនមួយចំនួនផងដែរ កាលពីមុនដេលមានកាមេរ៉ាទី 2 ដែលមានការបង្ហាញនូវព័ត៌មានមួយចំនួនដូចជាសាររំលឹក ពេលវេលា អាកាសធាតុ និងមុខងារថ្មីៗជាច្រើនទៀត។ កាលពីប៉ុន្មានឆ្នាំមុននេះ ក្រុមហ៊ុន Meizu បានបង្ហាញនូវស្មាតហ្វូន Meizu Pro 7 ដែលមានអេក្រង់ទី 2 នៅផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះផងដែរ។ វាពិតជាគួរអោយចាប់អារម្មណ៍មែនទែននៅពេលដែលក្រុមហ៊ុន Xiaomi មានគម្រោងសម្រាប់ប្រើប្រាស់នូវអេក្រង់ទី 2 នៅលើស្មាតហ្វូន Mi 11 Ultra នេះ។

ស្មាតហ្វូន Mi 11 Ultra នេះ គឺនឹងបង្ហាញខ្លួននៅឆ្នាំក្រោយនេះ ដូចនេះ យើងនឹងរង់ចាំរយៈពេលជាច្រើនសប្តាហ៍ទៀតដើម្បីដឹងកាន់តែច្បាស់អំពីស្មាតហ្វូននេះ។ កាលពីឆ្នាំមុននេះ ក្រុមហ៊ុន Huawei ក៏មានប៉ាតង់ទៅលើការឌីស្សាញស្មាតហ្វូនដែលមានអេក្រង់ទី 2 នៅផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ ជាមួយនឹងកាមេរ៉ាផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន
ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ដោយ ប៉េងលីន