យោងតាមព័ត៌មានថ្មីៗនេះដែលចេញប្រភពចេញពី IceUniverse គឺមានការបញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy Z Fol3 នឹងប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 888 ហើយស្មាតហ្វូននេះ នឹងមានតម្លៃដូចគ្នាទៅនឹងស្មាតហ្វូន Fold2 អញ្ចឹងដែរ។ ស្មាតហ្វូននេះ ត្រូវបានគេបញ្ជាក់ថា គឺនឹងមានទម្ងន់ស្រាលជាងស្មាតហ្វូន Z Fold2 ដល់ទៅ 13g។
ប្រភពខាងលើបានបង្ហាញថា ទម្ងន់របស់ស្មាតហ្វូនជំនាន់ថ្មីនេះ ដែលស្រាលជាងមុនម៉ូដែលមុននោះ គឺដោយសារតែស្មាតហ្វូននេះ មានការប្រើប្រាស់នូវ Armor Frame។ ជាមួយគ្នានេះ ក៏មានពាក្យចចាមអារ៉ាមជាច្រើនបញ្ជាក់ថា ឈ្មោះរបស់ Frame នេះ អាចប្រហែលជា Titanium ឬ Carbon Fiber Frame ដែលមានទម្ងន់ស្រាលជាងដែកអ៊ីណុក និងអាលុយមីញ៉ូម។
ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 4,275 mAh ខណៈពេលដែលស្មាតហ្វូនម៉ូឌែលមុននេះ គឺមានថាមពលថ្មទំហំ 4500 mAh។ ស្មាតហ្វូន Z Fold3 នេះ ត្រូវបានគេបញ្ជាក់ថា គឺនឹងមានបំពាក់នូវមុខងារការពារការជ្រាបទឹក និងធូលីថែមទៀតផង។ ស្មាតហ្វូនSamsung Galaxy Z Fold3 និង Z Flip3 នឹងបង្ហាញខ្លួននៅក្នុងខែកក្កដាខាងមុខនេះហើយ។ ស្មាតហ្វូននេះនឹងមានការ Upgrade ទៅប្រើប្រាស់នូវអេក្រង់ Ultra Thin Glass (UTG) ជាមួយនឹងកម្រិត 120Hz refresh rate។ ស្មាតហ្វូន Fold3ននេះនឹងមានការទ្រទ្រង់ទៅលើ S Pen ផងដែរ៕