Huawei បានចុះស្លាកសញ្ញាពាណិជ្ជកម្មថ្មីឈ្មោះថា NovaBook និង NovaPad សម្រាប់កុំព្យូទ័រ និងថេប្លេតរបស់ខ្លួននាពេលខាងមុខ

នៅពេលនេះ ក្រុមហ៊ុន Huawei បានប្រកាសលក់នូវផលិតផលប្រើប្រាស់ជាច្រើន បន្ទាប់ពីអាជីវកម្មស្មាតហ្វូនមានការធ្លាក់ចុះបណ្តើរៗនោះ។ ក្រុមហ៊ុនបច្ចេកវិទ្យានេះ គឺមានភាពល្បីល្បាញមែនទែននៅពេលថ្មីៗនេះ ដោយសារតែវត្តមានរបស់កុំព្យូទ័រ និងថេប្លេតជំនាន់ថ្មីៗ។ ក្រុមហ៊ុនមហាយក្សចិនមួយនេះ គ្រោងនឹងបង្ហាញនូវកុំព្យូទ័រ Notebooks និងថេប្លេតជាច្រើនជាមួយនឹងម៉ាកយីហោថ្មីផងដែរ ដោយសារតែថ្មីៗនេះ ក្រុមហ៊ុនគឺបានចុះស្លាកសញ្ញាពាណិជ្ជកម្មថ្មីសម្រាប់ កុំព្យូទ័រ និងថេប្លេតរបស់ខ្លួនរួចមក។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅពេលនេះ កុំព្យូទ័រយួរដៃរបស់ក្រុមហ៊ុន Huawei នេះ គឺត្រូវបានក្រុមហ៊ុននេះ ប្រើប្រាស់នូវឈ្មោះហៅថា HUAWEI MateBook។ ស្រដៀងគ្នានេះផងដែរនោះ ថេប្លេតរបស់ក្រុមហ៊ុននេះ ក៏មានឈ្មោះហៅថា MatePad និង MediaPad ផងដែរ។ សម្រាប់ស្មាតហ្វូនជាច្រើនដែលបានចេញលក់កន្លងមកនោះ គឺក្រុមហ៊ុនចិនមួយនេះ បានប្រើប្រាស់នូវម៉ាកយីហោចំនួន 2 ដែលមានឈ្មោះហៅថា Nova Series និង P Series ក៏ដូចជា Mate Series។

នៅថ្ងៃនេះ យោងតាមការបញ្ជាក់នៅក្នុង  ITHome បានបង្ហាញថា ក្រុមហ៊ុន Huawei បានស្នើសុំនូវស្លាកសញ្ញាចំនួន 2 បន្ថែមទៀតដែលបានឈ្មោះថ្មីហៅថា ‘NovaBook’ និង ‘NovaPad’។ ជាមួយនឹងស្លាកថ្មីនេះ ក្រុមហ៊ុននេះ ប្រហែលជា បង្ហាញនូវកុំព្យូទ័រយួរដៃ និងថេប្លេតជាច្រើនសម្រាប់ម៉ាកយីហោ Nova នៅក្នុងពេលខាងមុខនេះ។ យើងនៅមិនទាន់ដឹងថាតើមានមានផលិតផលណាបន្ថែមទៀតដែលប្រើប្រាស់នូវស្លាកសញ្ញានេះទេ។ 

សូមជំរាបថា កាលពីចុងឆ្នាំ 2019 កន្លងទៅនេះ ក្រុមហ៊ុននេះ ក៏ធ្លាប់បានចុះស្លាកសញ្ញាពាណិជ្ជកម្មទៅលើឈ្មោះហៅថា ‘HUAWEI NovaBuds’ ផងដែរ។ ក្រុមហ៊ុន Huawei បានប្រើប្រាស់នូវម៉ាកយីហោ Nova សម្រាប់ស្មាតហ្វូនតែប៉ុណ្ណោះចាប់តាំងពីខ្លួនមានវត្តមាននៅលើទីផ្សារនោះ។ សម្រាប់ឈ្មោះ Mate គឺប្រើប្រាស់នៅលើផលិតផលជាច្រើននៅក្នុងពេលបច្ចុប្បន្ននេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ដោយ ប៉េងលីន