Samsung ចេញលក់ម៉ាស៊ីនលាងចានថ្មីរបស់ខ្លួន ដែលមានសមត្ថភាព អាចធ្វើការលាងសម្អាត និងស្តេរីសសម្លាប់មេរោគបានយ៉ាងល្អបំផុត

ក្រុមហ៊ុន Samsung Electronics ទើបតែប្រកាសបង្ហាញនូវម៉ាស៊ីនលាងចានថ្មីដែលមានឈ្មោះហៅថា  Bespoke Dishwasher ដែលមានការឌីស្សាញរូបរាងយ៉ាងប្រណិតបំផុតក្នុងការប្រើប្រាស់។ ម៉ាស៊ីន  Bespoke Dishwasher ថ្មីនេះ គឺត្រូវបានក្រុមហ៊ុននេះ ធ្វើការប្រកាសដាក់លក់នៅក្នុងទីផ្សាររបស់ប្រទេសកូរ៉េខាងត្បូងហើយ។ នៅក្នុងប៉ុន្មានខែនេះ ក្រុមហ៊ុន  Samsung បានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់អ្នកប្រើប្រាស់នៅក្នុងផ្ទះជាមួយនឹងផលិតផលជាច្រើនដែលល្អបំផុតដែលជាតម្រូវការយ៉ាងចាំបាច់សម្រាប់អ្នកប្រើប្រាស់។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

គួរបញ្ជាក់ថា ម៉ាស៊ីន Bespoke Dishwasher បានប្រកាសជាលើកដំបូងបំផុតនៅលើទីផ្សារកាលពីឆ្នាំមុននេះ ហើយវាក៏មានការគាំទ្រយ៉ាងខ្លាំងកាលពីឆ្នាំមុននេះផងដែរ។ នេះគឺជាម៉ាស៊ីនដ៏ខ្លាំងក្លា និងលាងសម្អាតបានយ៉ាងល្អថែមទៀត។ ម៉ាស៊ីននេះអាចលាងសម្អាតបានយ៉ាងមានប្រសិទ្ធិភាពបំផុតក្នុងការប្រើប្រាស់។ ម៉ាស៊ីន Samsung Bespoke Dishwasher នេះប្រើប្រាស់នូវមុខងារ 360-degree “Jet Shot” និង  “Hot Air” drying ដែលអាចធ្វើការសម្អាតបានយ៉ាងល្អ។

សម្រាប់មុខងារ 360-degree Jet Shot ប្រើប្រាស់នូវចំហាយដ៏ខ្លាំងនៃទឹកក្តៅដើម្បីធ្វើការសម្អាតទៅលើផ្នែកខាងលើដែលពិបាកក្នុងការលាងសម្អាតធម្មតានោះ។ សម្រាប់មុខងារ hot air drying អាចធ្វើការសម្ងួត និងស្តេរីសម្លាប់មេរោគបានយ៉ាងល្អបំផុត។ ម៉ាស៊ីននេះអាចធ្វើការសម្ងួតទៅលើសំណើមនៃចានបានយ៉ាងល្អបំផុត។

ក្រុមហ៊ុន Samsung បាននិយាយថា ម៉ាស៊ីន Bespoke Dishwasher នេះអាចធ្វើការសម្លាប់មេរោគបានដល់ទៅ 100% និងអាចសម្អាតដបទឹកដោះគោជាមួយនឹងមុខងារ Baby Bottle sterilization ថែមទៀត។ នៅក្នុង  Pail Sterilization អាចធ្វើការសម្អាតបានស្អាតដោយមិនចាំបាច់ប្រើប្រាស់សាប៊ូនោះទេ។ ម៉ាស៊ីន Bespoke Dishwasher នេះមានតម្លៃចន្លោះពី 1.44 លានទៅ 1.84 លានវ៉ុន (ចន្លោះពី $1,289 ទៅ  $1,647)៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ដោយ ប៉េងលីន