CMO របស់ក្រុមហ៊ុន realme នៅក្នុងប្រទេសឥណ្ឌា និងអ៊ឺរ៉ុប បានបង្ហើបពីថេប្លេតថ្មីដែលមានឈ្មោះហៅថា ‘realme Pad’

realme ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន បានក្លាយជាម៉ាកយីហោដែលមានការរីកចម្រើនខ្លាំងបំផុតនៅលើទីផ្សារ។ នៅពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យានេះ បានប្រកាសចេញនូវផលិតផលថ្មីៗជាច្រើននៅរៀងរាល់ត្រីមាសរបស់ខ្លួន។ តាមការបង្ហោះចេញពីនាយកប្រតិបត្តិជាច្រើនរបស់ក្រុមហ៊ុននេះ ឆាប់ៗនេះក្រុមហ៊ុននេះនឹងប្រកាសបង្ហាញនូវថេប្លេតរបស់ខ្លួនផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កាលពីខែមុននេះ ក្រុមហ៊ុន realme បានធ្វើការវាស់ស្ទង់មួយទៅលើកុំព្យូទ័រយួរដៃផងដែរ។ សំណួរនៃការវាស់ស្ទង់នេះគឺបង្ហើបអំពីកុំព្យូទ័រដំបូងបំផុតរបស់ក្រុមហ៊ុននេះ ដែលអាចនឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 3 នៅឆ្នាំ 2021 នេះ។ នៅថ្ងៃនេះ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន realme ក៏បានបង្ហើបអំពីព័ត៌មានរបស់កុំព្យូទ័រនេះផងដែរ។ នៅក្នុងពេលដដែលនេះ CMO របស់ក្រុមហ៊ុន realme នៅក្នុងប្រទេសឥណ្ឌា និងអ៊ឺរ៉ុប បានបង្ហើបអំពីការប្រកាសបង្ហាញនូវថេប្លេតផងដែរ។ 

នាយកប្រតិបត្តិនេះ បានស្នើទៅកាន់ Followers ជាច្រើនរបស់ថាតើឈ្មោះ ‘realme Pad’ស្តាប់មើលទៅពិតជាពិរោះទេ។ នៅក្នុងគំនិតរបស់យើង ក្រុមហ៊ុន Realme អាចនឹងប្រើប្រាស់នូវឈ្មោះផ្សេងមួយទៀតផងដែរ។ យ៉ាងណាមិញ វត្តមានរបស់ថេប្លេតរបស់ក្រុមហ៊ុន realme នៅតែស្ថិតនៅក្នុងភាពអាថ៌កំបាំងនៅឡើយទេ។ យើងនៅមិនទាន់ដឹងនៅឡើយទេថាក្រុមហ៊ុន Realme នឹងដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android ឬ Chrome OS នៅលើថេប្លេតនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម