no-alternative title
no-alternative title
no-alternative title
no-alternative title

IceUniverse បានទម្លាយថា Galaxy Note 20+ នឹងបំពាក់នូវកាមេរ៉ាដែលមានសិនស័រទំហំ 108MP ដែលមានការទ្រទ្រង់នូវបច្ចេកវិទ្យា 50X zoom ថែមទៀតផង

ប្រសិនបើក្រុមហ៊ុន Samsung បានត្រៀមខ្លួនក្នុងការបង្ហាញនូវស្មាតហ្វូនត្រកូល Galaxy Note 20 seriesរបស់ខ្លួននៅក្នុងខែសីហាខាងមុខនេះហើយ ដូចអ្វីដែលបានរំពឹងទុកចឹង មានន័យថា ការបង្ហាញស្មាតហ្វូននេះ គឺនៅសល់តែ 2 ខែទៀតប៉ុណ្ណោះ។ រហូតមកដល់ពេលនេះ មានពាក្យចចាមអារ៉ាមជាច្រើន បានបន្តបែកធ្លាយជាបន្តបន្ទាប់ ហើយវាក៏មានព័តមានលម្អិតអំពីស្មាតហ្វូននេះផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

IceUniverse ដែលជាអ្នកទម្លាយព័ត៌មានដ៏ល្បីល្បាញ ក៏បានទម្លាយនូវព័ត៌មានលម្អិតអំពីកាមេរ៉ារបស់ស្មាតហ្វូន Galaxy Note 20+ នេះផងដែរ។ អ្នកទម្លាយនេះ បញ្ជាក់នៅលើ Twitter ថា ស្មាតហ្វូន 5G flagship នេះនឹងមានសេនស័រទំហំ 108MP sensor ខណៈពេលដែលកាមេរ៉ា ToF នឹងធ្វើការជំនួសដោយកាមេរ៉ា laser focus sensor វិញ។ ស្មាតហ្វូននេះមានបំពាក់នូវកាមេរ៉ា 1/1.33″ Samsung Bright HM1 sensorដែលប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S20 Ultra។ សម្រាប់ laser focus sensor នេះនឹងបន្ថែមពីលើកាមេរ៉ាគោលជាជាងកាមេរ៉ា static ToF sensor បានថែមទៀតផង។

កាន់តែពិសេសជាងនេះទៀតនោះ ស្មាតហ្វូន Galaxy Note 20+ នេះ នឹងមានភ្ជាប់ជាមួយនឹងកាមេរ៉ាទំហំ 12MP ISOCELL Fast 2L3 ultrawide-angle lens ដែលមានទំហំ 1/2.55” និងមានមុខងារ  PDAF ផងដែរ។ បន្ថែមពីនេះ ក៏មានកាមេរ៉ា 3MP Samsung Slim 3M5 periscope telephoto lens ដែលមានទំហំ 1/3.4″ ប៉ុន្តែវាមានការបញ្ជាក់ពីប្រភពខ្លះថា មានសេនស័រនេះ គឺមានទំហំ 1/3” ។ កាមេរ៉ានេះ នឹងទ្រទ្រង់ទៅលើ  50X zoom ជាជាង  100X zoom ។ កាលពីពេលមុននេះ នៅក្នុងរូបភាព CAD របស់ស្មាតហ្វូន  Galaxy Note 20+ ដែលបែកធ្លាយនៅលើអនឡាញមានការបង្ហាញថា ស្មាតហ្វូននេះមានការឌីស្សាញជាមួយនឹងរន្ធប្រហោង punch-holeនៅចំកណ្តាលរបស់ស្មាតហ្វូននេះ។ ស្មាតហ្វូននេះ នឹងបំពាក់នូវបន្ទះឈីប  Exynos 992 ដែលផ្អែកនៅលើដំណើរការ 5nm៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 ក្រុមហ៊ុន GGEAR Group និង LG Electronics នាំចូលម៉ាស៊ីនត្រជាក់ LG AI Air ជំនាន់ចុងក្រោយ មកកាន់ទីផ្សារកម្ពុជា

ក្រុមហ៊ុន GGEAR Group និង LG Electronics នាំចូលម៉ាស៊ីនត្រជាក់ LG AI Air ជំនាន់ចុងក្រោយ មកកាន់ទីផ្សារកម្ពុជា

ដោយ ប៉េងលីន
vivo V50 Lite បើកដំណើរការលក់ជាផ្លូវការជាមួយនឹងថ្មដ៏មានឥទ្ធិពលខ្ពស់នៅក្នុងការរចនាដ៏ស្តើង

vivo V50 Lite បើកដំណើរការលក់ជាផ្លូវការជាមួយនឹងថ្មដ៏មានឥទ្ធិពលខ្ពស់នៅក្នុងការរចនាដ៏ស្តើង

ដោយ ប៉េងលីន
រថយន្ត Toyota Corolla Cross 2026 ត្រៀមបង្ហាញខ្លួនឆាប់ៗនេះ ខណៈតម្លៃមិនទាន់ច្បាស់នោះទេ

រថយន្ត Toyota Corolla Cross 2026 ត្រៀមបង្ហាញខ្លួនឆាប់ៗនេះ ខណៈតម្លៃមិនទាន់ច្បាស់នោះទេ

ដោយ ប៉េងលីន
Toyota Corolla Cross ស៊េរីឆ្នាំ 2026 ត្រៀមបង្ហាញវត្តមាននៅទីផ្សារអូស្ត្រាលីនាឆមាសទីពីរឆ្នាំនេះ

Toyota Corolla Cross ស៊េរីឆ្នាំ 2026 ត្រៀមបង្ហាញវត្តមាននៅទីផ្សារអូស្ត្រាលីនាឆមាសទីពីរឆ្នាំនេះ

ដោយ ប៉េងលីន
BYD Sealion 07 DM-i ចេញលក់ជាផ្លូវការណ៍ជាមួយតម្លៃចាប់ពីខ្ទង់ជាង 2 ម៉ឺនដុល្លារ

BYD Sealion 07 DM-i ចេញលក់ជាផ្លូវការណ៍ជាមួយតម្លៃចាប់ពីខ្ទង់ជាង 2 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
Avatr 12 ឆ្នាំ 2025 បំពាក់ម៉ូទ័រអគ្គិសនីពីរ ផ្តល់កំលាំងសរុប 549 សេះ និងអាចជិះបានចម្ងាយផ្លូវ 705km

Avatr 12 ឆ្នាំ 2025 បំពាក់ម៉ូទ័រអគ្គិសនីពីរ ផ្តល់កំលាំងសរុប 549 សេះ និងអាចជិះបានចម្ងាយផ្លូវ 705km

ដោយ ប៉េងលីន