no-alternative title

របាយការណ៏ថ្មី បានបញ្ជាក់ថា ការបង្ហាញស្មាតហ្វូន Galaxy Fold Lite អាចនឹងពន្យារពេលដល់ឆ្នាំ 2021

ក្រុមហ៊ុន Samsung ត្រូវបានគេរំពឹងថា នឹងប្រកាសចេញនូវស្មាតហ្វូនប្រភេទ High-End របស់ខ្លួនចំនួន 3 ម៉ូឌែលនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ ក្រុមហ៊ុនបច្ចេកវិទ្យានេះ បានប្រកាសថា ខ្លួននឹងរៀបចំនូវព្រឹត្តិការណ៍ Unpacked នៅថ្ងៃទី 5 ខែសីហាខាងមុខនេះ។ ពេលនេះ របាយការណ៍ចេញពី Viva 100 របស់ប្រទេសកូរ៉េខាងត្បូងបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យានេះអាចនឹងធ្វើការពន្យារពេលទៅលើការប្រកាសបង្ហាញស្មាតហ្វូន Galaxy Fold ទៅកាន់ឆ្នាំក្រោយនេះវិញ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងពាក់កណ្តាលឆ្នាំនេះ អាជីវកម្មស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung មិនដំណើរការល្អនោះទេ ដោយសារតែបញ្ហា  COVID-19 រួមទាំងការកើនឡើងនៃតម្លៃរបស់ស្មាតហ្វូន Flagship ផងដែរ។ ជាក់ស្តែងស្មាតហ្វូន Galaxy S20 series គឺមានការធ្លាក់ចុះខ្លាំងបំផុត នៅក្នុងចំណោមស្មាតហ្វូនត្រកូល Galaxy S series ទាំងអស់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។  ក្រុមហ៊ុនបច្ចេកវិទ្យានេះ ក៏ធ្វើការអភិវឌ្ឍទៅលើស្មាតហ្វូន Galaxy S20 FE (Fan Edition) ដែលមានឈ្មោះហៅថា Galaxy S20 Lite ដែលជាជំនាន់បន្ទាប់របស់ស្មាតហ្វូន Galaxy S10 Lite ផងដែរ។ 

ស្មាតហ្វូននេះ នឹងបង្ហាញខ្លួននៅក្នុងខែតុលាខាងមុខនេះ។ ក្រុមហ៊ុន Samsung ក៏បានត្រៀមខ្លួន ក្នុងការបញ្ចេញនូវស្មាតហ្វូននេះ ជាមួយនឹងស្មាតហ្វូន  Galaxy Note 20 series និង Galaxy Fold 2 នៅក្នុងឆមាសទី1 ឆ្នាំ 2020 នេះ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងនេះ ក៏មានគម្រោងក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូន  Galaxy Fold ដែលមានតម្លៃថោកជាងមុនដែលមានឈ្មោះហៅថា  Galaxy Fold Lite ឬ Galaxy Fold E ឬ  Galaxy Fold FE ។ ស្មាតហ្វូននេះ អាចនឹងពន្យារពេលដល់ឆ្នាំ 2021 នេះ។ កាលពីដំបូងឡើងយើងបានដឹងថា ស្មាតហ្វូននេះ គឺមានឈ្មោះហៅថា Galaxy Fold Lite។ ស្មាតហ្វូននេះ មានលេខកូដ ‘Winner2’ និងតម្លៃ $1,099 ហើយនេះ គឺជាស្មាតហ្វូនដែលមានតម្លៃថោកបំផុតនៅក្នុងឆ្នាំ 2021៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

ដោយ ប៉េងលីន
TOYOTA បាននាំយករថយន្តអគ្គិសនីស៊េរីថ្មីចំនួនពីរម៉ូដែល ទៅដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

TOYOTA បាននាំយករថយន្តអគ្គិសនីស៊េរីថ្មីចំនួនពីរម៉ូដែល ទៅដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

ដោយ ប៉េងលីន
Hongqi EH7 រថយន្តស៊េរីទំនើបមានដំបូលអាចបត់ទំលាក់ចុះបាន មានវត្តមានក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 នៅទីក្រុងប៉េកាំង

Hongqi EH7 រថយន្តស៊េរីទំនើបមានដំបូលអាចបត់ទំលាក់ចុះបាន មានវត្តមានក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 នៅទីក្រុងប៉េកាំង

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី Mazda EZ-6 បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

រថយន្តស៊េរីថ្មី Mazda EZ-6 បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

ដោយ ប៉េងលីន
ថេប្លេតស៊េរីថ្មី HONOR Pad X9 អេក្រង់2K ល្បឿនអេក្រង់ 120Hz បង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃ ត្រឹមតែ 249$ ថែមកាដូកក្រើក

ថេប្លេតស៊េរីថ្មី HONOR Pad X9 អេក្រង់2K ល្បឿនអេក្រង់ 120Hz បង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃ ត្រឹមតែ 249$ ថែមកាដូកក្រើក

ដោយ ប៉េងលីន
HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃត្រឹមតែ 999$ ថែមកាដូសរុបតម្លៃ 317$

HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃត្រឹមតែ 999$ ថែមកាដូសរុបតម្លៃ 317$

ដោយ ប៉េងលីន